* វិមានក្រឹមឡាំង៖ ក្រុមមន្ត្រីការទូត-យោធារុស្ស៉ី នឹងចូលរួមក្នុងកិច្ចពិភាក្សាជាមួយសហរដ្ឋអាមេរិក និងអ៊ុយក្រែន
* ទូរទស្សន៍ Fresh News ផ្សាយផ្ទាល់៖ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក នាលាចថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៦
* ល្ងាចនេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣
* មន្រ្តីជាន់ខ្ពស់ គ.ជ.ប អំពាវនាវឱ្យអ្នកចុះឈ្មោះបោះឆ្នោតក្នុងឆ្នាំ២០១៦ និងឆ្នាំ២០១៧ ដែលមិនទាន់ធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ រួសរាន់ទៅធ្វើឱ្យបានត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦
* គ.ប.ឆ.ប. បង្ហាញលទ្ធផលនៃកិច្ចប្រជុំផ្តល់បច្ចុប្បន្នភាពលើការប្រយុទ្ធប្រឆាំងបទល្មើស Online Scams ជូនដល់អង្គទូតបរទេស និងតំណាងអង្គការអន្តរជាតិប្រចាំកម្ពុជា
* ប្រធានាធិបតី ដូណាល់ ត្រាំ ផ្លាស់ប្តូរប្រធានខុទ្ទកាល័យសេតវិមាន បន្ទាប់ពីបរាជ័យក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ក្រសួងមុខងារសាធារណៈ៖ ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីជាក់ស្តែង សម្រេចបាន២៦ក្រសួង-ស្ថាប័ន
* សហរដ្ឋអាមេរិក រាយការណ៍ករណីជំងឺកញ្ជ្រឹលច្រើនបំផុត គិតក្នុងរយៈពេល៣៥ឆ្នាំ
* មនុស្សជាង ៤០០ ០០០នាក់នៅអាល្លឺម៉ង់ ធ្វើការតវ៉ាទាមទារដំឡើងប្រាក់ឈ្នួល និងលក្ខខណ្ឌការងារប្រសើរជាងមុន
* ឯកអគ្គរដ្ឋទូតថ្មីរបស់អាមេរិក បានមកដល់កម្ពុជា ក្រោយទូតចាស់ចាកចេញតាំងពីឆ្នាំ២០២៤
* ការគំរាមដាក់គ្រាប់បែក «ពេលវេលាកំពុងរាប់ថយក្រោយ» រំខានដល់ស្ថានីយទូរទស្សន៍ជាច្រើននៅទូទាំងអឺរ៉ុប
* អំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចែកជូនដល់ដៃប្រជាជនរងគ្រោះដោយទឹកជំនន់ និងគ្រួសារងាយរងគ្រោះបំផុតចំនួន ៨៦០គ្រួសារ នៅខេត្តត្បូងឃ្មុំ
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អំពាវនាវដល់ប្រជាពលរដ្ឋ អញ្ជើញទស្សនាពិព័រណ៍ផលិតផលខ្មែរឱ្យបានច្រើនកុះករនៅកោះពេជ្រ ដើម្បីជួយលើកកម្ពស់គុណភាពផលិតផលរបស់ខ្មែរយើង និងបង្កើនទំនុកចិត្តពីអ្នកប្រើប្រាស់
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាង ១.០០០នាក់ មកពី ៣៦ប្រទេស បានចុះឈ្មោះត្រៀមយកព័ត៌មានពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* Fresh Exclusive: ក្រោយបរាជ័យបោះឆ្នោតអាមេរិក៖ តើត្រាំនឹងបញ្ចប់សង្គ្រាមអ៉ីរ៉ង់ ឬបង្កើនការវាយប្រហារមុនឆ្នាំ២០២៧?
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

បុរសម្នាក់ចំណាយជិត ២ម៉ឺនដុល្លារ សាងសង់ផ្ទះយន្តហោះនៅក្រុងសៀមរាប ធ្វើឲ្យមហាជនចាប់អារម្មណ៍ខ្លាំង

30-01-2023 15:31

(សៀមរាប)៖ ដោយចង់សម្រេចបំណងដែលខ្លួនធ្លាប់បានប៉ងប្រាថ្នាតាំងពីតូច ដែលចង់ជិះយន្តហោះនោះ លោក ច្រាច់ ពៅ បានចំណាយលុយជិត២ម៉ឺនដុល្លារ ដើម្បីសាងសង់ផ្ទះយន្តហោះ នៅក្រុងសៀមរាប ដែលបង្កឲ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង។

ថ្លែងមកកាន់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ លោក ច្រាច់ ពៅ បានឲ្យដឹងថា បំណងប្រាថ្នារបស់លោកតាំងពីតូចចង់ជិះ ដេកនៅលើយន្តហោះ ប្រសិនបើនៅពេលមានលុយ។ ដោយលោកជាជាងសំណង់ផង ហើយធ្វើផ្ទះឱ្យគេទៀតនោះ គឺម៉ូដដដែលៗមិនខុសប៉ុន្មាននោះដែរ ដែលធ្វើឲ្យលោកគិតថា ប្រសិនបើមានលុយ លោកនឹងធ្វើផ្ទះឲ្យដូចទៅនឹងយន្តហោះ ដើម្បីសម្រេចបំណងដែលខ្លួន ធ្លាប់បានប៉ងប្រាថ្នាតាំងពីតូច និងឧទ្ទិសដល់ភរិយាផងដែរ។

លោក ច្រាច់ ពៅ បានបន្តថា លុះដល់ពេលមានលុយសមរម្យហើយ ក៏ប៉ុន្តែមិនមានឱកាសបានជិះយន្តហោះនោះដែរ ដោយសាររវល់នឹងការងារ។ ដើម្បីសម្រេចក្ដីប្រាថ្នាខ្លួន គឺនៅដើមឆ្នាំ២០២២ លោកបានសម្រេចសាងសង់ផ្ទះ ដែលរូបរាងជាយន្តហោះ នៅលើដីស្រែ ក្នុងភូមិព្នៅ សង្កាត់សំបួរ ក្រុងសៀមរាប ខេត្តសៀមរាប និងបានសាងសង់រួចរាល់នៅខែមករា ឆ្នាំ២០២៣នេះ។

ទោះក្ដីស្រមៃរបស់លោក ពៅ បានសម្រេចក៏ពិតម៉ែន ប៉ុន្តែគួរឲ្យសោកស្ដាយប្រពន្ធជាទីស្រលាញ់របស់លោក គឺបានលាចាកលោកនទៅហើយ ដោយជំងឺទឹកនោមផ្អែមក្នុងឆ្នាំ២០១៣ និងបានបន្សល់ទុកនូវកូនចំនួន ០៣នាក់ផងដែរ។

សូមបញ្ជាក់ថា ផ្ទះយន្តហោះរបស់លោក ច្រាច់ ពៅ មានទំហំទទឹងជិត ៤ម៉ែត្រ បណ្ដោយជិត ២០ម៉ែត្រ និងកម្ពស់ ៦ម៉ែត្រ។ ផ្ទះនេះដែរ មានបន្ទប់គេងចំនួនពីរ និងបន្ទប់ទឹកពីរ៕