* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រមសីលធម៌ គឺជាអាវក្រោះ តែអាវក្រោះមិនមែនជាអភ័យឯកសិទ្ធិ, ក្រមសីលធម៌ជួយការពារអ្នកសារព័ត៌មាន នៅពេលអ្នកធ្វើការងារត្រឹមត្រូវ
* វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា(CAFE26) បិទបញ្ចប់ដោយជោគជ័យ ខណៈអ្នកចូលរួមទស្សនារហូតដល់ទៅជាង ៣៥,០០០នាក់
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ភ្នែកទិព្វផ្កាយរណប UNESCO មើលធ្លុះការបាញ់បំផ្លាញ និងកលល្បិចភូតភរថៃលើប្រាសាទព្រះវិហារ
* អាល់បានី៖ ប៉ូលិសប្រើឧស្ម័នបង្ហូរទឹកភ្នែក ខណៈការតវ៉ារបស់ក្រុមបាតុករផ្ទុះទៅជាអំពើហិង្សា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យគម្រោងផ្តល់ដី និងផ្ទះជូនប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យ
* ការប៉ះទង្គិចគ្នាអង្រួនបារាំងសាជាថ្មី ខណៈមនុស្សជិត ១០០០នាក់ត្រូវបានចាប់ខ្លួនអំឡុងបាតុកម្ម
* វិភាគអន្តរជាតិ៖ ការបោះឆ្នោតរបស់អ៉ីស្រាអែល, ៤សេណារីយ៉ូអាចទៅរួច
* ចលនាបាតុកម្មនៅបារាំងចាប់ផ្តើមឡើងវិញ ចំពោះមុខលក្ខខណ្ឌការពារសន្តិសុខតឹងរ៉ឹង
* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* គ.ជ.ប៖ រយៈពេល ១៧ថ្ងៃ មានពលរដ្ឋជាង ២៤ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិប្រទេសដទៃ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបញ្ជូនកងកម្លាំង ជាង១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស និងប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

«សូឡា» ធ្វើឱ្យអគារទីស្តីការថ្មីរបស់ក្រសួងសាធារណការ សន្សំលុយបានជាង ៣ម៉ឺនដុល្លារក្នុងមួយខែ

31-01-2021 16:46

(ភ្នំពេញ)៖ អគារទីស្តីការថ្មីរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងអគារវិទ្យាស្ថាន «តេជោសែនសាធារណការ និងដឹកជញ្ជូន» ផងដែរ ត្រូវបានលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល សាងសង់ឡើងដោយបំពាក់ថាមពល «សូឡា» ដើម្បីទាញយកថាមពលអគ្គិសនីមកប្រើប្រាស់នៅក្នុងអគារ។

ក្នុងឱកាសអញ្ជើញអ្នកព័ត៌មានបំពេញទស្សនកិច្ចពិនិត្យសមិទ្ធផលអគារថ្មីរបស់ក្រសួងស្ថិតនៅតាមផ្លូវវិថី៥៩៨ ក្នុងសង្កាត់ច្រាំងចម្រេះ២ ខណ្ឌឫស្សីកែវ នាចុងសប្តាហ៍កន្លងទៅនេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ថា ការបំពាក់ថាមពល «សូឡា» នេះ ធ្វើឱ្យក្រសួងចំណេញថ្លៃអគ្គិសនីក្នុងមួយថ្ងៃជាង ១ពាន់ដុល្លារ។

វត្តមានអគារក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានរងការរិះគន់មួយចំនួនផងដែរ នៅពេលសាងសង់រួចរាល់លើកដំបូង ពីក្រុមអ្នកស្រឡាញ់ស្ថាបត្យកម្ម។ អ្នកស្រឡាញ់ស្ថាបត្យកម្ម បានរិះគន់ក្រសួងថា សាងសង់ដោយខ្វះការរំលេចនូវក្បាច់រចនាទាំងឡាយ ដែលជារចនាបទរបស់ខ្មែរ។

ឆ្លើយតបនឹងការរិះគន់នេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសុំការយោគយល់ និងអធ្យាស្រ័យ។ លោកបានអះអាងថា ការដែលមិនអាចបំពាក់ក្បូរក្បាច់ខ្មែរនេះ ព្រោះនៅលើដំបូលអគារលោកត្រូវដាក់ផ្ទាំង «សូឡា» ទាញយកថាមពល ហើយបើបំពាក់ក្បូរក្បាច់ផ្សេងៗមិនអាចបំពាក់ប្រព័ន្ធ «សូឡា» បាននោះឡើយ។

