* ទូរទស្សន៍ Fresh News ផ្សាយផ្ទាល់៖ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក នាលាចថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៦
* ល្ងាចនេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីបើកការប្រកួតកីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការលើកទី៣
* មន្រ្តីជាន់ខ្ពស់ គ.ជ.ប អំពាវនាវឱ្យអ្នកចុះឈ្មោះបោះឆ្នោតក្នុងឆ្នាំ២០១៦ និងឆ្នាំ២០១៧ ដែលមិនទាន់ធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ រួសរាន់ទៅធ្វើឱ្យបានត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦
* គ.ប.ឆ.ប. បង្ហាញលទ្ធផលនៃកិច្ចប្រជុំផ្តល់បច្ចុប្បន្នភាពលើការប្រយុទ្ធប្រឆាំងបទល្មើស Online Scams ជូនដល់អង្គទូតបរទេស និងតំណាងអង្គការអន្តរជាតិប្រចាំកម្ពុជា
* ប្រធានាធិបតី ដូណាល់ ត្រាំ ផ្លាស់ប្តូរប្រធានខុទ្ទកាល័យសេតវិមាន បន្ទាប់ពីបរាជ័យក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ក្រសួងមុខងារសាធារណៈ៖ ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីជាក់ស្តែង សម្រេចបាន២៦ក្រសួង-ស្ថាប័ន
* សហរដ្ឋអាមេរិក រាយការណ៍ករណីជំងឺកញ្ជ្រឹលច្រើនបំផុត គិតក្នុងរយៈពេល៣៥ឆ្នាំ
* មនុស្សជាង ៤០០ ០០០នាក់នៅអាល្លឺម៉ង់ ធ្វើការតវ៉ាទាមទារដំឡើងប្រាក់ឈ្នួល និងលក្ខខណ្ឌការងារប្រសើរជាងមុន
* ឯកអគ្គរដ្ឋទូតថ្មីរបស់អាមេរិក បានមកដល់កម្ពុជា ក្រោយទូតចាស់ចាកចេញតាំងពីឆ្នាំ២០២៤
* ការគំរាមដាក់គ្រាប់បែក «ពេលវេលាកំពុងរាប់ថយក្រោយ» រំខានដល់ស្ថានីយទូរទស្សន៍ជាច្រើននៅទូទាំងអឺរ៉ុប
* អំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចែកជូនដល់ដៃប្រជាជនរងគ្រោះដោយទឹកជំនន់ និងគ្រួសារងាយរងគ្រោះបំផុតចំនួន ៨៦០គ្រួសារ នៅខេត្តត្បូងឃ្មុំ
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អំពាវនាវដល់ប្រជាពលរដ្ឋ អញ្ជើញទស្សនាពិព័រណ៍ផលិតផលខ្មែរឱ្យបានច្រើនកុះករនៅកោះពេជ្រ ដើម្បីជួយលើកកម្ពស់គុណភាពផលិតផលរបស់ខ្មែរយើង និងបង្កើនទំនុកចិត្តពីអ្នកប្រើប្រាស់
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាង ១.០០០នាក់ មកពី ៣៦ប្រទេស បានចុះឈ្មោះត្រៀមយកព័ត៌មានពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* Fresh Exclusive: ក្រោយបរាជ័យបោះឆ្នោតអាមេរិក៖ តើត្រាំនឹងបញ្ចប់សង្គ្រាមអ៉ីរ៉ង់ ឬបង្កើនការវាយប្រហារមុនឆ្នាំ២០២៧?
* UNHCR៖ មនុស្សប្រហែល ៩០លាននាក់ដែលត្រូវបង្ខំឱ្យចាកចេញពីលំនៅដ្ឋាន កំពុងប្រឈមហានិភ័យពីការគំរាមកំហែងដោយបញ្ហាអាកាសធាតុ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អភិបាលខេត្តកែប ស្នើសុំឱ្យមន្ទីរឧស្សាហកម្ម អង្គភាពពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ព្រមទាំងវិស័យឯកជន រួមសហការគ្នាអនុវត្តអោយបានសម្រេចនូវភារកិច្ចសំខាន់ ៧ចំណុច

14-02-2023 13:04

(កែប)៖ លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប បានស្នើសុំឱ្យមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានិវត្តន៍ អង្គភាពពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ព្រមទាំងវិស័យឯកជន រួមសហការគ្នាអនុវត្តឱ្យបានសម្រេចនូវភារកិច្ចសំខាន់ពាក់ព័ន្ធ៧ចំណុច។

