* វិភាគអន្តរជាតិ៖ ហេតុអ្វីភ្នែករបស់សហរដ្ឋអាមេរិកនៅលើមេឃសំខាន់សម្រាប់អ៊ុយក្រែនម្ល៉េះ?
* ក្រុមអ្នកនយោបាយរុស្ស៊ី សាទរភាពប្រេះឆារវាងលោក ត្រាំ និងលោក ហ្សេលេនស្គី ប៉ុន្តែនៅតែប្រុងប្រយ័ត្នខ្ពស់
* កម្ពុជាបំបែកកំណត់ត្រាប្រវត្តិសាស្ត្រថ្មីក្នុងការនាំចេញអង្ករផ្លូវការ កើនឡើងលើស ១លានតោន!
* បារាំង គ្រោងដាក់បម្រាមគោចរនៅតំបន់មួយចំនួន ក្រោយផ្ទុះកុបកម្ម និងការលួចប្លន់ទ្រព្យសម្បត្តិ
* គណៈកម្មការផ្សះផ្សា UNCLOS ប្រកាសវិធានការកសាងទំនុកចិត្តរវាងកម្ពុជា និងថៃ នៅទីក្រុងឡាអេ ខណៈកម្ពុជាប្រកាសគាំទ្រពេញទំហឹង
* Fresh Exclusive/ Commentary: មេរៀនសម្រាប់ អ៊ុំ សំអាន៖ ចោទប្រកាន់រឿងបាត់បង់ទឹកដី ត្រូវមានភស្តុតាង!
* លោក តូ ឡឹម ផ្ញើសារថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាបន្តពូនជ្រុំទំនាក់ទំនងកម្ពុជា-វៀតណាម ឱ្យកាន់តែរីកចម្រើនរឹងមាំ
* ជាជនជាតិប៉ូឡូញ តែមានបេះដូងជាខ្មែរ ស្រឡាញ់សម្លៀកបំពាក់ខ្មែរ ស្រឡាញ់ឈ្មោះជាខ្មែរ ហើយបានដាក់ទុនវិនិយោគដ៏ច្រើននៅខ្មែរ
* ជួបសម្តេចមហាបវរធិបតី, ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញាជំរុញការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជនកម្ពុជា-ប៉ូឡូញ
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៊ី ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* ចិនព្រមានពលរដ្ឋរបស់ខ្លួនពី Scams នៅក្រោមរូបភាពផ្ដល់ការងារមានប្រាក់ខែខ្ពស់ និងការចាប់ពង្រត់ក្នុងប្រទេសថៃ
* រដ្ឋមន្ត្រីការបរទេសក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តជូនសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងជួយជំរុញបន្ថែមលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឈានចូលវ័យ៥០ឆ្នាំ
* សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ទូតរុស្ស៉ីបកស្រាយពីដើមចមនាំឱ្យមានសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន និងទទូចឱ្យកម្ពុជាឈ្វេងយល់ពីសង្គ្រាមនេះឱ្យបានច្បាស់ ជៀសវាងយល់ខុស តាមការផ្សាយបំពុលរបស់លោកខាងលិច

13-04-2022 18:05

(ភ្នំពេញ)៖ នៅចំពោះមុខស្ថានការណ៍សង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន លោក អាណាតូលី បូរ៉ាវីក (Anatoly Borovik) ឯកអគ្គរដ្ឋទូតនៃសហព័ន្ធរុស្ស៊ីប្រចាំកម្ពុជា បានចូលខ្លួនបកស្រាយអំពីដើមចមដែលនាំឱ្យផ្ទុះសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន ពិសេសគឺមកពីអង្គការអូតង់ ឬណាតូ (NATO/OTAN) និងមកពីប្រទេសអ៊ុយក្រែនខ្លួនឯង។

លោកឯកអគ្គរដ្ឋទូត អាណាតូលី បូរ៉ាវីក ក្នុងជំនួបជាមួយលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន នៅទីស្តីការក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២នេះ ក៏ថែមទាំងបានស្នើយ៉ាងទទួចឱ្យប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា គប្បីឈ្វេងយល់អំពីសង្គ្រាមនេះឱ្យបានច្បាស់លាស់ ដើម្បីជៀសវាងការយល់ខុសតាមការផ្សាយព័ត៌មានបំពុលរបស់បណ្ដាប្រទេសលោកខាងលិច។

