* រូបភាពសោកនាដកម្ម និងការបំផ្លេចបំផ្លាញ ដោយការបាញ់ប្រហាររបស់កងទ័ពថៃមកលើដែនអធិបតេយ្យកម្ពុជា ត្រូវបានដាក់តាំងបង្ហាញនៅតាមផ្លូវក្នុងសន្និសីទថ្នាក់រដ្ឋមន្ដ្រីហ្វ្រង់កូហ្វូនី
* ជើងហោះហើរត្រូវបានផ្អាកនៅទូទាំងសហរដ្ឋអាមេរិក ក្រោយមានបញ្ហាប្រព័ន្ធទំនាក់ទំនង
* ប្រធានាធិបតីប្រទេសកូម័រ អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* កម្ពុជា និងរវ៉ាន់ដា មើលឃើញច្រកនាំទំនិញរវាងគ្នា, រវ៉ាន់ដា នាំទំនិញកម្ពុជា ទៅអាហ្វ្រិក, កម្ពុជា នាំទំនិញរវ៉ាន់ដា ចូលអាស៊ាន និងអាស៊ី
* សម្តេចតេជោ ហ៊ុន សែន អបអរសាទរ និងកោតសរសើរចំពោះ «ល្អហួស» ដែលគ្រងមកុដ Miss Teen Icon International 2026 នៅឥណ្ឌូនេស៊ី និងចាត់ទុកជា មោទនភាពរបស់ប្រជាជនកម្ពុជាទាំងមូល
* វិភាគអន្តរជាតិ៖ តើរាត្រីទឹកឃ្មុំរវាងលោក ត្រាំ-លោក ស៊ី ជីនពីង អាចត្រូវបានបំផ្លាញដោយរឿងអាស្រូវ Nvidia?
* Fresh Exclusive: ៣៥ឆ្នាំនៃព្រះរាជមាតុភូមិនិវត្តន៍សម្តេចព្រះ នរោត្តម សីហនុ៖ ពីការផ្សះផ្សាជាតិឆ្នាំ១៩៩១ ដល់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី និងបេសកកម្មការពារអធិបតេយ្យភាពកម្ពុជា
* កូរ៉េខាងត្បូង៖ Nvidia នឹងបន្តផ្គត់ផ្គង់ GPU ២៦០,០០០គ្រឿងតាមការសន្យា ទោះលោក Jensen Huang លាលែងក៏ដោយ
* ប្រធានាធិបតីរវ៉ាន់ដា៖ ការអភិវឌ្ឍន៍របស់កម្ពុជា ជាកម្លាំងចិត្តសម្រាប់ការប្រឹងប្រែងរបស់រវ៉ាន់ដា លើកិច្ចអភិវឌ្ឍន៍
* សភាជាន់ខ្ពស់ឥណ្ឌូនេស៊ីនឹងជ្រើសរើសអនុប្រធានាធិបតីថ្មីនៅថ្ងៃទី២ ខែធ្នូ ក្រោយលោក Gibran លាលែង
* អនុស្សារណៈចំនួន៣ លើវិស័យវិនិយោគ និងទេសចរណ៍ ត្រូវបានចុះហត្ថលេខារវាងកម្ពុជា និងរវ៉ាន់ដា
* ព្រះករុណា ព្រះមហាក្សត្រ ព្រះបរមរាជានុញ្ញាតជូន លោកប្រធានាធិបតីរវ៉ាន់ដា និងលោកស្រីចូលក្រាបបង្គំគាល់ និងប្រទានព្រះរាជសវនាការ
* តើកម្ពុជាទទួលបានផលចំណេញអ្វីខ្លះ ពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី?
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

កម្ពុជាប្តេជ្ញាបន្តខិតខំប្រឹងប្រែងក្នុងការអភិរក្សថែរក្សា និងលើកកម្ពស់តម្លៃលេចធ្លោជាសកលនៃបេតិកភណ្ឌវប្បធម៌ជាតិ

