* វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា(CAFE26) បិទបញ្ចប់ដោយជោគជ័យ ខណៈអ្នកចូលរួមទស្សនារហូតដល់ទៅជាង ៣៥,០០០នាក់
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ភ្នែកទិព្វផ្កាយរណប UNESCO មើលធ្លុះការបាញ់បំផ្លាញ និងកលល្បិចភូតភរថៃលើប្រាសាទព្រះវិហារ
* អាល់បានី៖ ប៉ូលិសប្រើឧស្ម័នបង្ហូរទឹកភ្នែក ខណៈការតវ៉ារបស់ក្រុមបាតុករផ្ទុះទៅជាអំពើហិង្សា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យគម្រោងផ្តល់ដី និងផ្ទះជូនប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យ
* ការប៉ះទង្គិចគ្នាអង្រួនបារាំងសាជាថ្មី ខណៈមនុស្សជិត ១០០០នាក់ត្រូវបានចាប់ខ្លួនអំឡុងបាតុកម្ម
* វិភាគអន្តរជាតិ៖ ការបោះឆ្នោតរបស់អ៉ីស្រាអែល, ៤សេណារីយ៉ូអាចទៅរួច
* ចលនាបាតុកម្មនៅបារាំងចាប់ផ្តើមឡើងវិញ ចំពោះមុខលក្ខខណ្ឌការពារសន្តិសុខតឹងរ៉ឹង
* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* គ.ជ.ប៖ រយៈពេល ១៧ថ្ងៃ មានពលរដ្ឋជាង ២៤ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិប្រទេសដទៃ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបញ្ជូនកងកម្លាំង ជាង១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស និងប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា ក្រោមទង់ UN បានផ្លាស់ប្តូរពីអតីតកាលធ្លាប់តែហួងហែងដោយសង្គ្រាម និងល្បីថាជាវាលពិឃាត ប្រែឈ្មោះជាអ្នករួមចំណែករក្សាសន្តិភាពសកល
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

កម្ពុជា នឹងកាត់បន្ថយអត្រាប្រេវ៉ាឡង់នៃភាពពិការភ្នែកឱ្យនៅត្រឹម ០.៣៥% នៅឆ្នាំ២០៣០

06-10-2022 16:03

(ភ្នំពេញ)៖ ថ្លែងក្នុងសិក្ខាសាលាតម្រង់ទិស ស្ដីពីការបង្កើតផែនទីបង្ហាញផ្លូវនៃការគ្រប់គ្រង និងបង្ការភាពពិការភ្នែកឆ្នាំ២០២១-២០៣០ នៅថ្នាក់ក្រោមជាតិ និងអបអរសាទរទិវាសុខភាពភ្នែកពិភពលោក ឆ្នាំ២០២២ លោកសាស្ដ្រាចារ្យ ងី ម៉េង ប្រធានកម្មវិធីជាតិសុខភាពភ្នែក ជានាយកមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត និងជាទីប្រឹក្សាក្រសួងសុខាភិបាលបានថ្លែងថា ក្រសួងសុខាភិបាលដោយមានគាំទ្រពីអង្គការដៃគូ បានរៀបចំផែនទីចង្អុលផ្លូវ សម្រាប់ការកាត់បន្ថយភាពពិការភ្នែកនៅកម្ពុជាឱ្យនៅត្រឹម ​០.៣៥% នៅឆ្នាំ២០៣០។

លោកសាស្ដ្រាចារ្យបានថ្លែងក្នុងសិក្ខាសាលានៅថ្ងៃទី៦ ខែតុលា ឆ្នំា២០២២នេះថា «កាលពីឆ្នាំ១៩៩៥​ អត្រាប្រេវ៉ាឡង់នៃភាពពិការភ្នែក មានរហូតដល់ទៅ ១.២% ប៉ុន្ដែអត្រានេះបានថយចុះជាប់ប្រចាំ នៅឆ្នាំ២០១៩ ដោយមានការគាំទ្រពីអង្គការដៃគូផ្សេងៗ យើងបានកាត់បន្ថយភាពពិការភ្នែកនៅត្រឹម ០.៣៧% ប៉ុន្ដែទិសដៅក្នុងឆ្នាំ២០៣០ គឺកាត់បន្ថយឱ្យនៅត្រឹម ០.៣៥%»។

