* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* រយៈពេល ៩ខែដើមឆ្នាំ២០២៦ ប្រជាពលរដ្ឋជាង ៥៦ម៉ឺននាក់ ទទួលបានអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)
* រាជរដ្ឋាភិបាលដំឡើងប្រាក់បំណាច់ដល់ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងមន្ត្រីភូមិ សម្រាប់ឆ្នាំ២០២៧
* លោក ហ្សេលេនស្គី ផ្តល់គ្រឿងឥស្សរិយយសជូនស្ត្រីទីមួយអាមេរិក Melania Trump ជុំវិញការសម្រេចបានបទឈប់បាញ់ និងជម្លៀសប្រជាជនក្រុង Oleshky
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ម៉ាក្រុង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សមាសភាពគណៈរដ្ឋមន្រ្តី២៣តុលា របស់ លោក សម រង្ស៉ី គឺតែងតាំងតែអ្នកពូកែជេរ តាមបណ្តាញសង្គម ជាពិសេស សម្តេចចំអកឱ្យ លោក អ៊ុំ សំអាន ដែលមិនចេះមើលផែនទី តែចេះប្រើញាណពិសេស
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដរាបណា CPP នៅតែមានឱកាសដឹកនាំ យើងនឹងដោះស្រាយបញ្ហារបស់ប្រជាជនបន្តរហូត
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ម្សិលមិញសម្តេចបានឯកភាពលើគម្រោងប្រមាណ២៧០លានដុល្លារ រយៈពេល១៨ខែ ដែលកម្ពុជាធ្វើការជាមួយធនាគារពិភពលោក ដើម្បីធ្វើផ្លូវ ហើយប្រជាពលរដ្ឋសហគមន៍ដែលចូលរួមធ្វើផ្លូវជាមួយគម្រោងនេះ នឹងទទួលបានចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅខេត្តពោធិសាត់ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

រាជធានីបុរាណទួលបាសាន ទីប្រវត្តិសាស្ត្រជាង៦០០ឆ្នាំរបស់ខ្មែរ នឹងក្លាយជារមណីយដ្ឋានទេសចរណ៍ថ្មីលើដីកំពង់ចាម

08-02-2020 17:51

(កំពង់ចាម)៖ ក្រោយចាកចេញពីក្រុងយសោធរបុរៈនៅអង្គរ «ទួលបាសា» បានក្លាយជារាជធានីបន្ទាប់សម្រាប់ព្រះមហាក្សត្រខ្មែរជាច្រើនជំនាន់ ដោយបានដើរតួជាទីរំដោះ និងការពារទឹកដី ជាទីកសាងទឹកដី និងបន្សល់ទុកនូវភស្ដុតាងប្រវត្តិសាស្ត្រយ៉ាងច្រើនក្នុងសៀវភៅប្រវត្តិសាស្ត្រខ្មែរ ហើយបើគិតមកដល់ពេលបច្ចុប្បន្ន រាជធានីបុរាណនេះមានអាយុកាលជាង ៦០០ឆ្នាំមកហើយ។

បន្ទាប់ពីឆ្លងកាត់សង្គ្រាមជាច្រើនឆ្នាំរួចមក ទីទួលបាសានក៏ដូចជាប្រទេសកម្ពុជាទាំងមូលបានជំនួសមកវិញដោយសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ ក្នុងនោះទួលបាសានហាក់កំពុងមានសង្ឃឹមឡើងវិញ ក្នុងការប្រកាសប្រាប់ពិភពលោកថា ខ្លួនមិនបានបាត់ឈ្មោះទៅតាមប្រវត្តិសាស្ត្រនោះឡើយ។

ក្ដីសង្ឈឹមនេះបានលេចចេញឡើងបន្ទាប់ពីអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា លោកនឹងរៀបចំអភិវឌ្ឍន៍ និងអភិរក្សតំបន់ទួលបាសាននេះ ឱ្យក្លាយទៅជារមណីយដ្ឋានទេសចរណ៍មួយទៀតសម្រាប់ខេត្តកំពង់ចាម។ ការបញ្ជាក់នេះធ្វើឡើងក្នុងឱកាសលោកដឹកនាំក្រុមការងារចុះពិនិត្យ និងសិក្សានៅតំបន់ប្រវត្តិសាស្រ្តទួលបាសាន ដែលបច្ចុប្បន្នស្ថិតនៅក្នុងឃុំបារាយណ៍ ស្រុកស្រីសន្ធរ នាថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២០។