ការស្នើបែបនេះ របស់លោកអភិបាលខេត្តកែប បានធ្វើឡើងក្នុងឱកាសលោកចូលរួមជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលប្រជុំនៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកែប។ ដោយចូលរួមពី លោក​ លោកស្រី​ អភិបាល​រងខេត្ត ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ និងតំណាងមកពី រោងចក្រ សិប្បកម្ម សេវាកម្មទូទាំងខេត្តកែប។

ចំណុចសំខាន់ៗទាំង៧ របស់លោកអភិបាលខេត្តកែប ដែលបានស្នើសុំរួមមានដូចខាងក្រោម៖

*១៖ ពង្រឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានា​ ពាក់ព័ន្ធលើវិស័យឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ឱ្យមានប្រសិទ្ធភាពខ្ពស់
*២៖ ត្រូវរួមគ្នាធ្វើការផ្សព្វផ្សាយអោយបានទូលំទូលាយ នូវច្បាប់លិខិតបទដ្ឋានគតិយុត្តិនានា
*៣៖ បំបាត់ឱ្យខាងតែបាននូវរង្វាស់រង្វាល់ ដែលមិនបានធ្វើការត្រួតពិនិត្យ និងបិតស្លាកមាត្រាសាស្រ្តត្រឹមត្រូវ
*៤៖ អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្ត ចូលរួមការពារប្រភពទឹក កុំឱ្យមានជាតិពុល ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ និងជាប្រយោជន៍ដល់មូលដ្ឋានឧស្សាហកម្ម និងផលិតកម្ម
*៥៖ ពាក់ព័ន្ធនឹងការគ្រប់គ្រងស្រែអំបិល ដោយមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា និងនវានុវត្តន៍​ ជាស្ថាប័នជំនាញគ្រប់គ្រងលើការងារនេះ ដូច្នេះ រាល់ការផ្ទេរសិទ្ធកាន់កាប់ ការធ្វើមរតក​ ការលក់ដូរ ការកែប្រែស្ថានភាពទីតាំងផលិតកម្ម។ល។ ត្រូវធ្វើការជូនដំណឹង និងស្នើសុំតាមរយៈមន្ទីរ ទៅរដ្ឋបាលខេត្ត ឬក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍​ ក្នុងករណីដែលត្រូវសម្រេចដោយរដ្ឋបាលខេត្ត ឬក្រសួង
*៦៖ រដ្ឋបាលក្រុង ស្រុក​ ដែលបានទទួលការធ្វើប្រតិភូកម្ម លើវិស័យឧស្សាហកម្ម សិប្បកម្ម ពីក្រសួង ត្រូវរៀបចំផែនការច្បាស់លាស់ ចុះអនុវត្តឱ្យបានសម្រេច ស្របតាមលិខិតបទដ្ឋានគតិយុត្តិដែលបានណែនាំ
*៧៖ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្ទីរ​អង្គភាពនានា និងវិស័យឯកជន ត្រូវផ្តល់កិច្ចសហការល្អ ក្នុងការផ្តល់ព័ត៌មាននូវការលួចបើកដំណើរការទីតាំងរោងចក្រ សិប្បកម្ម និងសេវាកម្មនៅទូទាំងខេត្ត​ ដែលគ្មានច្បាប់អនុញ្ញាត ព្រមទាំងសហការអនុវត្ត តាមនិតិវិធីច្បាប់ ជាមួយមន្ទីរជំនាញឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់

ទន្ទឹមនេះ លោកអភិបាលខេត្ត នឹងសង្ឃឹមយ៉ាងមុតមាំថា តាមរយៈអ្វីដែលបានលើកឡើងទាំងអស់នេះ នឹងប្រែក្លាយពីធាតុចូលទៅជាសកម្មភាពអនុវត្តជាក់ស្ដែងយ៉ាងរស់រវើក ក្នុងអង្គភាពរបស់ខ្លួន ដើម្បីសម្រេចឱ្យបាននូវជោគជ័យថ្មីៗថែមទៀត ក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ ស្របតាមយុទ្ធសាស្រ្ដចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។