ប្រព័ន្ធ «សូឡា» មិនត្រឹមតែជួយឱ្យចំណេញការប្រើប្រាស់ថាមពលអគ្គិសនីនោះទេ តែវាក៏បានជួយសង្គ្រោះដល់ភពផែនដី និងការបំផ្លាញស្រទាប់អូហ្សូនផងដែរ។ អ្នកជំនាញបរិស្ថាន តែងបានលើកទឹកចិត្តឱ្យការប្រើប្រាស់ថាមពលស្អាតដូចជាប្រព័ន្ធ «សូឡា» នេះ ដើម្បីកាត់បន្ថយកម្តៅលើភពផែនដី។

ក្រសួងសាធារណការ និងដឹកជញ្ជូន គឺជាក្រសួងដំបូងគេហើយនៅកម្ពុជា ដែលប្រើប្រាស់ប្រព័ន្ធ «សូឡា» សម្រាប់ទាញយកថាមពលមកប្រើប្រាស់។ ការធ្វើបែបនេះត្រូវបានគេមើលឃើញស្របនឹងនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលកំពុងសន្សំសំចៃ និងកាត់បន្ថយការចំណាយថវិកាជាតិ។

ក្រុមអ្នកព័ត៌មានដែលបានអញ្ជើញឱ្យទស្សនកិច្ចនៅក្នុងក្រសួងនេះ បាននាំគ្នាលាន់មាត់ និងភ្ញាក់ផ្អើលផងដែរ នៅពេលឮថា ប្រព័ន្ធ «សូឡា» ធ្វើឱ្យក្រសួងសន្សំសំចៃថវិកាបានរហូតដល់ជាង ៣ម៉ឺនដុល្លារក្នុងមួយខែនោះ។

សូមបញ្ជាក់ថា អគារទីស្តីការថ្មីរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងវិទ្យាស្ថាន «តេជោសែន សាធារណការ និងដឹកជញ្ជូន» ដែលស្ថិតនៅទីតាំងតែមួយនេះ ត្រូវបានសម្ពោធជាផ្លូវការក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១កន្លងទៅនេះ។

អគារទីស្តីការថ្មីរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនសាងសង់ឡើងលើផ្ទៃដីជិត ៤ហិកតា។ អគារនេះ រួមមាន៖ អគាររដ្ឋបាលកម្ពស់ ៩ជាន់, អគាររដ្ឋបាល ២ខ្នង (អគារស្លាបសងខាង) កម្ពស់ ៨ជាន់, អគារសាលប្រជុំ និងបណ្ណាល័យ ១ខ្នង កម្ពស់ ៣ជាន់។ អគារនេះត្រូវបានបំពាក់សម្ភារការិយាល័យ សម្ភារសង្ហារឹម និងជណ្តើរយន្ត ហើយផ្សារភ្ជាប់ជាមួយប្រព័ន្ធបច្ចេកទំនើបបម្រើដល់ការងារធ្វើការងារ និងកិច្ចប្រជុំផ្សេងៗផងដែរ។

ក្នុងអគារនេះ ក៏មានបណ្ណាល័យសម្រាប់មន្ត្រីសិក្សាស្រាវជ្រាវ, មានបន្ទប់សម្រាប់ធ្វើកម្មវិធីផ្សេងៗ និងកន្លែងសម្រាប់មន្ត្រីសម្រាកលំហែរផងដែរ។ ក្នុងទីតាំងក្រសួងថ្មី មានការរៀបចំប្រមូលនូវការផ្តល់សេវាផ្សេងៗក្រោមសមត្ថកិច្ចរបស់ក្រសួង ដែលមានលក្ខណៈទំនើប និងរហ័សថែមទៀតផង។

ក្នុងពេលអញ្ជើញសម្ពោធអគារទីស្តីការក្រសួងនេះ សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលរបស់ក្រសួង។ សម្តេចតេជោ ក៏បានបង្ហាញរីករាយខ្លាំងថែមទៀត ដែលក្រសួងបង្កើតឱ្យមានវិទ្យាស្ថានបណ្តុះបណ្តាលលើជំនាញសាងសង់ផ្លូវ និងស្ពានជាលើកដំបូង៕