តាមការឲ្យដឹងរបស់អាជ្ញាធរស្រុកស្រីសន្ធរ «ទីទួលបាសាន» ជាតំបន់ប្រវត្តិសាស្រ្តខ្មែរជាច្រើនជំនាន់ តួយ៉ាងកាលពីសម័យបុរាណតំបន់ទួលបាសាននេះ ធ្លាប់ជាអតីតខេត្តបាសាន និងនៅមានប្រាសាទព្រះធាតុទួលបាសាន។

ខេត្តបាសាននេះធ្លាប់ជារាជាធានីរបស់ខ្មែរ ដែលមានព្រះរាជាច្រើនព្រះអង្គបានគ្រងរាជ្យបន្តបន្ទាប់នៅទីនោះ៖

១៖ ព្រះបាទចៅពញាយ៉ាត (១៣៩៤-១៤៦៣) ទ្រង់បានមកបង្កទ័ពនៅទួលបាសានអស់រយៈពេល ៥ខែ ទើបលើកទ័ពទៅវាយរំដោះក្រុងអង្គរពីអំណាចរបស់ព្រះចៅកំបង់ពិសី ដែលជាស្ដេចសៀមត្រួតត្រានៅអង្គរបន្ទាប់ពីព្រះចៅបាអាត និងព្រះចៅបាសាត។ ក្រោយមក ព្រះបាទចៅពញាយ៉ាតក៏បានទៅតាំងរាជវាំងនៅទួលបាសានមួយរយៈទៀត រួចក៏ប្ដូរមកតាំងរាជធានីនៅក្រុងចតុមុខ (ភ្នំពេញសព្វថ្ងៃ) ដែលកាលណោះភ្នំពេញត្រូវបានព្រះរាជាប្រសិទ្ធនាមថា «ក្រុងចតុមុខ មង្គលសកល កម្ពុជាធិបតី សិរីធរ បវរឥន្ទបត្តបុរី រដ្ឋរាជសីមា មហានគរ»។

២៖ ព្រះបាទស្រីសុរិយោទ័យ (១៤៧២-១៤៨៦) ជាបុត្ររបស់ព្រះបាទនរាយណ៍រាជា និងត្រូវជាចៅរបស់ព្រះបាទពញាយ៉ាត។ ដោយអាក់អន់ស្រពន់ចិត្តមិនបានស្នងរាជ្យពីព្រះបិតា (រាជ្យបល្ល័ង្កបានបន្តទៅលើព្រះបាទស្រីរាជា ដែលត្រូវជាព្រះអនុជទី២របស់ព្រះបាទនរាយណ៍រាជា) ព្រះបាទស្រីសុរិយោទ័ក៏មកតាំងអំណាចស្វយ័តនៅទួលបាសាន គ្រប់គ្រងខេត្តបាសាន ខេត្តរោងដំរី ខេត្តព្រៃនគរ ខេត្តលង់ហោរ ខេត្តព្រៃបាក់ដែង ពោលគឺចាប់ពីតំបន់ទួលបាសានដល់ដែនដីកម្ពុជាក្រោមទៅទល់នឹងនគរចម្ប៉ា។

ពេលនោះហើយដែលកម្ពុជាត្រូវបែងបាក់ជា ៣នគរ៖ មួយផ្នែកស្ថិតក្រោមការត្រួតត្រារបស់ព្រះបាទស្រីសុយោទ័យ។ មួយផ្នែកទៀត គឺចាប់ពីខាងលិចទន្លេសាបទៅទល់នឹងថៃភាគខាងកើត និងថៃភាគឦសាន ស្ថិតក្រោមការត្រួតត្រារបស់ព្រះបាទស្រីរាជា ដែលកំពុងវាយរំដោះទឹកដីពីព្រះចៅសៀមនៅក្រុងអយុធ្យា។ មួយផ្នែកផ្សេងទៀត ដែលមានរាជធានីនៅចតុមុខ ស្ថិតក្នុងអំណាចរបស់ព្រះបាទធម្មរាជា ដែលត្រូវជាព្រះអនុជរបស់ព្រះបាទស្រីរាជា និងជាម្ចាស់មារបស់ព្រះបាទស្រីសុរិយោទ័យ។

