* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក
* រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យជ្រើសរើសពលរដ្ឋ ១០ ០០០នាក់ ដើម្បីចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦
* ជប៉ុន ផ្តល់ឥណទានសម្បទានដល់កម្ពុជា ២០០លានដុល្លារ សម្រាប់អនុវត្តគម្រោងគាំទ្របន្ទាន់ លើការពង្រឹងភាពធន់សេដ្ឋកិច្ច និងការផ្គត់ផ្គង់ថាមពលប្រកបដោយចីរភាព
* Fresh Exclusive: នៅពេលអាមេរិករវល់នឹងសង្គ្រាម ខណៈចិនបង្កើនការទូត៖ តើកម្ពុជាគួរជឿលើពាក្យសន្យា ឬលទ្ធផលជាក់ស្តែងក្នុងការរក្សាសន្តិភាព?
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរាជទូតថ្មីរបស់ជប៉ុនប្រចាំនៅកម្ពុជា ជួបសម្តែងការគួរសម
* ក្រសួងវប្បធម៌កម្ពុជា បដិសេធដាច់អហង្ការចំពោះការអះអាងរបស់ រដ្ឋមន្ត្រីវប្បធម៌ថៃ លើប្រាសាទខ្នារ និងប្រាសាទតាក្របី ព្រមទាំងទាមទារឱ្យប្រគល់វត្ថុបុរាណមកវិញ
* រដ្ឋសភាកម្ពុជា ចេញញត្តិថ្កោលទោសដាច់អហង្ការចំពោះក្រុមឧទ្ទាមក្រៅច្បាប់ ដែលបង្កើតរដ្ឋសភាខុសច្បាប់នៅទីក្រុងប៉ារីស និងប្រកាសផ្តន្ទាទោសតួអង្គពាក់ព័ន្ធ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយគ្រូបង្គោល និងនាយកសាលាកំពុងអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ
* រុស្ស៉ី និងអ៊ុយក្រែន ចាប់ផ្តើមអនុវត្តបទឈប់បាញ់ក្នុងក្រុង Oleshky ដើម្បីឱ្យមានប្រតិបត្តិការមនុស្សធម៌
* មូលនិធិគន្ធបុប្ផាកម្ពុជា ថ្លែងអំណរគុណសប្បុរសជនឥស្លាម ចំពោះការបរិច្ចាគទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា
* លោក ត្រាំ ថាការបោះឆ្នោតប្រេស៊ីលមើលទៅដូចជាត្រូវបានលួចបន្លំ ខណៈបក្សរបស់លោក Bolsonaro ទទួលស្គាល់ជ័យជម្នះរបស់លោក Lula
* បោះឆ្នោតពាក់កណ្ដាលអាណត្តិ៖ លោក ត្រាំ សន្យាផ្ដល់រង្វាន់ ១លានដុល្លារ សម្រាប់ព័ត៌មានដែលនាំទៅរកការកាត់ទោសជនលួចបន្លំសន្លឹកឆ្នោត
* ជនដែលសមត្ថកិច្ចកម្ពុជាខ្នះខ្នែងតាមចាប់ខ្លួនយ៉ាងសកម្មបំផុត ត្រូវបានចាប់ខ្លួនហើយ បន្ទាប់ពីគេចខ្លួនអស់រយៈពេល ៥ឆ្នាំ
* គណៈកម្មាធិការវិនិយោគកម្ពុជា ពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ សរុបទុនប្រមាណ២២២លានដុល្លារ
* ការជួយវិស័យឯកជនក្នុងវិស័យកសិកម្មឱ្យរឹងដៃរឹងជើង គឺជារឿងចាំបាច់
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ពន្លឺថ្មីនៃក្តីសង្ឃឹមសម្រាប់កុមារដែលមានតម្រូវការពិសេសនៅកម្ពុជា

