* ទូរទស្សន៍ Fresh News ផ្សាយផ្ទាល់៖ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក នាលាចថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៦
* ល្ងាចនេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣
* មន្រ្តីជាន់ខ្ពស់ គ.ជ.ប អំពាវនាវឱ្យអ្នកចុះឈ្មោះបោះឆ្នោតក្នុងឆ្នាំ២០១៦ និងឆ្នាំ២០១៧ ដែលមិនទាន់ធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ រួសរាន់ទៅធ្វើឱ្យបានត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦
* គ.ប.ឆ.ប. បង្ហាញលទ្ធផលនៃកិច្ចប្រជុំផ្តល់បច្ចុប្បន្នភាពលើការប្រយុទ្ធប្រឆាំងបទល្មើស Online Scams ជូនដល់អង្គទូតបរទេស និងតំណាងអង្គការអន្តរជាតិប្រចាំកម្ពុជា
* ប្រធានាធិបតី ដូណាល់ ត្រាំ ផ្លាស់ប្តូរប្រធានខុទ្ទកាល័យសេតវិមាន បន្ទាប់ពីបរាជ័យក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ក្រសួងមុខងារសាធារណៈ៖ ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីជាក់ស្តែង សម្រេចបាន២៦ក្រសួង-ស្ថាប័ន
* សហរដ្ឋអាមេរិក រាយការណ៍ករណីជំងឺកញ្ជ្រឹលច្រើនបំផុត គិតក្នុងរយៈពេល៣៥ឆ្នាំ
* មនុស្សជាង ៤០០ ០០០នាក់នៅអាល្លឺម៉ង់ ធ្វើការតវ៉ាទាមទារដំឡើងប្រាក់ឈ្នួល និងលក្ខខណ្ឌការងារប្រសើរជាងមុន
* ឯកអគ្គរដ្ឋទូតថ្មីរបស់អាមេរិក បានមកដល់កម្ពុជា ក្រោយទូតចាស់ចាកចេញតាំងពីឆ្នាំ២០២៤
* ការគំរាមដាក់គ្រាប់បែក «ពេលវេលាកំពុងរាប់ថយក្រោយ» រំខានដល់ស្ថានីយទូរទស្សន៍ជាច្រើននៅទូទាំងអឺរ៉ុប
* អំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចែកជូនដល់ដៃប្រជាជនរងគ្រោះដោយទឹកជំនន់ និងគ្រួសារងាយរងគ្រោះបំផុតចំនួន ៨៦០គ្រួសារ នៅខេត្តត្បូងឃ្មុំ
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អំពាវនាវដល់ប្រជាពលរដ្ឋ អញ្ជើញទស្សនាពិព័រណ៍ផលិតផលខ្មែរឱ្យបានច្រើនកុះករនៅកោះពេជ្រ ដើម្បីជួយលើកកម្ពស់គុណភាពផលិតផលរបស់ខ្មែរយើង និងបង្កើនទំនុកចិត្តពីអ្នកប្រើប្រាស់
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាង ១.០០០នាក់ មកពី ៣៦ប្រទេស បានចុះឈ្មោះត្រៀមយកព័ត៌មានពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* Fresh Exclusive: ក្រោយបរាជ័យបោះឆ្នោតអាមេរិក៖ តើត្រាំនឹងបញ្ចប់សង្គ្រាមអ៉ីរ៉ង់ ឬបង្កើនការវាយប្រហារមុនឆ្នាំ២០២៧?
* UNHCR៖ មនុស្សប្រហែល ៩០លាននាក់ដែលត្រូវបង្ខំឱ្យចាកចេញពីលំនៅដ្ឋាន កំពុងប្រឈមហានិភ័យពីការគំរាមកំហែងដោយបញ្ហាអាកាសធាតុ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

លោក សុខ ចិន្តាសោភា៖ ប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា នឹងផ្តោតលើការផលិត និងកែច្នៃផលិតផលកសិកម្ម (Video inside)