ចុងក្រោយ រាជ្យបល្ល័ង្កបានទៅលើដៃរបស់ព្រះបាទធម្មរាជា ដែលជាកូនកាត់ខ្មែរសៀុម ដោយព្រះបិតារបស់ព្រះអង្គគឺព្រះបាទពញាយ៉ាត មាតាគឺស្នំឯកជនជាតិឈ្មោះ ស៊ីសាង៉ាម ដែលប្អូនស្រីរបស់ព្រះចៅកំបង់ពិសី។ ព្រះបាទធម្មរាជាមានព្រះរាជបុត្រចំនួន ២ព្រះអង្គ គឺព្រះបាទស្រីសុគន្ធបទ និងព្រះបាទច័ន្ទរាជា។

៣៖ ព្រះបាទស្រីសុគន្ធបទ (១៥០៤-១៥១២) ជាបុត្ររបស់ព្រះបាទធម្មរាជា និងជាចៅព្រះបាទពញាយ៉ាត។ ថ្វីដ្បិតទ្រង់មានបុព្វរាជធានីនៅក្រុងចតុមុខក៏ពិតមែន ប៉ុន្តែព្រះអង្គក៏បានទៅគង់លម្ហែ និងប្រកបរាជកិច្ចនៅរាជវាំងទួលបាសានផងដែរ ដោយទុកឲ្យព្រះអនុជ គឺព្រះអង្គច័ន្ទ (អនាគតព្រះបាទច័ន្ទរាជា) ដែលជាមហាឧបរាជគង់នៅគ្រប់គ្រងរាជវាំចតុមុខជំនួស។

៤៖ ព្រះបាទរាមាជើងព្រៃ (១៥៩៣-១៥៩៦) ថ្វីដ្បិតសៀវភៅប្រវត្តិសាស្ត្រសរសេរថា ព្រះអង្គមានប្រវត្តិវង្សាវតាមិនច្បាស់លាស់ ប៉ុន្តែព្រះអង្គជាព្រះវីរក្សត្រដែលបានដឹកនាំទ័ពវាយរំដោះក្រុងលង្វែកពីអំណាចសៀម ក្នុងរជ្ជកាលព្រះចៅឯកទសរដ្ឋ (ព្រះអនុជរបស់ព្រះបាទសម្ដេចព្រះនរសូរមហារាជ) មកវិញផងដែរ។ មុនរជ្ជកាលព្រះបាទរាមាជើងព្រៃ គឺក្នុងរជ្ជកាលព្រះជ័យជេដ្ឋាទី១ (អាយុ១១ឆ្នាំ) និងព្រះបិតាព្រះសត្ថាទី១ ក្រុងលង្វែកត្រូវបានកងទ័ពសៀមដុតបំផ្លាញខ្ទេចអស់ ក្រោមប្រតិបត្តិការសឹករបស់ព្រះចៅនរសូរ (ថៃហៅ ព្រះចៅណារេសួន) កាលព្រះអង្គសោយរាជ្យនៅក្រុងអយុធ្យា។

ក្នុងកាលសម័យរៀបចំគម្រោងការរំដោះក្រុងលង្វែក និងក្នុងពេលឡើងសោយរាជ្យសម្បត្តិជាព្រះមហាក្សត្រខ្មែរ ព្រះបាទរាមាជើងព្រៃក៏បានទៅគង់នៅរាជរាំងទួលបាសាន ហើយក៏សោយទិវង្គតនៅទីនេះដែរ។

