* មន្រ្តីជាន់ខ្ពស់ គ.ជ.ប អំពាវនាវឱ្យអ្នកចុះឈ្មោះបោះឆ្នោតក្នុងឆ្នាំ២០១៦ និងឆ្នាំ២០១៧ ដែលមិនទាន់ធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ រួសរាន់ទៅធ្វើឱ្យបានត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦
* គ.ប.ឆ.ប. បង្ហាញលទ្ធផលនៃកិច្ចប្រជុំផ្តល់បច្ចុប្បន្នភាពលើការប្រយុទ្ធប្រឆាំងបទល្មើស Online Scams ជូនដល់អង្គទូតបរទេស និងតំណាងអង្គការអន្តរជាតិប្រចាំកម្ពុជា
* ប្រធានាធិបតី ដូណាល់ ត្រាំ ផ្លាស់ប្តូរប្រធានខុទ្ទកាល័យសេតវិមាន បន្ទាប់ពីបរាជ័យក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ក្រសួងមុខងារសាធារណៈ៖ ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីជាក់ស្តែង សម្រេចបាន២៦ក្រសួង-ស្ថាប័ន
* សហរដ្ឋអាមេរិក រាយការណ៍ករណីជំងឺកញ្ជ្រឹលច្រើនបំផុត គិតក្នុងរយៈពេល៣៥ឆ្នាំ
* មនុស្សជាង ៤០០ ០០០នាក់នៅអាល្លឺម៉ង់ ធ្វើការតវ៉ាទាមទារដំឡើងប្រាក់ឈ្នួល និងលក្ខខណ្ឌការងារប្រសើរជាងមុន
* ឯកអគ្គរដ្ឋទូតថ្មីរបស់អាមេរិក បានមកដល់កម្ពុជា ក្រោយទូតចាស់ចាកចេញតាំងពីឆ្នាំ២០២៤
* ការគំរាមដាក់គ្រាប់បែក «ពេលវេលាកំពុងរាប់ថយក្រោយ» រំខានដល់ស្ថានីយទូរទស្សន៍ជាច្រើននៅទូទាំងអឺរ៉ុប
* អំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចែកជូនដល់ដៃប្រជាជនរងគ្រោះដោយទឹកជំនន់ និងគ្រួសារងាយរងគ្រោះបំផុតចំនួន ៨៦០គ្រួសារ នៅខេត្តត្បូងឃ្មុំ
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អំពាវនាវដល់ប្រជាពលរដ្ឋ អញ្ជើញទស្សនាពិព័រណ៍ផលិតផលខ្មែរឱ្យបានច្រើនកុះករនៅកោះពេជ្រ ដើម្បីជួយលើកកម្ពស់គុណភាពផលិតផលរបស់ខ្មែរយើង និងបង្កើនទំនុកចិត្តពីអ្នកប្រើប្រាស់
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាង ១.០០០នាក់ មកពី ៣៦ប្រទេស បានចុះឈ្មោះត្រៀមយកព័ត៌មានពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* Fresh Exclusive: ក្រោយបរាជ័យបោះឆ្នោតអាមេរិក៖ តើត្រាំនឹងបញ្ចប់សង្គ្រាមអ៉ីរ៉ង់ ឬបង្កើនការវាយប្រហារមុនឆ្នាំ២០២៧?
* UNHCR៖ មនុស្សប្រហែល ៩០លាននាក់ដែលត្រូវបង្ខំឱ្យចាកចេញពីលំនៅដ្ឋាន កំពុងប្រឈមហានិភ័យពីការគំរាមកំហែងដោយបញ្ហាអាកាសធាតុ
* កាណាដា ប្រកាសដាក់ចេញនូវកញ្ចប់ថវិកា ដើម្បីកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក
* ជួបគ្នានៅមូស្គូ ប្រមុខសន្តិសុខអ៉ីរ៉ង់ប្រគល់សំបុត្ររបស់លោក Khamenei ទៅឱ្យលោក ពូទីន
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

រដ្ឋមន្ត្រី ហង់ ជួនណារ៉ុន៖ ក្នុងក្របខណ្ឌនៃកំណែទម្រង់សាលារៀន តម្រូវឱ្យមានគ្រូម្នាក់ទទួលខុសត្រូវខាងផ្នែកព័ត៌មានវិទ្យា ដើម្បីចងក្រងគ្រូទៅតាមមុខវិទ្យានីមួយៗ

