* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ប្រជាពលរដ្ឋជាង១ពាន់គ្រួសារក្នុងភូមិជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលើការ​ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ

04-05-2020 20:12

(ព្រះវិហារ)៖ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលើការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ​សម្រាប់ប្រជាពលរដ្ឋ ភូមិជាំក្សាន្ត ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ចំនួន១៤០០គ្រួសារ ត្រូវបានរៀបចំប្រគល់ជូន នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០នេះ ក្រោមវត្តមាន លោក សំ សារឿន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះវិហារ ដោយមានការចូលរួមពីលោកមេភូមិ មេឃុំ និងមន្ត្រីពាក់ពន្ធ័ជាច្រើនរូប។

ក្នុងឱកាសនោះដែរ លោក សំ សារឿន បានថ្លែងថា៖ «ដោយអនុវត្តន៍តាមការណែនាំរបស់រាជរដ្ឋាភិបាល​ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាល​នៃជំងឺកូវីដ១៩ ថ្ងៃនេះក្រុមការងារមន្ទីររៀបចំដែនដីខេត្ត បានចុះចែកវិញ្ញាបនបត្រ័សម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន៥០គ្រួសារ​ជាបណ្តោះអាសន្ន ចំណែកជាង១ពាន់គ្រួសារ ដែលមិនទាន់បានទទួលនៅថ្ងៃនេះ សូមទាក់ទងជាមួយលោកមេឃុំជាំក្សាន្តរៀងរាល់ម៉ោងធ្វើការ»។

លោកបន្តថាលទ្ធផលដែលយើងទទួលបានពីកាកំណត់ព្រំ និងឯកសារវិនិច្ឆ័យនៅភូមិជាំក្សាន្ត ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារសរុប១៦៨៤ក្បាលដី ស្មើនិង១៤០០គ្រួសារ។ ក្នុងនោះវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុដែលត្រូវចែក​ជូនមាន១៦៨៤ក្បាលដី ស្មើនិង១៤០០គ្រួសារជាវិញ្ញាបនបត្រ សម្គាល់ម្ចាស់​អចលនវត្ថុត្រឹមត្រូវ ដែលម្ចាស់ដីបានបំពេញគ្រប់លក្ខណ្ឌ។

ជាមួយគ្នានោះលោកប្រធានមន្ទីររៀបចំដែនដី ក៍បានធ្វើការអំពាវនាវដល់គ្រប់ស្ថាបន័រដ្ឋ ឯកជនព្រមទាំងបងប្អូនប្រជាពលរដ្ឋ ដែលបានចុះបញ្ជីដីធ្លីក្នុងតំបន់វិនិច្ឆ័យនេះ សូមមកទទួលយកវិញ្ញាបនបត្រ​សម្គាល់ម្ចាស់អចលនវត្ថុចាប់ពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០នេះតទៅ ដោយធ្វើការទាក់ទងជាមួយលោកមេឃុំជាំក្សាន្ត និងមន្ត្រីជំនាញរង់ចាំទទួលជានិច្ចរាល់ម៉ោងធ្វើការ៕