23-03-2023 18:09

(ភ្នំពេញ)៖ ការជួបគ្នាដ៏សាមញ្ញមួយជាមួយសិស្សម្នាក់បានផ្លាស់ប្តូរជីវិតរបស់កញ្ញា ហេង សុផាណែត វ័យ២៩ឆ្នាំជារៀងរហូត។ សុផាណែត ធ្លាប់បានធ្វើការនៅសាលាអន្តរជាតិធំជាងគេមួយនៅក្នុងរាជធានីភ្នំពេញ។ នៅពេលសុផាណែតចេញធ្វើការដំបូងក្នុងឆ្នាំ២០១៦ អ្នកគ្រប់គ្រងរបស់កញ្ញាបានប្រាប់អំពីកុមារពិសេស មួយចំនួនដែលកញ្ញានឹងត្រូវធ្វើការជាមួយ។ កញ្ញាមិនបានដឹងច្រើនអំពីបញ្ហានេះទេ។

សុផាណែតនិយាយថា «អ្នកគ្រប់គ្រងរបស់ខ្ញុំបានពន្យល់ខ្ញុំថា មានសិស្សម្នាក់មានបញ្ហាអូទីស្សឹម ហើយម្នាក់ទៀតមាន ADHD។ នៅពេលនោះខ្ញុំមិនយល់អំពីលក្ខខណ្ឌទាំងនេះទេដូច្នេះខ្ញុំ បានត្រឡប់ទៅផ្ទះវិញហើយធ្វើការស្រាវជ្រាវយ៉ាងហ្មត់ចត់ទៅលើលក្ខខណ្ឌទាំងអស់នោះ។ ខ្ញុំក៏បានដឹងថាសិស្សទាំងនោះជាសិស្សដែលមានតម្រូវការពិសេសដែលតម្រូវឱ្យមានការស្រឡាញ់ និងការយកចិត្តទុកដាក់ដោយអត់ធ្មត់ និងយោគយល់បំផុត»។

កញ្ញាបានបញ្ចប់បរិញ្ញាបត្រផ្នែកអប់រំនៅឆ្នាំ២០១៥ ពីវិទ្យាស្ថានភាសាបរទេស (IFL) នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ កញ្ញាបានសញ្ជឹងគិតថា «នៅពេលដែលខ្ញុំបានឆ្លងកាត់ ហើយចាប់ផ្តើមបង្រៀនសិស្ស ដែលមានតម្រូវការពិសេសទាំងនេះខ្ញុំក៏មានអារម្មណ៍ថាខ្ញុំយល់ដឹងពីពូកគេច្រើនដោយសារខ្ញុំក៏ធ្លាប់ជា អ្នករៀនយឺតម្នាក់ដែរ។ មនុស្សគ្រប់គ្នាតែងយល់ច្រឡំពីខ្ញុំ។ គេថាខ្ញុំមិនឆ្លាតថាខ្ញុំ រឹងរូសហើយដាក់ងារខ្ញុំថាជាក្មេងមិនល្អ។ ខ្ញុំធំធាត់ឡើងដោយមានការ តស៊ូនិងឆ្លងកាត់ច្រើននៅ ការរៀនសូត្រ។ ឥឡូវនេះ នៅពេលដែលខ្ញុំ ឃើញកុមារទាំងនេះខ្ញុំហាក់បីដូចជាឃើញខ្លួនឯងនៅក្នុងខ្លួនពួកគេអញ្ចឹង។ ខ្ញុំ ចង់ទាយយកនៅអ្វីដែលល្អបំផុតដែលពួកគាត់មានហើយខ្ញុំមិនចង់ឱ្យពួកគេឆ្លងកាត់នៅអ្វីដែលខ្ញុំធ្លាប់បានឆ្លងកាត់កន្លងមក។ នោះហើយគឺជាចំណុចចាប់ផ្តើមរបស់ខ្ញុំពោល គឺនៅក្នុងឆ្នាំ២០១៨ ខ្ញុំក៏បានសម្រេចចិត្តបន្តការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកអប់រំពិសេសរបស់ខ្ញុំ»។

សុផាណែតជាកូនពៅ និងជាស្ត្រីខ្មែរតែម្នាក់គត់ដែលបានទទួលសញ្ញាបត្រផ្នែកអប់រំពិសេស។ នាងបានទទួលសញ្ញាប័ត្រ អនុបណ្ឌិតផ្នែកអប់រំពិសេសពីសាកលវិទ្យាល័យ Flinders ក្នុងប្រទេសអូស្ត្រាលីនៅក្នុងឆ្នាំ២០២០។ នេះគឹជាមោទនភាពមួយដែលនាងបានផ្តល់ជូនដល់ប្រទេសនិងប្រជាជនកម្ពុជាជាមួយនឹងសមិទ្ធផលដ៏លំបាក ប៉ុន្តែអស្ចារ្យមួយនេះ។

