* រដ្ឋាភិបាលកម្ពុជា ពិចារណាបន្ថែមម៉ោងសិក្សាសម្រាប់សាលារដ្ឋពី ៤ម៉ោង ទៅ៦ម៉ោងក្នុងមួយថ្ងៃ ដើម្បីធានាប្រសិទ្ធភាពការអប់រំ, អក្សរសាស្ត្រខ្មែរ និងគណិតវិទ្យា ជាមុខវិជ្ជាអាទិភាព
* ការវាយតម្លៃរបស់មន្ទីរបញ្ចកោណ៖ សហរដ្ឋអាមេរិកចំណាយអស់ ៤៧ពាន់លានដុល្លារក្នុងសង្រ្គាមជាមួយអ៉ីរ៉ង់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តាំផ្ញើដល់សិស្សទើបជាប់បាក់ឌុប ត្រូវគិតលើរឿង៣ រួមមាន៖ សុខភាព ចំណេះដឹងបំណិន និងការងារ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តល់ដំបូន្មានដល់សិស្សឱ្យជ្រើសរើសជំនាញសិក្សាមួយដែលមានភាពច្បាស់លាស់ កុំរៀនបានមួយឆ្នាំពីរ ក៏បោះបង់។ ជំនាញអ្វីក៏សំខាន់ដែរ តែត្រូវច្បាស់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រំលឹកពីការលួចស្តាប់ឮការផ្តាំផ្ញើរបស់សម្តេចតេជោ ឱ្យគេជួយមើលថែ បើសម្តេចមានគ្រោះថ្នាក់ដល់ជីវិត។ សម្តេចបានរំលឹកថា ពេលនោះអាយុ ១២ឆ្នាំ អ្វីដែលគិតនោះ តើត្រូវរស់បែបណា បើអត់ពីឪពុកម្តាយ?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សាលារៀនរបស់រដ្ឋមានតែស្តង់ដារគុណភាពតែមួយ និងមានគំរូតែមួយ ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត។ បើតាមសម្តេចមនាយករដ្ឋមន្ត្រី សម្តេចបានបែងចែកការសាងសង់អគារសិក្សាជា៣កម្រិត។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ពង្រឹងការអប់រំ គឺពង្រឹងពីកម្រិតមូលដ្ឋានមក ជាពិសេសការបណ្តុះបណ្តាលរក្សាពេល១២ឆ្នាំនៅកម្រិតចំណេះដឹងទូទៅ គឺសំខាន់ណាស់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សម្តេចមិនមានទម្លាប់មើលតែរបាយការណ៍នោះទេ គឺត្រូវចុះផ្ទាល់ ឬជួបផ្ទាល់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអបអរសាទរជាមួយសិស្សទាំងជាង ១២ម៉ឺននាក់ ដែលបានប្រលងជាប់បាក់ឌុប ដោយជោគជ័យ។
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក
* រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យជ្រើសរើសពលរដ្ឋ ១០ ០០០នាក់ ដើម្បីចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦
* ជប៉ុន ផ្តល់ឥណទានសម្បទានដល់កម្ពុជា ២០០លានដុល្លារ សម្រាប់អនុវត្តគម្រោងគាំទ្របន្ទាន់ លើការពង្រឹងភាពធន់សេដ្ឋកិច្ច និងការផ្គត់ផ្គង់ថាមពលប្រកបដោយចីរភាព
* Fresh Exclusive: នៅពេលអាមេរិករវល់នឹងសង្គ្រាម ខណៈចិនបង្កើនការទូត៖ តើកម្ពុជាគួរជឿលើពាក្យសន្យា ឬលទ្ធផលជាក់ស្តែងក្នុងការរក្សាសន្តិភាព?
* រដ្ឋសភាកម្ពុជា ចេញញត្តិថ្កោលទោសដាច់អហង្ការចំពោះក្រុមឧទ្ទាមក្រៅច្បាប់ ដែលបង្កើតរដ្ឋសភាខុសច្បាប់នៅទីក្រុងប៉ារីស និងប្រកាសផ្តន្ទាទោសតួអង្គពាក់ព័ន្ធ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ចលនាសង្គ្រោះជាតិកំពុងរៀបចំធ្វើបក្សប្រហារ ដើម្បីបណ្តុប សម រង្ស៊ី ធ្វើជាប្រធានខ្មោចបក្សសង្គ្រោះជាតិជាផ្លូវការនៅខែធ្នូ (Video inside)

