* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលកែលំអហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រមន្ទីរពេទ្យបង្អែកស្រុកចំនួន៦១កន្លែង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលកែលំអហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រមន្ទីរពេទ្យបង្អែកស្រុកចំនួន៦១កន្លែង នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦
* បង់ក្លាដែសដាក់ពង្រាយកងកម្លាំង ទប់ស្កាត់ភាពវឹកវរជុំវិញគម្រោងវិលត្រឡប់របស់លោកស្រី ហាស៊ីណា
* វិភាគអន្តរជាតិ៖ ហេតុអ្វីចិនប្រកែកមិនចង់ចូលរួមសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរជាមួយអាមេរិក និងរុស្ស៉ី?
* «ភូមិហ្វ្រង់កូហ្វូនី» រយៈពេល៥ថ្ងៃ មានភ្ញៀវទេសចរជាង៦៦ម៉ឺននាក់ ចូលរួមទស្សនា
* Fresh Exclusive: សម្ពាធការទូតពីភ្នំពេញដល់ម៉ានីល៖ ការមិនគោរពកិច្ចព្រមព្រៀង និងការគេចវេសរបស់ថៃ ត្រូវបានលាតត្រដាងលើឆាកអន្តរជាតិ
* ជួបសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអាមេរិក បានបញ្ជាក់ថា អាមេរិក នៅតែបន្តជំរុញការអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួលើបញ្ហាព្រំដែនកម្ពុជា-ថៃ
* ជួបអនុប្រធានព្រឹទ្ធសភាម៉ាឡេស៊ី, សម្តេចមហាបវរធិបតី បង្ហាញការពេញលើចំណងមិត្តភាពប្រទេសទាំងពីរ និងឆ្លៀតលើកពីស្ថានភាពព្រំដែនកម្ពុជា-ថៃ
* ជួបអនុប្រធានព្រឹទ្ធសភាម៉ាឡេស៊ី, សម្តេចមហាបវរធិបតី បង្ហាញការពេញលើចំណងមិត្តភាពប្រទេសទាំងពីរ និងឆ្លៀតលើកពីស្ថានភាពព្រំដែនកម្ពុជា-ថៃ
* លោក ដូណាល់ ត្រាំ ថាអាមេរិកកំពុងពង្រីកកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិជាមួយហ្វីលីពីន
* ទោះបីជាពេលវេលាតែមួយថ្ងៃ តែសម្តេចធិបតី ហ៊ុន ម៉ាណែត បានចូលរួមកិច្ចប្រជុំកំពូលរហូតដល់៧ និងជំនួបទ្វេភាគីចំនួន២ ដោយគ្រប់នាទីសុទ្ធតែមានតម្លៃ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ម្ចាស់ជើងឯកពានចម្រៀងមហោស្រពសិល្បៈ ឆ្នាំ២០១១ ចេញបទច ម្រៀងថ្មីរៀបរាប់ពី «តំបន់តស៊ូចុងក្រោយរបស់ខ្មែរក្រហម និងការផ្សះផ្សាជាតិ នៅស្រុកអន្លង់វែង» (Video inside)

07-10-2019 15:30

(ភ្នំពេញ)៖ លោក ឌី ថារ៉េន ម្ចាស់ជើងឯកពានចម្រៀងមហោស្រពសិល្បៈ ឆ្នាំ២០១១ បានចេញផ្សាយបទថ្មី រៀបរាប់ពីតំបន់តស៊ូចុងក្រោយរបស់ខ្មែរក្រហម និងការផ្សះផ្សាជាតិ នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលមានចំណងជើងថា៖ «អន្លង់វែងស្នេហា»។

បទចម្រៀងមួយនេះ រៀបរាប់អំពីទិដ្ឋភាពស្រុកអន្លង់វែង តាមរដូវកាល និងធាតុអាកាស អមទៅដោយរឿងរ៉ាវសេចក្តីស្នេហា មនោសញ្ចេតនា និងខ្លឹមសារប្រវត្តិសាស្ត្រ។ ចម្រៀងនេះទៀតសោត បានរំលេចចេញនូវតំបន់ប្រវត្តិសាស្ត្រស្រុកអន្លង់វែង មកដាក់បញ្ចូលក្នុងអត្ថបទចម្រៀង ធ្វើយ៉ាងណាឲ្យចម្រៀងមួយនេះ រក្សាបាននូវអត្ថរូប អត្ថរស និង អត្ថន័យ។ បទភ្លេង និងទំនុកច្រៀង ត្រូវបាននិពន្ធដោយលោក ស៊ុ សារឿន។

លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជាឲ្យដឹងថា៖«បើទោះបីជាកត្តាសេដ្ឋកិច្ច និងទីផ្សាររបស់អ្នកចម្រៀង ប៉ះពាល់ដល់ជីវភាពរបស់ ថារ៉េន ក៏ពិតមែន ប៉ុន្តែថារ៉េន នៅតែរក្សាបាននូវសម្ថតភាពនិងទេពកោសល្យពីកំណើតរបស់ខ្លួនដដែល។ ថារ៉េនប្រកបទៅដោយមនសិការ ឧត្តមគតិស្រលាញ់ និងតស៊ូជាមួយនឹងអាជីពមួយនេះ ដោយមិនព្រមចុះញ៉ម»។

ចម្រៀងថ្មីរបស់លោក ចេញផ្សាយនៅទំព័រហ្វេសប៊ូកផ្លូវការ របស់មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង (https://www.facebook.com/AnlongVengPeaceCenter/videos/493259524586568)
និងនៅលើយូធូប របស់មជ្ឈមណ្ឌលឯកសារកម្ពុជា (https://youtu.be/_honUAjlR1k) ៕