ស្របពេលដែលកញ្ញាបង្ហាញពីសេចក្តីរីករាយរបស់នាងក្នុងការសម្រេចបាននូវគោលដៅធំរបស់ខ្លួនមួយនេះ កញ្ញាក៏បានលើកឡើងអំពីសារៈសំខាន់នៃបញ្ហានេះនៅក្នុងពេលបច្ចុប្បន្ននេះផងដែរ។ «ខ្ញុំបានសម្រេចចិត្តបន្តការងារលើវិស័យនេះ ដោយសារខ្ញុំដឹងថាប្រជាជននៃប្រទេសរបស់យើងភាគច្រើន មិនទាន់បានដឹងឬកំពុងបដិសេធ ទៅលើករណីពិសេសបែបនេះ។ ខ្ញុំគិតថាបញ្ហានេះមិនអាចប្រសើរឡើងបានទេ ប្រសិន បើយើងរាល់គ្នាព្យាយាម បិទភ្នែក និងបំភ្លេចវា។ កុមារទាំងនេះត្រូវការយើងគាំទ្រនិងបោះជំហានដំបូងក្នុងការជួយពួកគេ ដើម្បីឆ្លើយតបទៅកាន់តម្រូវការរបស់ពួកគេ ក៏ដូចជាជួយបង្កើតការយល់ដឹងក្នុងចំណោមប្រជាជនរបស់យើងផងដែរ»។

សុផាណែត ជាជនជាតិខ្មែរ ដែលមានឆន្ទៈដ៏មុតមាំមានចិត្តសប្បុរស និងស្រលាញ់កុមារ។ នាងបានបើកមជ្ឈមណ្ឌលអប់រំពិសេសមួយដែលមានឈ្មោះថា 'OrbRom Center' (មានន័យថា 'អប់រំ' ជាភាសាខ្មែរ) ដែលនាងមានគោលបំណងផ្តល់ជូននូវតម្រូវការចម្រុះនៃការសិក្សាទូទៅ អំពីរាងកាយ អំពីសង្គម និងអំពីអារម្មណ៍នៃសិស្សដែលមានតម្រូវការពិសេស។ ឯកទេសរបស់កញ្ញារួមមានអូទីស្សឹម, ADHD, Dyslexia, ការលំបាកក្នុងការប្រកប, ជំនាញប្រាស្រ័យទាក់ទង និងការសិក្សាយឺត និងបញ្ហាជាច្រើនទៀត។

ម្ចាស់សញ្ញាប័ត្រអនុបណ្ឌិតដែលមានមោទនភាពម្នាក់នេះបាននិយាយថា «ខណៈពេលដែលខ្ញុំធ្វើការជាមួយកុមារទាំងនេះនិងសិក្សាថ្នាក់អនុបណ្ឌិតរបស់ខ្ញុំ ខ្ញុំបានដឹងថាគឺមាន លក្ខខណ្ឌបញ្ហាជាច្រើនប្រភេទដូចជា ADHD, អូទីស្សឹម, Dyslexia, ពិការភាពក្នុងការសិក្សា, Selective Mutism និងបញ្ហាច្រើនទៀត។ កុមារគ្រប់រូបមានលក្ខណៈពិសេស ហើយតម្រូវការរបស់ពួកគេ គឺខុសគ្នាពីកុមារម្នាក់ទៅកុមារម្នាក់។ ខ្លះមានផលប៉ះពាល់អប្បបរមា ដែលការយកចិត្តទុកដាក់ត្រឹមត្រូវក្រោមការត្រួតពិនិត្យអាចបង្ហាញវឌ្ឍនភាពយ៉ាងឆាប់រហ័ស ខណៈពេលកុមារផ្សេងទៀត ដែលមានកម្រិត ខ្លាំងគឺទាមទារការអត់ធ្មត់ និងការយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីអាចឃើញការផ្លាស់ប្តូរ ជាវិជ្ជមានបាន។ ខ្ញុំបានដឹងថា ការអត់ធ្មត់ ការយោគយល់ការស្រលាញ់ និងការយកចិត្តទុកដាក់គឺជាអ្វីដែល កុមារទាំងនេះត្រូវការបំផុត»។