លោក អាណាតូលី បូរ៉ាវីក បានជម្រាបជូនលោករដ្ឋមន្រ្ដី ខៀវ កាញារីទ្ធ អំពីសង្ក្រាមនៅអ៊ុយក្រែននេះថា ដោយសារកន្លងមក ប្រទេសជាសមាជិកនៃអង្គការណាតូ ឬអូតង់ ចេះតែរំកិលចូលមកជិតព្រំដែនរុស្ស៉ី។ កន្លងមកនេះ រុស្ស៉ីបានសំណូមពរទៅកាន់អង្គការណាតូ ដោយអះអាងថាប្រសិនបើមានមីស៊ីលដាក់ក្នុងប្រទេសអ៊ុយក្រែន គឺប្រហែលតែជាង៣នាទី គឺបាញ់ដល់ទីក្រុងម៉ូស្កូហើយ ដែលសូម្បីតែប្រព័ន្ធការពារអាកាសរបស់រុស្ស៉ីក៏គ្មានលទ្ធភាពទប់បានដែរ។ ដូច្នេះរុស្ស៉ីបានស្នើឱ្យប្រទេសអ៊ុយក្រែន ត្រូវស្ថិតនៅអព្យាក្រឹត្យមិនចូលបក្សសម្ពន្ធ។

លោកឯកអគ្គរដ្ឋទូតបានថ្លែងថា ទន្ទឹមនេះដោយសារតែមានការរំលោភបំពានជាញឹកញាប់របស់ក្រុមជ្រុលនិយមអ៊ុយក្រែន ទៅលើប្រជាជនរុស្ស៊ីនៅក្នុងតំបន់គ្រីមៀរ និងតំបន់ដុងបាស់ បានធ្វើឱ្យប្រជាជនរស់នៅតំបន់នោះបានទាមទារយកស្វ័យភាពរបស់ខ្លួន។ ទីបំផុតក្រោយពីកិច្ចចរចាជាច្រើនលើកច្រើនសារមិនបានទទួល លទ្ធផលមកនោះ ទើបរុស្ស៉ីបានបង្ខំចិត្ដដើម្បីបើកប្រតិបត្តិការយោធា ដើម្បីកម្ចាត់ចេញនូវគ្រោះឧបសគ្គដែលបានគំរាមកំហែងដល់ប្រទេសរុស្ស៉ី។

លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់បន្ថែមថា ទាក់ទងនឹងបញ្ហាសង្គ្រាមរុស្ស៉ី និងអ៊ុយក្រែននេះ បណ្ដាប្រទេសលោកខាងលិចបានផ្សាយបំពុលនូវព័ត៌មានជាច្រើន ដែលបានផ្សាយអំពីសកម្មភាពរបស់កងទ័ពរុស្ស៉ី ដែលជាការភូតកុហកជាច្រើន។ ទន្ទឹមនេះបណ្ដាប្រទេសលោកខាងលិចបានខិតខំហ៊ុមព័ទ្ធសេដ្ឋកិច្ច និងបានបិទប្រព័ន្ធផ្សព្វផ្សាយរបស់រុស្ស៉ីទាំងអស់ ប៉ុន្ដែគេមិនបានបិទប្រព័ន្ធបំពង់ប្រេងរបស់រុស្ស៉ីនោះទេ។ តែទោះជាយ៉ាងនេះក្ដីរុស្ស៊ីនៅតែបំពេញកាតព្វកិច្ចរបស់ខ្លួន ដោយមិនបញ្ឈប់ការផ្គត់ផ្គង់ប្រេងនោះទេ ដោយសង្ឃឹមថានៅពេលខាងមុខប្រទេសទាំងអស់នឹងឈានដល់ដំណោះស្រាយមួយ បន្ទាប់ពីមានការចរចា និងមានផ្លែផ្កាបន្ដិចបន្ដួចនៅប្រទេសតួកគីនោះ។

លោករដ្ឋមន្ត្រី ខៀវ កាញារីទ្ធ បានសម្ដែងនូវការរីករាយ ដែលកន្លងមកនេះកម្ពុជានិងុស្ស៊ីបានពង្រឹងទំនាក់ទំនង និងកិច្ចសហការយ៉ាងល្អ ជាពិសេសលើវិស័យព័ត៌មានដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ៕