* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រមសីលធម៌ គឺជាអាវក្រោះ តែអាវក្រោះមិនមែនជាអភ័យឯកសិទ្ធិ, ក្រមសីលធម៌ជួយការពារអ្នកសារព័ត៌មាន នៅពេលអ្នកធ្វើការងារត្រឹមត្រូវ
* វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា(CAFE26) បិទបញ្ចប់ដោយជោគជ័យ ខណៈអ្នកចូលរួមទស្សនារហូតដល់ទៅជាង ៣៥,០០០នាក់
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ភ្នែកទិព្វផ្កាយរណប UNESCO មើលធ្លុះការបាញ់បំផ្លាញ និងកលល្បិចភូតភរថៃលើប្រាសាទព្រះវិហារ
* អាល់បានី៖ ប៉ូលិសប្រើឧស្ម័នបង្ហូរទឹកភ្នែក ខណៈការតវ៉ារបស់ក្រុមបាតុករផ្ទុះទៅជាអំពើហិង្សា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យគម្រោងផ្តល់ដី និងផ្ទះជូនប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យ
* ការប៉ះទង្គិចគ្នាអង្រួនបារាំងសាជាថ្មី ខណៈមនុស្សជិត ១០០០នាក់ត្រូវបានចាប់ខ្លួនអំឡុងបាតុកម្ម
* វិភាគអន្តរជាតិ៖ ការបោះឆ្នោតរបស់អ៉ីស្រាអែល, ៤សេណារីយ៉ូអាចទៅរួច
* ចលនាបាតុកម្មនៅបារាំងចាប់ផ្តើមឡើងវិញ ចំពោះមុខលក្ខខណ្ឌការពារសន្តិសុខតឹងរ៉ឹង
* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* គ.ជ.ប៖ រយៈពេល ១៧ថ្ងៃ មានពលរដ្ឋជាង ២៤ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិប្រទេសដទៃ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបញ្ជូនកងកម្លាំង ជាង១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស និងប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អ៉ីរ៉ាក់៖ មនុស្សយ៉ាងហោច៦០នាក់ស្លាប់ ក្រោយគ្រោះអគ្គិភ័យលេបត្របាក់ផ្សារទំនើប នៅទីក្រុង al-Kut

17-07-2025 13:58

(បាកដាដ)៖ អាជ្ញាធរនៅប្រទេសអ៉ីរ៉ាក់ នាថ្ងៃព្រហស្បតិ៍ ទី១៧ ខែកក្កដា បានឱ្យដឹងថា គ្រោះអគ្គិភ័យយ៉ាងសន្ធោសន្ធៅ នៅផ្សារទំនើបមួយកន្លែងក្នុងទីក្រុង al-Kut ភាគខាងកើតប្រទេស បានផ្តាច់ជីវិតមនុស្សយ៉ាងហោចណាស់៦០នាក់ ខណៈ១១នាក់ផ្សេងទៀត បានបាត់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ឃ្លីបវីដេអូចែកចាយនៅលើបណ្តាញទំនាក់ទំនងសង្គម បានបង្ហាញឱ្យឃើញអគ្គិភ័យលេបត្របាក់អគារកម្ពស់៥ជាន់មួយខ្នង នៅទីក្រុង al-Kut កាលពីវេលាយប់កន្លងទៅ ស្របពេលដែលក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ ព្យាយាមគ្រប់គ្រងនិងពន្លត់វាឱ្យរលត់ទៅវិញ។ មន្រ្តីសុខាភិបាលម្នាក់នៅទីក្រុង al-Kut បានប្រាប់ Reuters ដូច្នេះថា «យើងបានរៀបចំបញ្ជីឈ្មោះជនរងគ្រោះ៥៩នាក់ ដែលអត្តសញ្ញាណត្រូវកំណត់បាន ប៉ុន្តែសាកសពម្នាក់ផ្សេងទៀត បានរងការឆាបឆេះខ្លាំងពេក ដែលពិបាកកំណត់អត្តសញ្ញាណ​ជាខ្លាំង។ លើសពីនេះ នៅមានសាកសពបន្ថែមទៀត ដែលមិនទាន់យកចេញមកបាន នៅឡើយ»។

តាមសេចក្តីរាយការណ៍ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ INA មូលហេតុនៃគ្រោះអគ្គិភ័យដ៏ធំសម្បើមខាងលើ ភ្លាមៗបែបនេះគឺមិនទាន់ដឹងច្បាស់ទេ ប៉ុន្តែអភិបាលខេត្ត Wasit បាននិយាយថា លទ្ធផលបឋមនៃការស៉ើបអង្កេតនឹងត្រូវប្រកាសជាសាធារណៈ ក្នុងរយៈពេល៤៨ម៉ោង ហើយបានដាក់ពាក្យបណ្តឹងប្រឆាំងម្ចាស់អគារនិងផ្សារទំនើបកើតហេតុ៕