* ចលនាបាតុកម្មនៅបារាំងចាប់ផ្តើមឡើងវិញ ចំពោះមុខលក្ខខណ្ឌការពារសន្តិសុខតឹងរ៉ឹង
* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* គ.ជ.ប៖ រយៈពេល ១៧ថ្ងៃ មានពលរដ្ឋជាង ២៤ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិប្រទេសដទៃ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបញ្ជូនកងកម្លាំង ជាង១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស និងប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា ក្រោមទង់ UN បានផ្លាស់ប្តូរពីអតីតកាលធ្លាប់តែហួងហែងដោយសង្គ្រាម និងល្បីថាជាវាលពិឃាត ប្រែឈ្មោះជាអ្នករួមចំណែករក្សាសន្តិភាពសកល
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែតុលានេះ
* ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់វាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា
* រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាមួយកម្ពុជា
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សេចក្តីជូនដំណឹង៖ រដ្ឋបាលរាជធានីភ្នំពេញ ហាមមិនឱ្យបង្ហោះ Drone ដោយគ្មានការអនុញ្ញាត និងបញ្ជាឱ្យអាជ្ញាធរមានសមត្ថកិច្ចទាំង១២ខណ្ឌ ត្រូវចាត់វិធានការឱ្យបានម៉ឹងម៉ាត់ (Video Inside)

27-11-2018 11:10

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹង ហាមមិនឱ្យប្រើប្រាស់ម៉ាស៊ីនថតរូប និងវីដេអូបំពាក់លើយន្តហោះបញ្ជា (Drone) ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញនោះឡើយ ពិសេសផ្លូវហោះហើររបស់យន្តហោះ។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅនៅថ្ងៃទី២៧​​ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ។

សេចក្តីជូនដំណឹងបានឱ្យដឹងថា មានបុគ្គលមួយចំនួនតូច បានបង្ហោះម៉ាស៊ីនថតរូប និង Drone ដោយបានបង្ហោះជាល្បែងលេងកម្សាន្ត ពុំមានការអនុញ្ញាតត្រឹមត្រូវ ពុំដឹងពីផលប៉ះពាល់លើផ្នែកសន្តិសុខ និងសុវត្ថិភាព ពិសេសបានបង្ហោះនៅក្នុងតំបន់ហាមឃាត់ជុំវិញអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ និងចំផ្លូវហោះហើររបស់យន្តហោះ ដែលអាចបង្កឱ្យមានគ្រោះថ្នាក់កើតឡើង ជាយថាហេតុចំពោះយន្តហោះ។

ដើម្បីរក្សាបាននូវសុខសន្តិភាព សុវត្ថិភាពក្នុងរាជធានីភ្នំពេញ ពិសេសបញ្ចៀសបាននូវគ្រោះថ្នាក់កើតឡើងជាយថាហេតុ ចំពោះការហោះហើររបស់យន្តហោះ រដ្ឋបាលរាជធានីភ្នំពេញ ស្នើអ្នករស់នៅជុំវិញផ្លូវហោះហើររបស់យន្តហោះ ចូលរួមអនុវត្តសេចក្តីជូនដំណឹងនេះ ហើយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងគណៈបញ្ជាការ​ឯកភាពរដ្ឋបាលខណ្ឌទាំង១២ ត្រូវចាត់ការឱ្យបានម៉ឹងម៉ាត់ ដោយពុំត្រូវឱ្យមានការបង្ហោះម៉ាស៉ីនថតរូប និង Drone ក្នុងរាជធានីភ្នំពេញ ពិសេសតំបន់ជុំវិញផ្លូវហោះហើររបស់យន្តហោះ ដោយគ្មានច្បាប់អនុញ្ញាតដាច់ខាត។ ក្នុងករណីចាំបាច់ត្រូវការប្រើប្រាស់ ត្រូវសុំការអនុញ្ញាតពីរដ្ឋបាលរាជធានីភ្នំពេញ និងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។

សូមអានខ្លឹមសារលំអិត នៅក្នុងសេចក្តីជូនដំណឹងខាងក្រោមនេះ៖