28-02-2023 11:29

(ភ្នំពេញ)៖ ថ្លែងនៅក្នុងពិធីបើកវេទិកាអប់រំ ស្តីពីបរិវត្តកម្មអប់រំឌីជីថលឆ្ពោះទៅកាន់សេដ្ឋកិច្ចឌីជីថល នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា នៅក្នុងក្របខណ្ឌនៃកំណែទម្រង់សាលារៀន គឺតម្រូវឱ្យជ្រើសរើសគ្រូម្នាក់ទទួលខុសត្រូវខាងផ្នែកព័ត៌មានវិទ្យា ( IT) ហើយចងក្រងគ្រូទៅតាមបណ្តុំមុខវិទ្យា និងទៅតាមតំបន់នីមួយៗផងដែរ។

លោករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន បានថ្លែងដូចនេះថា «ការអប់រំបែបឌីជីថលនាពេលបច្ចុប្បន្ននេះ បានក្លាយទៅជារបៀបវរៈមួយនៃបរិវត្តកម្មនៃការអប់រំ ដែលជាប្រធានបទមួយ ពិភាក្សានៅអង្គការ​សហប្រជាជាតិនៅឆ្នាំមុននេះ ដែលបរិវត្តកម្មនៃការអប់រំបែបឌីជីថលនេះគឺជាផ្នែកមួយដ៏សំខាន់ ដូចនេះយើងឃើញថាទាំងអំណានតំបូង ទាំងកំណែរទម្រង់សាលារៀន ជាពិសេសយើងបានប្រើប្រាស់នូវបច្ចេកវិទ្យានេះនៅក្នុងការជួយគាំទ្រដល់គ្រូបង្រៀន ដូចនេះហើយនៅក្នុងក្របខណ្ឌនៃកំណែរទម្រង់សាលារៀន គឺតម្រូវឱ្យជ្រើសរើសគ្រូម្នាក់ទទួលខុសត្រូវខាងផ្នែកព័ត៌មានវិទ្យា ( IT ) ហើយយើងចងគ្រូទៅតាមបណ្តុំ ទៅតាមមុខវិទ្យា និងទៅតាមតំបន់ ហើយយើងចែកជា ៦តំបន់ទូទាំងប្រទេស ហើយគ្រូទៅតាមមុខវិទ្យានេះ អាចប្រើប្រាស់ប្រព័ន្ធតេលេក្រាម ដើម្បីពិភាក្សាកែរលម្អរលើវិធីសាស្ត្របង្រៀនបាន»។

ជាមួយគ្នានោះដែរលោករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន បានបន្ថែមទៀតថា ដើម្បីពង្រឹងលើគុណភាពនៃការអប់រំ គឺត្រូវតែពង្រឹងលើវិធីសាស្ត្របង្រៀន ពង្រឹងលើគុណភាពគ្រូ ហើយគ្រូបង្រៀនដែលល្អ គឺជាគ្រូដែលមានការកែលម្អរជាប្រចាំនូវរបៀបបង្រៀន ហើយមានការសិក្សាស្រាវជ្រាវជាប្រចាំ ហើយគ្រូក៏ត្រូវតែមានការប្តេជ្ញាចិត្តឱ្យបានខ្ពស់ក្នុងការបង្រៀនសិស្សផងដែរ។

លោក ហង់ ជួនណារ៉ុន បានបញ្ជាក់បន្ថែមថា ការអប់រំឌីជីថលនេះ មានសារៈសំខាន់ណាស់ ប៉ុន្តែត្រូវទាមទារឱ្យសិស្សមានសមត្ថភាព និងមានសម្ភារៈប្រើប្រាស់ ទាក់ទងនឹងបច្ចេកវិទ្យាផងដែរ ក្នុងនោះក្រសួងអប់រំ យុវជន និងកីឡា ក៏បានខិតខំប្រឹងប្រែងស្វែងរកដៃគូរសហការដើម្បីលើកកម្ពស់ការអប់រំឌីជីថលនៅកម្ពុជាផងដែរ៕