* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ចាប់ពីថ្ងៃទី៣-៤ ខែវិច្ឆិកានៅប្រទេសចិន
* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ជនជាតិដើមភាគតិច មានប្រវត្តិទាក់ទងយ៉ាងជិតស្និទ្ធនឹងរាជការខ្មែរសម័យបុរាណ

01-08-2019 18:39

(សៀមរាប)៖ តាមការធ្វើបទបង្ហាញរបស់លោកសាស្រ្ដាចារ្យ អាំង ជូលាន អ្នកជំនាញនរវិទូ ដោយយោងលើភស្ដុតាងប្រវត្តិសាស្រ្ដ អក្សរសាស្រ្តនិងនរវិទ្យា បានឱ្យដឹងថា ជនជាតិដើមភាគតិច មានប្រវត្តិទាក់ទងជ្រាលជ្រៅជាមួយរាជការខ្មែរ នាសម័យបុរាណ។

លោកបានលើកឡើងនៅក្នុងបទបាឋកថាស្ដីពី «ជនជាតិដើមភាគតិចក្នុងប្រវត្តិសាស្រ្ដកម្ពុជា» ដែលរៀបចំឡើងនៅថ្ងៃទី៣០ ខែកក្កដា ដោយមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ និងមានអ្នកចូលរួមប្រមាណជាង៣០០អង្គ/នាក់។

បើគេយកភស្ដុតាងដូចលើកខាងលើមកនិយាយ ជនជាតិដើមភាគតិចមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយរាជការ ទំនៀមទម្លាប់ប្រពៃណី វប្បធម៌ និងសង្គមខ្មែរបុរាណផង។ ទំនាក់ទំនងទាំងនោះ អាចមើលឃើញក្នុងកិច្ចពិធីផ្សេងៗដែលរៀបចំក្នុងជីវភាពរស់នៅប្រចាំថ្ងៃ តាំងពីកើតរហូតដល់ស្លាប់។

លោក អាំង ជូលាន បានពន្យល់ថា មិនថាសម័យបុរាណនិងបច្ចុប្បន្ន គេពិបាកកំណត់ចំនួនជនជាតិដើមភាគតិចនៅក្នុងប្រទេសកម្ពុជាបានណាស់ ព្រោះថាត្រូវការសិក្សាស្រាវជ្រាវឲ្យបានប្រាកដ ហើយជាការងាររបស់ភាសាវិទូតែម្ដង ព្រោះតែងមានភាសាមួយចំនួនបានបាត់បង់ជាបណ្តើរៗ។

មានជនជាតិភាគតិចមួយដែលលោក អាំង ជូលាន លើកមកនិយាយនិងហាក់មានទំនាក់ទំនងខ្លាំងទៅនឹងរាជការខ្មែរសម័យបុរាណ នោះគឺជនជាតិកួយ។ ជនជាតិនេះមានភាពលេចធ្លោជាងគេ ដោយសារសម័យបារាំងមានឯកសារនិយាយច្រើនពីជនជាតិមួយនេះ។ បារាំងបានលើកតម្កើងជនជាតិមួយនេះ ដោយមានជំនាញនិងទេពកោសល្យខាងវិជ្ជាស្លដែកដ៏ប៉ិនប្រសព្វ។

«បារាំងបានបន្សល់ទុកនូវឯកសារជាច្រើនពីសកម្មភាពជីកថ្មរ៉ែដែក ការស្លដែករបស់ជនជាតិកួយ»។ នេះជាការលើកឡើងរបស់លោក អាំង ជូលាន។ លោក អាំង ជូលាន បន្ថែមថា ជនជាតិភាគតិចកួយ ដែលល្បីល្បាញក្នុងការស្លដែកនោះ គឺកួយនៅកំពង់ស្វាយ ដែលស្ថិតនៅខេត្តកំពង់ធំសព្វថ្ងៃ រហូតមានចម្រៀងក្នុងពិធីមង្គលការដោយលើកសរសើរពីដាវកំពង់ស្វាយនេះដែរ។ លោកសាស្ដ្រាចារ្យបន្ថែម៖ «តាមការស្រាវជ្រាវពីបុរាណវិទូបារាំង ដែករបស់កួយមានគុណភាពល្អជាងដែកដែលបារាំងយកពីបរទេសទៅទៀត តែដោយសារដែកពីបរទេសគេផលិតជាលក្ខណៈ ឧស្សាហកម្មដូច្នេះគេលក់ក្នុងតម្លៃថោកជាង ហើយកួយធ្វើដោយដៃ យូរៗទៅក៏លែងមានអ្នកផលិត បាត់បង់ទៅរហូតដល់សង្រ្គាមលោកលើកទី២ អស់រលីង»។

បើទោះបីជាមានភស្ដុតាងថាជនជាតិកួយពូកែខាងស្លដែកក៏ពិតមែន តែលោកសាស្រ្ដាចារ្យ អាំង ជូលាន បញ្ជាក់ថា មិនមែនជនជាតិខ្មែរមិនចេះនោះទេ។ បើមិនចេះតើធ្វើដូចម្ដេចទើបសង់អង្គរវត្ត ដ៏អច្ឆរិយៈបែបនេះបាន? លោក អាំង ជូលាន គ្រាន់តែដាក់ការសង្ស័យផ្ទាល់ខ្លួនថា ជនជាតិកួយអាចមានចំណែកក្នុងរាជការខ្មែរសម័យបុរាណតាមចំណែកជាអាវុធ ចំណែកក្នុងទ័ពជាដើម។ យ៉ាងណាលោក អាំង ជូលាន បញ្ជាក់ថានេះជាប្រធានបទដែលអ្នកស្រាវជ្រាវត្រូវសិក្សាបន្តទៀត ដើម្បីឱ្យច្បាស់១០០ភាគរយ៕