19-10-2018 09:25

(ភ្នំពេញ)៖ ខណៈរាជរដ្ឋាភិបាលកម្ពុជាដឹកនាំ ដោយគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បាននិងកំពុងកសាងកិត្តិយស និងកេរ្តិ៍ឈ្មោះ កិត្យានុភាពសម្រាប់ជាតិ និងប្រជាជនកម្ពុជាឱ្យកាន់តែរឹងមាំថែមនៅលើឆាកអន្តរជាតិ ព្រមទាំងទទួលបានជ័យជម្នះ មានប្រៀបលើគ្រប់សមរភូមិទាំងក្នុង និងក្រៅប្រទេស ក្រុមអ្នកនយោបាយប្រឆាំងរត់ចោលស្រុកកំពុងតែបែកបាក់ និងចែកផ្លូវគ្នាដើរ។ កម្លាំងនយោបាយទាំងពីរដឹកនាំដោយ សម រង្ស៊ី និង កឹម សុខា ដែលមានកឹម មនោវិទ្យា ជាកូនស្រីចេញមុខដឹកនាំកំពុងប្រកួតប្រជែងគ្នា ដើម្បីដណ្តើមឥទ្ធិពល និងអាចគ្រប់គ្រងឥទ្ធិពលដាច់តែឯងលើខ្មោចគណបក្សសង្គ្រោះជាតិ។

ក្រុម សម រង្ស៊ី និយមបានព្យាយាមគ្រប់គ្រងលើសមរភូមិការទូត និងនាំមុខក្រុម កឹម មនោវិទ្យា ហើយប៉ុនប៉ងឡើងគ្រប់គ្រងបក្សសង្គ្រោះជាតិបានស្លាប់ជាខ្មោចទៅហើយ ដែលខ្លួនធ្លាប់គ្រប់គ្រងធ្វើប្រធានឡើងវិញតាមរយៈការធ្វើសន្និសីទពិភពលោកសាខាគណបក្សសង្គ្រោះជាតិនៅខែធ្នូខាងមុខ។ ប៉ុន្តែត្រូវបានក្រុម កឹម សុខា និយមវាយបកយ៉ាងចាស់ដៃ ដោយចោទក្រុមសម រង្ស៊ីថា ជាក្រុមដង្កូវក្នុងសាច់ និងជាអ្នកដែលធ្វើឱ្យគណបក្សសង្គ្រោះជាតិរលាយ ហើយចលនាសង្គ្រោះជាតិដឹកនាំដោយ សម រង្ស៊ី គឺជាចលនានយោបាយ គ្មានគោលការណ៍ច្បាស់លាស់ ហើយបាននិងកំពុងអនុវត្តផែនការធ្វើបក្សប្រហារ។

ការបែកបាក់ដ៏ធ្ងន់ធ្ងរ និងការចែកផ្លូវគ្នារបស់កម្លាំងនយោបាយ សម រង្ស៊ីនិយម និងកឹម សុខានិយម នេះត្រូវបានលេចឡើងកាន់តែច្បាស់នៅក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ ជាមួយនឹងព្រឹត្តិការណ៍ ២ សំខាន់គឺ ទី១)នៅឯកិច្ចប្រជុំសហភាពអន្តរសភានៅប្រទេសស្វីស សម រង្ស៊ី ប្រធានចលនាឧទ្ទាមខុសច្បាប់សង្គ្រោះជាតិ ដែលលែងមានតួនាទីអ្វីទាក់ទងនឹងគណបក្សសង្គ្រោះជាតិ បានយកឈ្មោះគណបក្សសង្គ្រោះជាតិ ទៅប្រើប្រាស់ និងព្យាយាមទាញផលប្រយោជន៍នយោបាយសម្រាប់ស្វែងរក ដំណោះស្រាយ លើសំណុំរឿងរបស់ខ្លួនដែលជាប់ជំពាក់ជាមួយច្បាប់ នៅប្រទេសកម្ពុជា។

សម រង្ស៊ី គ្មានឈ្មោះក្នុងកិច្ចប្រជុំបានត្រឹមតែទៅឈរ អើតមើលកិច្ចប្រជុំក្រៅផ្លូវតែប៉ុណ្ណោះ ដើម្បីបង្អួតសកម្មជនអ្នកគាំទ្ររបស់ខ្លួនក្នុងបំណងបង្ហាញថា ខ្លួនបានដើរតួនាទីសំខាន់ក្នុងការ ស្រោចស្រង់ និងប្រស់ខ្មោចបក្សសង្គ្រោះជាតិឱ្យរស់ឡើងវិញ ទី២) ក្រុមសម រង្ស៊ី និយមដែលកំពុងដឹកនាំចលនាសង្គ្រោះជាតិខុសច្បាប់ បានបន្លំប្រើប្រាស់ឈ្មោះថា ជាប្រធានសាខាគណបក្សនៅតាមប្រទេសនានា បានគ្រោងរៀបចំសន្និសីទពិភពលោកសាខាគណបក្សសង្គ្រោះជាតិ នៅក្រៅប្រទេសដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី១ និងទី២ ខែធ្នូ ឆ្នាំ ២០១៨ នៅរដ្ឋចរជៀ សហរដ្ឋអាមេរិក ដោយមានតំណាងពីប្រទេសនានាក្នុងពិភពលោក។ ការរៀបចំសន្និសីទនេះឡើងនេះ ទោះប្រើក្នុងលេសដើម្បីកំណត់យុទ្ធសាស្ត្រនយោបាយ ក្នុងការស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ប៉ុន្តែត្រូវបានប្រភពនានាបង្ហើបឱ្យដឹងថាគឺជាការ ធ្វើបក្សប្រហារពីសំណាក់ក្រុម សម រង្ស៊ី និយមយ៉ាងច្បាស់ដែលចេញមុខដោយឈ្មោះ អ៊ុង រិទ្ធី និងលី សុខា យឹម ស៊ីណន ហៃ វណ្ណា ជុំ សេរីសុខុម ជាដើមដោយមាន សម រង្ស៊ី អេង នៅពីក្រោយខ្នង ដើម្បីលើកបន្តុបទណ្ឌិត សម រង្ស៊ី ធ្វើជាប្រធានស្របច្បាប់ឡើងវិញដឹកនាំខ្មោចបក្សសង្គ្រោះជាតិ។