លោកអភិបាលខេត្ត ក៏បានថ្លែងកោតសរសើរចំពោះការខិតខំបំពេញភារកិច្ច របស់ថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីទាំងអស់ ទទួលបានលទ្ធផលល្អប្រសើរគួជាទីមោទនៈ។

បន្ថែមពីនេះ លោកអភិបាលខេត្ត បានបញ្ជាក់ថា វិស័យឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើរតួរយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍខឿនសេដ្ឋកិច្ច និងការក៏សាងសង្កមជាតិ ដែលនាំមកនូវភាពសម្បូរសប្បាយរុងរឿងជូនប្រជាពលរដ្ឋ តាមរយៈការចាប់ផ្ដើមពីការផលិតដោយសហគ្រាសខ្នាតតូច និងមធ្យម ដែលអាចផ្ដល់នូវផលិតភាពខ្ពស់ ប្រកបដោយគុណភាព សុវត្ថិភាព និរន្ដរភាព និងតម្លៃសមរម្យ ដែលនាំមកនូវកំណើនថវិការជាតិ ព្រមទាំងបង្កើនចំណូលជីវភាពខ្ពស់ សម្រាប់ប្រជាពលរដ្ឋគ្រប់រូប ដែលធានាបាននូវការសម្រេចជោគជ័យ តាមផែនការយុទ្ធសាស្រ្ដជាតិ នៅឆ្នំា២០៣០ និងឆ្នំា២០៥០។

លោក សោម ពិសិដ្ឋ បានបន្តថា សមិទ្ធផលសម្រេចបានខាងលើនេះ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានខិតខំកសាងនៅសន្តិភាព សន្តិសុខ ស្ថេរភាព សុវត្ថិភាព និងវឌ្ឍនភាពសង្គម បន្តអនុវត្តកម្មវិធីកំណែទម្រង់ស៊ីជម្រៅគ្រប់ជ្រុងជ្រោយលើគ្រប់វិស័យ ពិសេសគឺដាក់ចេញនូវអភិក្រមទាំង៥ ធ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល ននិងវះកាត់។

លោក ប៊ុន យោង ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកែប បានឱ្យដឹងថា កិច្ចប្រជុំបូកសរុបលទ្ធផលការងារ ជាកិច្ចការដែលគ្រប់ស្ថាប័ន អង្គភាព ត្រូវរៀបចំឡើងជារៀងរាល់ឆ្នាំ​ ដើម្បីពិនិត្យវាយតម្លៃវឌ្ឍនភាពការងារ និងសមិទ្ធផលសម្រេចបានក្នុងឆ្នាំ២០២២ ដើម្បីរកដំណោះស្រាយចំពោះបញ្ហាប្រឈមនានា និងលើកទិសដៅការងារសម្រាប់អនុវត្តនៅឆ្នាំ២០២៣ជាបន្ត។

ប្រធានមន្ទីរ​ បានបន្តថា សម្រាប់មន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកែប បានគ្រប់គ្រង និងផ្គត់ផ្គងលើស្ថានីយ៍ទឹកស្អាតក្នុងភូមិសាស្រ្តខេត្តកែប ដែលមានប្រកាសអនុញ្ញាតពីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានិវត្តន៍ សរុបចំនួន ២ទីតាំង នៅក្រុងកែប និងស្រុកដំណាក់ចង្អើរ បានដាក់ជញ្ជីងគំរូចំនួន ០៧គ្រឿង នៅទីតាំងផ្សារក្ដាម ផ្សារកែប ផ្សារដំណាក់ចង្អើរ ចំពោះការគ្រប់គ្រង រោងចក្រ សហគ្រាស និងសិប្បកម្មសរុបមានចំនួន ៥៧១ទីតាំង មានច្បាប់ចំនួន ២៧៩ទីតាំង និងអត់ច្បាប់ចំនួន ២៩២ទីតាំង សម្រាប់ការផលិតអំបិលប្រចាំឆ្នាំ២០២២ បានចំនួន ២,៨២០តោន ស្មើនឹង ៥៦,៤០០បាវ ក្នុងនោះដែរ ផ្ទៃដីស្រែអំបិលសរុបរួមទូទាំងខេត្តនៅសល់ចំនួន ៥៥៩ហិកតា សម្រាប់ចំណូលប្រចាំ២០២២ សរុប ២,៣៣៧,៩៨៤,១៥០៛ និងប្រើប្រាស់កំលាំងពលកម្មចំនួន ២៥៣នាក់៕