លោកសាស្ដ្រាចារ្យ ងី ម៉េង បានគូសបញ្ជាក់ថា «អត្រាភាពពិការភ្នែកទៅលើមនុស្សចាស់ប្រមាណ ២០-៤០ម៉ឺននាក់ក្នុងមួយឆ្នាំ ដែលពិការភ្នែកដោយសារគំហើញថយចុះ ប៉ុន្ដែនៅក្នុងនោះយើងអាចការពារ និងព្យាបាលបានមានរហូតដល់ទៅ៨០% ហើយមួយចំនួនទៀតយើងអាចជៀសវាងបាន ដោយការផ្ដល់សេវាជូនប្រជាពលរដ្ឋយើង តាមរយៈពិនិត្យព្យាបាលជំងឺភ្នែកឡើងបាយ ការផ្ដល់វែនតា ដោយយើងមិនត្រូវទុកឱ្យប្រជាពលរដ្ឋយើងណាមួយមិនទទួលបានសេវានោះទេ»។

លោកបន្ដថា ដោយមានការចូលរួមពីអង្គការគ្រប់ដៃគូ គឺបានគ្របដណ្ដប់ទៅលើការផ្ដល់សេវាជូនពលរដ្ឋទាំងអស់ ទាំងប្រជាពលរដ្ឋដែលមានបណ្ណប.ស.ស និងមូលនិធិសមធម៌ លើសពីនោះសម្រាប់ប្រជាពលរដ្ឋក្រីក្រ រាជរដ្ឋាភិបាលក៏មានមូលនិធិសមធម៌ ដោយធ្វើយ៉ាងម៉េចឱ្យបានទទួលសេវាទាំងអស់ ហើយមួយចំនួនទៀតតាមរយៈការជំនួយរបស់អង្គការដៃគូ។

ជាទូទៅនៅលើពិភពលោកនេះ ភាពពិការភ្នែកតែងតែកើតមានឡើងនៅលើពិភពលោក ដោយជំងឺទាក់ទងទៅវ័យ មនុស្សចាស់អាយុកាន់តែច្រើនទៅយើងអាចសង្គេតឃើញថា ភ្នែកឡើងបាយ ភ្នែកស្រវាំង កំហុកគំណុំរូបភាព និងពិការភ្នែក សម្រាប់លើកូនក្មេងក៏មានដែល ដោយខ្លះពីកំណើត និងការប្រើប្រាស់ផ្សេងៗទាក់ទងទៅលើការរស់ប្រចាំថ្ងៃ ឱ្យមានកំហុកគំណុំរូបភាព។ តាមការរកឃើញបានឱ្យដឹងទៀតថា កុមារភាគ​ច្រើនម្ញូកភ្នែក នៅអាយុចាប់ពី ៦-១៤ឆ្នាំ មានរហូតដល់ទៅ១៣% ដែលត្រូវការវែនតា រស់នៅទីក្រុង និងតាមជនបទត្រឹមតែ ៣%ប៉ុណ្ណោះ។

រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ស៊ាង ហួត បានគូសរម្លឹកផងដែរថា ជាងពីរទស្សវត្សរ៍កន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជា បានបន្ដខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លាក្នុងការពង្រឹងគុណភាព និងពង្រីកវិសាលភាពភ្នែក ក្រោមគោលនយោបាយសមធម៌សុខភាពសាធារណៈ របស់ក្រសួងសុខាភិបាលនៃរាជរដ្ឋាភិបាលកម្ពុជា តាមរយៈកម្មវិធីជាតិសុខភាពភ្នែក។ កិច្ចខិតខំប្រឹងប្រែងនេះ យើងសង្កេតឃើញថា សមត្ថភាពគ្រប់គ្រង និងការបង្ការភាពពិការភ្នែកមានការរីកចម្រើនកាន់តែប្រសើរឡើង។

លោកសាស្ដ្រាចារ្យបានលើកឡើងទៀតថា ការចូលទៅប្រើប្រាស់សេវាថែទាំសុខភាពភ្នែក ក៏មានកើនឡើង ហើយសេវាសុខភាពភ្នែកត្រូវបានដាក់បញ្ជូលទៅក្នុងប្រព័ន្ធថែទាំសុខភាពនៅគ្រប់កម្រិតទាំងអស់។ ជាលទ្ធផលអត្រាប្រេវ៉ាឡង់នៃភាពពិការភ្នែកក្នុងចំណោមប្រជាជនទូទៅបានធ្លាក់ចុះពី ១.២% ក្នុងឆ្នាំ១៩៩៥ មក ០.៣៨% ក្នុងឆ្នាំ២០០៧ ហើយបន្ដធ្លាក់ចុះមកត្រឹម ០.៣៧% នៅឆ្នាំ២០១៩។ ទន្ទឹមនឹងនោះ លោកសាស្ដ្រាចារ្យ ស៊ា ហួង បានកោតសរសើរចំពោះកម្មវិធីជាតិសុខភាពភ្នែក ដៃគូអភិវឌ្ឍន៍ និងអង្គការមិនមែនរដ្ឋាភិបាលដែលបានខិតខំធ្វើឱ្យកម្មវិធីសុខភាពភ្នែក ទទួលបានលទ្ធផលល្អប្រសើរនេះ៕