ទំនងដោយសារតែមើលឃើញពីសកម្មភាពក្បត់ដៃគូរបស់ខ្លួន ដូច្នេះហើយបានជាក្រុមកឹម សុខា និយមបាននាំគ្នាប្រតិកម្មតបតាមរយៈសំឡេង របស់ ហ៊ីង សុខសាន្ត ប្រធានចលនាយុវជនខ្មោចបក្សសង្គ្រោះជាតិ និងជាមនុស្សជំនិតរបស់ កឹម សុខា និងកឹម មនោវិទ្យា បានបង្ហាញពីការមិនគាំទ្រលើយុទ្ធសាស្ត្រនយោបាយបែបអង្ករកំប៉ុង ឬនយោបាយកំប៉ុងជើងធូបរបស់ សម រង្ស៊ី។ លើហ្វេសប៊ុករបស់ ហ៊ីង សុខសាន្ត នៅថ្ងៃទី១៨ ខែតុលា នេះ បានសរសេរថា៖ «គណបក្សសង្គ្រោះជាតិមិនមែនជាចលនានយោបាយបែបអាណាធិបតេយ្យ ធ្វើសកម្មភាពតាមអារម្មណ៍ និងនយោបាយច្រាសជើងឡើយ។ យើងមានផែនការសកម្មភាព ផែនការយុទ្ធសាស្ត្រច្បាស់លាស់់។ ន័យនេះចង់បង្ហាញភាពខ្លាំងរបស់សង្គ្រោះជាតិ ហើយដើម្បីប្រាប់ទៅបុគ្គលក្នុងសង្គ្រោះជាតិខ្លះ កុំឱ្យធ្វើអ្វីគ្មានវិន័យ តាមអារម្មណ៍ និងអាណាធិបតេយ្យដែលនាំឱ្យប៉ះពាល់កិត្តិយសរបស់គណបក្សសង្គ្រោះជាតិ»។

ការលើកឡើងនេះប្រៀបបាននឹងការទះកំផ្លៀង សម រង្ស៊ី និងតំណាងចលនាសង្គ្រោះជាតិ តាមបណ្តាប្រទេសនានាដែលធ្វើសកម្មភាពតាមការនឹកឃើញ និងមានបំណងយកខ្មោច បក្សសង្គ្រោះជាតិទៅគ្រប់គ្រងតែឯង ខណៈ កឹម សុខា កំពុងស្ថិតស្ថានភាពដោះលែងក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។ ការបែកបាក់គ្នារបស់ក្រុមប្រឆាំងនេះ មិនមែនត្រឹមតែ ពាក្យសម្តីទេ គឺរួមទាំងសកម្មភាពថែមទៀតផង។ ភស្តុតាងបង្ហាញយ៉ាងច្បាស់គឺ សម រង្ស៊ី និងកឹម មនោវិទ្យា ឈ្លោះគ្នាដណ្តើមឥទ្ធិពលគ្នាហើយជម្លោះនេះមានតាំង ពីដើម រៀងមក។ គេនៅចាំបានថា កឹម មនោវិទ្យា បានចោទធ្ងន់ៗលើសម រង្ស៊ី ថាមិនមែនជាមនុស្សទទួលខុសត្រូវ និងអាងអីអាងតែរត់គេចខ្លួន ព្រមទាំងចោទ សម រង្ស៊ី ថា ដឹកនាំបក្ស ដោយប្រើប្រាស់ឥទ្ធិពលបុគ្គលនិយម។ កឹម មនោវិទ្យា លើកឡើងថាពេលដែល សម រង្ស៊ី លាលែងពីតំណែងជាប្រធានបក្សសង្គ្រោះជាតិ នោះបក្សនេះនឹងមានឱកាសរៀបចំ យន្តការដឹកនាំច្បាស់លាស់ មិនស្ថិតនៅលើឥទ្ធិពលរបស់បុគ្គលដូចពីមុនឡើយ។