11-02-2023 16:50

(ភ្នំពេញ)៖ លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ បានថ្លែងឲ្យដឹងថា ក្នុងជំនួបពិភាក្សាការងាររវាងសម្តេចតេជោ ហ៊ុន សែន ជាមួយលោក ស៊ី ជីនពីង ប្រធានាធិបតីចិន ក្នុងដំណើរបំពេញទស្សកិច្ច រយៈពេល៣ថ្ងៃនៅប្រទេសចិន, លោកប្រធានាធិបតីបានបង្ហាញនូវគំនិតផ្តួចផ្តើម ក្នុងការអភិវឌ្ឍកសិកម្ម និងវារីវប្បកម្ម នៅតំបន់ជុំវិញបឹងទន្លេសាប ដើម្បីបង្កើតរបៀងមច្ឆជាតិ និងអង្ករនៅភាគពាយ័ព្យរបស់កម្ពុជា។

លោកបន្តថា ផ្តើមចេញពីគំនិតផ្តួចផ្តើមនេះ សម្តេចតេជោបានសម្រេចបង្កើតប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា គ្រប់ដណ្តប់លើខេត្តចំនួន៤ ស្ថិតនៅទិសពាយ័ព្យរួមមាន ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងប៉ៃលិន។

លោករដ្ឋមន្ត្រីបន្តថា ប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា នឹងផ្តោតលើការផលិត និងកែច្នៃផលិតផលកសិកម្ម កាន់តែទំនើប និងមានប្រសិទ្ធភាព។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ក្រោយអញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជា នៅរសៀលថ្ងៃទី១១ ខែកុម្ភៈនេះ លោក សុខ ចិន្តាសោភា បានថ្លែងយ៉ាងដូច្នេះថា «យើងនឹងធ្វើការអភិវឌ្ឍន៍វិស័យកសិកម្ម វារីវប្បកម្ម តាមបែបទំនើប យើងដល់ពេលមួយ ដែលកាលពីមុននោះ យើងធ្វើកសិកម្មរបៀបគ្រួសារ [...] ខេត្តទាំងនោះសុទ្ធតែមានសក្តានុពលទាំងអស់ ប៉ុន្តែយើងចង់ធ្វើយ៉ាងណា ឲ្យវាទំនើប ឲ្យវាមានប្រសិទ្ធភាព ដើម្បីមានភាពប្រកួតប្រជែងលើទីផ្សារអន្តរជាតិ ធ្វើយ៉ាងណាផលិតផលរបស់យើងល្អជាងគេ ហើយតម្លៃសមរម្យ ដូច្នេះវារីវប្បកម្មនៅទីនោះ ការធ្វើវិស័យកសិកម្មមួយចំនួន នឹងទទួលបានការលើកកម្ពស់មួយកម្រិតទៀតផ្នែកបច្ចេកទេស»។

លោកបន្តថា «ប៉ូលសេដ្ឋកិច្ចទី៤ របស់យើងបច្ចុប្បន្ននេះ មានការនាំចេញអ្វីទាំងអស់ ប៉ុន្តែយើងចង់ធ្វើឲ្យវាកាន់តែទំនើប និងមានភាពប្រកួតប្រជែងជាងបច្ចុប្បន្ននេះ។ ដោយតំបន់នោះនឹងមានការបង្កើត នូវរោងចក្រកែច្នៃផលិតផលកសិកម្ម កាន់តែទំនើប និងមានប្រសិទ្ធភាព»។

សូមជម្រាបថា ក្នុងវេទិកាជំរុញពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍កម្ពុជា-ចិន ដែលប្រារព្ធធ្វើឡើងនៅរដ្ឋធានីប៉េកាំង ប្រទេសចិន នាយប់ថ្ងៃសុក្រ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវទៅកាន់​អ្នក​វិនិយោគទាំងកម្ពុជា និងចិន ឱ្យពិនិត្យលទ្ធភាពវិនិយោគនៅតំបន់ប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា ស្ថិតនៅភាគពាយ័ព្យប្រទេសនេះ។

សម្តេចបញ្ជាក់ថា នៅតាមបណ្តាខេត្តទាំងនេះ ទទួលបានការវិនិយោគ​ជាច្រើនរួចទៅហើយ ដូចជាវារីអគ្គិសនីនៅខេត្តពោធិ៍សាត់ ការសាងសង់ប្រព័ន្ធធារា​សាស្ត្រ និងការសាងសង់បណ្តាញផ្លូវ មានដូចជាផ្លូវជាតិលេខ៥៥ និង៥៧ជាដើម។ សម្រាប់សម្តេចតេជោ ហ៊ុន សែន ការវិនិយោគនៅប៉ូលសេដ្ឋកិច្ចទី៤នេះ គឺជាឱកាសដ៏ល្អសម្រាប់អ្នកវិនិយោគ៕