12-11-2021 21:00

(បារាំង)៖ ក្នុងអង្គមហាសន្និបាតលើកទី៤១ និងខួប៧៥ឆ្នាំ នៃអង្គការយូណេស្កូ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងប្រធានគណៈប្រតិភូនៃរាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាចិត្តបន្តកិច្ចខិតខំប្រឹងប្រែង និងជោគជ័យរបស់កម្ពុជាក្នុងការអភិរក្សថែរក្សា និងលើកកម្ពស់តម្លៃលេចធ្លោរជាសកលនៃបេតិកភណ្ឌវប្បធម៌ជាតិ ដែលត្រូវបានអង្គការយូណេស្កូបញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក។

នាឱកាសនោះ លោកស្រីរដ្ឋមន្ត្រី ភឿង សកុណា បានរំលេចអំពីសារៈសំខាន់នៃតួនាទីរបស់វប្បធម៌ អប់រំ និងការផ្សព្វផ្សាយ ដោយបានថ្លែងថា កម្ពុជា គឺជាប្រទេសមួយក្នុងចំណោមបណ្តាប្រជាជាតិអាស៊ី-អាគ្នេយ៍ និងអាស៊ីប៉ាស៊ីហ្វិក ដែលសម្រេចយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋកម្ពុជាខ្ពស់ជាងគេ។

លោកស្រីបានបន្តថា ក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា បានពន្លឿនការអនុវត្តកាលវិភាគអប់រំឆ្នាំ២០៣០ ដែលផ្តោតទៅលើសរសគ្រឹះចំនួន ៣ គឺអភិវឌ្ឍគុណភាពអប់រំ អភិវឌ្ឍសមត្ថភាពគ្រូបង្រៀន និងពង្រឹងការអប់រំក្រៅប្រព័ន្ធ ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញកម្មវិធីអក្ខរកម្មសម្រាប់កម្មកររោងចក្រ ជាមួយនឹងអត្រាភាពជោគជ័យរហូតដល់ ៧២% ក្នុងចំណោមកម្មករចុះឈ្មោះចូលរៀន។

លោកស្រី ភឿង សកុណា ក៏បានរំលេចអំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការទុកវិស័យវប្បធម៌ជាតិ ជាវិស័យអាទិភាព ជាពិសេសកិច្ចការពារឱ្យបាននូវរមណីយដ្ឋាន បេតិកភណ្ឌពិភពលោករបស់កម្ពុជានានា ស្តែងឡើងតាមរយៈការគាំទ្រផ្នែកហិរញ្ញវត្ថុ។ តាមរយៈនេះ អាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិព្រះវិហារ និងអាជ្ញាធរជាតិសំបូរព្រៃគុក ក្រោមការប្រើប្រាស់ធនធានមនុស្សដែលខ្លួនមាន បានសម្រេចនូវសមិទ្ធផលជាច្រើនសម្រាប់កិច្ចការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានទាំងផ្នែករូបី និងអរូបី ក្នុងអំឡុងការរាតត្បាតជំងឺឆ្លងកូវីដ១៩ នាពេលកន្លងមកនេះ។

លោកស្រីក៏បានថ្លែងអំណរគុណដល់គណៈកម្មាធិការអន្តរជាតិសម្រាប់កិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្រ្តនានារបស់កម្ពុជា ដូចជា ICC-អង្គរ ICC-សំបូរព្រៃគុក និង ICC-ព្រះវិហារ ចំពោះកិច្ចគាំពារនានា។

ដោយឡែក វិស័យសារព័ត៌មាន រាជរដ្ឋាភិបាលកម្ពុជាបានគិតគូរជាពិសេសដោយផ្តល់សិទ្ធិសេរីភាពបញ្ចេញមតិ ព័ត៌មានប្រកបដោយក្រមសីលធម៌ និងការចងក្រងឯកសារបេតិកភណ្ឌផងដែរ។ តាមរយៈនេះ គម្រោងចងក្រងប័ណ្ណសារសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង ត្រូវបានបញ្ចប់ហើយសាធារណៈជនអាចចូលមើលបានគ្រប់ពេល។ គួរកត់សម្គាល់ថា សារមន្ទីរប្រល័យពូជសាសន៍នេះបានទទួលរង្វាន់នៃការចងចាំពិភពលោកឆ្នាំ២០២០ (Prix UNESCO/Jikji) ក្នុងនាមជាមជ្ឈមណ្ឌលអស្ចារ្យសម្រាប់ការអប់រំឆ្ពោះទៅរកសន្តិភាព និងការអប់រំប្រជាជនសាកលលោក៕