តាមពិតទៅ ក្រុម សម រង្ស៊ី និយម និងកឹម សុខា និយមនេះបានបែកបាក់គ្នាចាប់តាំងពីការរួបរួមគ្នា បង្កើតជាបក្សតែមួយ នៅខែកក្កដា ឆ្នាំ២០១២ មកម៉្លេះ ព្រោះពួកគេតែងតែដណ្តើម ឥទ្ធិពលគ្នាទៅវិញទៅមកនៅក្នុងបក្ស។ បច្ចុប្បន្ននេះពួកគេបែកបាក់ ចែកចានចែកឆ្នាំងគ្នាក្នុងផ្ទៃក្នុង ប៉ុន្តែជារូបភាពធ្វើជាថារួបរួមគ្នាព្រោះពួកគេមិនអាចបែកចេញពីគ្នាដាច់ ដូចពីមុនឡើយព្រោះចៅហ្វាយនាយបរទេសរបស់ពួកគេមិនអនុ ញ្ញាតឱ្យចែកក្រុមបក្សពួកទៀតឡើយ។ ការបង្ហាញពីការបែកគ្នាជាពីរកាន់តែខ្លាំងគឺនៅដើមឆ្នាំ ២០១៨ នេះ ពេលដែល សម រង្ស៊ី ប្រកាសបង្កើតចលនាសង្គ្រោះជាតិ ក្រោយពីទទួលស្គាល់ថា គណបក្សសង្គ្រោះជាតិស្លាប់ ហើយមិនអាចជួយសង្គ្រោះបានទៀតឡើយ គឺត្រូវបង្កើតចលនាមួយ ដើម្បីសង្គ្រោះបក្ស និងជួយសង្គ្រោះ កឹម សុខា ពីគុក។ ឥឡូវនេះ សម រង្ស៊ី ហាក់ដូចជាបានឡើងគ្របដណ្តប់ឥទ្ធិពលកម្លាំងនយោបាយនៃ ខ្មោចបក្សសង្គ្រោះជាតិហើយពេលដែលកឹម សុខា នៅក្នុងឃុំហើយ កឹម មនោវិទ្យា មិនមានសកម្មភាពខ្លាំង។ ក្រុមទាំងពីរនេះមិនត្រឹមតែដណ្តើមអំណាច និងឥទ្ធិពលបក្សនៅក្នុងប្រទេសទេ សូម្បីនៅក្រៅប្រទេសក៏បានប្រយុទ្ធគ្នា ដើម្បីក្តោបក្តាប់ឥទ្ធិពលនយោបាយលើគ្នាទៅវិញទៅមកដែរ។

កម្ពុជាពិតជាសំណាងណាស់ ដែលក្រុមអ្នកនយោបាយប្រឆាំងល្មោភអំណាចទាំងអស់នេះ ត្រូវបានខ្ចាត់ព្រាត់ និងបន្តការហែកហួរក្រុមគ្នាឯងនៅក្រៅប្រទេស។ កម្ពុជាពិតជាមិនត្រូវការក្រុម ជនក្បត់ជាតិទាំងនេះឡើយ។ ផែនការបំផ្លាញជាតិរបស់ពួកគេមិនទទួលបានជោគជ័យឡើយ ហើយការបំបែកបំបាក់ជាតិខ្មែរ ក៏មិនទទួលបានជ័យជម្នះទេ គឺពួកគេបានទទួលបរាជ័យនៅគ្រប់សមរភូមិទាំងនយោបាយ ការទូត និងកម្លាំងគាំទ្រពីប្រជាពលរដ្ឋ និងមានការបែកបាក់គ្នា វៃប្រហារគ្នាដណ្តើមឥទ្ធិពលគ្នាទៅវិញទៅមកទៀត។ ចំណែករាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ក្រោមការគាំទ្រដ៏ ច្រើនលើសលុបពីពលរដ្ឋម្ចាស់ឆ្នោតទាំងក្នុងនិងក្រៅប្រទេស បានទទួលជោគជ័យសមិទ្ធិផលជាតិ ជាច្រើន និងបានលើកតម្កើងមុខមាត់ជាតិ ព្រមទាំងពង្រឹងតួនាទីរបស់កម្ពុជាក្នុងតំបន់ និងក្នុងពិភពលោកក្នុងនាមជាដៃគូស្មើសិទ្ធិ និងស្មើភាពជាមួយប្រទេសទាំងអស់នៅលើពិភពលោក៕

ដោយ៖ ចៅចាក់ស្មុក
ថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០១៨
ស្រុកកំចាយមារ ខេត្តព្រៃវែង