៥៖ ព្រះបាទស្រីសុរិយោពណ៌ (១៦០៣-១៦១៨) ជាក្សត្រដែលទទួលបានការគោរពស្រលាញ់ពីប្រជានុរាស្ត្រ ព្រះអង្គជាព្រះអនុជរបស់ព្រះបាទសត្ថាទី១។ នៅពេលកងទ័ពសៀមរបស់រាជមនូ ដែលជាមេទ័ពរបស់ព្រះចៅនរសូរវាយចូលក្រុងលង្វែកនោះ ព្រះបាទស្រីសុយោពណ៌ (ក្នុងឋានៈជាមេទ័ព) បានដឹកនាំទ័ពប្រយុទ្ធយ៉ាងស្វិតស្វាញទប់ទល់នឹងកងទ័ពសៀម តែចុងក្រោយក្រុងលង្វែកត្រូវសៀមវាយបែកទាល់តែបាន ហើយទ្រង់ក៏ត្រូវសៀមចាប់ជាឈ្លើយសឹកបញ្ជួនទៅក្រុងអយុធ្យា។

ក្រោយមក ក្សត្រិយ៍ព្រះមហាទេវី ដែលជាព្រះអយ្យកាបានសុំអង្វរស្ដេចសៀម ដើម្បីយាងព្រះស្រីសុរិយោពណ៌មកគ្រប់គ្រងនគរកម្ពុជាវិញ។ ស្ដេចសៀមក៏បានយល់ព្រមតាមសំណើរបស់ព្រះមហាទេវី ដោយគិតថាអាចយកនគរខ្មែរជានគរចំណុះរបស់សៀុមបាន តាមរយៈលើកព្រះបាទស្រីសុយោពណ៌ឱ្យឡើងគ្រងរាជ្យបល្ល័ង្ក។

នៅពេលដែលព្រះបាទស្រីសុរិយោពណ៌មកគ្រងរាជ្យសម្បត្តិនៅកម្ពុជាវិញ ព្រះអង្គបានប្ដូររាជធានីទៅក្រុងឧដុង្គ ហើយក៏គង់នៅរាជវាំងទួលបាសាននេះផងដែរ។ ដោយមិនចង់ឱ្យនគរកម្ពុជាស្ថិតក្រោមចំណុះរបស់សៀម ព្រះបាទស្រីសុរិយោពណ៌ក៏បានប្ដូរទៅភ្ជាប់ទំនាក់ទំនងជាមួយព្រះចៅនគរអណ្ណាម ដែលកាលណោះមានរាជធានីនៅក្រុងវ៉េ (Hue) ដោយបានស្ដីដណ្ដឹងព្រះនាងអង្គចូវ (បុត្ររបស់ព្រះចៅក្រុងវ៉េ) ឱ្យរៀបអភិសេកជាមួយព្រះបាទជ័យជេដ្ឋាទី២ ដែលជារាជបុត្ររបស់ព្រះអង្គ។

៦៖ នាគ្រិស្ដសករាជ ១៥៩៦-១៦០៣ (ក្នុងសម័យឧដុង្គ) មានក្សត្រ៣អង្គគង់នៅរាជវាំងទួលបាសាន ក្នុងនោះមានព្រះអង្គតន់ទី១ ព្រះអង្គអន និងសម្តេចកែវហ្វាពញាញោម ដែលមានតែការបង្កសង្គ្រាមដណ្ដើមរាជបល្ល័ង្ក បង្កអសន្តិភាព ហែកហួរទឹកដី និងធ្វើឱ្យបាត់បង់ទឹកដីខ្មែរជាច្រើនខេត្តខណ្ឌថែមទៀតផង។

សូមបញ្ជាក់ថា ខេត្តបាសានមានទីតាំងភូមិសាស្ត្រ៖ នៅទិសខាងកើតមានបឹង នៅទិសអាគ្នេយ៍មានទន្លេមេគង្គ នៅទិសខាងត្បូងមានព្រៃធំ ដែលសុទ្ធតែជាសក្ដានុពលទេសចរណ៍ថ្មីសម្រាប់ភ្ញៀវទេសចរ ដែលចូលចិត្តដំណើរទេសចរណ៍បែបវប្បធម៌ ប្រវត្តិសាស្ត្រ និងធម្មជាតិ៕