ការអប់រំ និងការជួយកុមារដែលមានតម្រូវការពិសេសគឺមិនងាយស្រួលនោះទេ ហើយប្រាកដណាស់ វានាំមកជាមួយនូវបញ្ហាប្រឈមជាច្រើន។ ស្ថានភាពដែលលំបាកនបំផុតនោះ គឺនៅពេលដែល ឪពុកម្តាយត្រូវបានជូនដំណឹងថា កូនរបស់ពួកគេមានពិការភាព និងតម្រូវការពិសេស។ វាមិនត្រឹមតែពិបាកសម្រាប់កូនប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ឪពុក ម្ដាយរបស់ ពួកគេក៏ពិបាកដែរ។

សុផាណែត និយាយតាមរយៈបទពិសោធន៍ថា «បញ្ហាដែលប្រឈមខ្លាំងនោះគឺការនិយាយជាមួយឪពុក ម្តាយហើយ ប្រាប់ពួកគេថាកូនរបស់ពួកគេមានពិការភាព។ វាជាការងារដ៏លំបាកបំផុតព្រោះឪពុក ម្តាយ កំពុងស្ថិតក្នុងការបដិសេធមួយហើយ មិន អាចទទួលយកវាបានដោយងាយស្រួលនោះទេ។ ពួកគេមានអារម្មណ៍ថា គឺមានអ្វី មួយមិនប្រក្រតីទៅលើកូនរបស់ពួកគេហើយសួរថាហេតុ អ្វីបានជាវាកើតឡើងចំពោះ ពួកគេ»។

កញ្ញាបន្តថា «នៅពេលដែលខ្ញុំព្យាយាមពន្យល់ថា អូទីស្សឹមមិនមែនជាជំងឺទេ ប៉ុន្តែវាគឺជាពិការភាព។ វាពិបាកទទួលយកណាស់សម្រាប់ឪពុកម្តាយម្នាក់ៗ។ ពាក្យពិការនេះគឺជាពាក្យ ធ្ងន់ណាស់សម្រាប់ពួកគេ។ ហើយវាក៏ពិបាកសម្រាប់ ខ្ញុំ ក្នុង ការធ្វើខ្លួនឯងអោយ រឹងមាំ និងប្រកបដោយ វិជ្ជាជីវៈ នៅពេល ឃើញឪពុក ម្តាយឈឺចាប់ និងយំបែបនេះណាស់។ ទោះជាយ៉ាងណា ក៏ដោយខ្ញុំដឹងថាវាមិនមានអ្វីមួយខុសនោះទេហើយការពិតគឺថាយើងអាចដោះស្រាយវាបាន។

ខ្ញុំមើលឃើញកត្តាវិជ្ជមានជាច្រើននៅក្នុងវិស័យនេះ ហើយចាប់តាំងពីការបើកមជ្ឈមណ្ឌលសម្រាប់តម្រូវការ ពិសេស និងគេហទំព័ររបស់ពួកយើងមក ខ្ញុំបានឃើញការរីកចម្រើនយ៉ាងច្រើន។ ឥឡូវនេះឪពុកម្តាយហ៊ាន និយាយអំពីកូនរបស់ពួកគេ ហើយក៏ទទួលយកបានថា កូនរបស់គាត់មានបញ្ហាអូទីស្សឹម។ ខ្ញុំឃើញថាមានមនុស្សកាន់តែច្រើនឡើងទទួលយក និងព្យាយាមស្វែងយល់បន្ថែម អំពីលក្ខខណ្ឌបញ្ហាទាំងអស់នេះ។ ពួកគេមិនមានភាព អវិជ្ជមានដូចឆ្នាំមុនៗនោះទេ»។

សុផាណែតចាំថាបានជួបក្មេងស្រីពិសេសម្នាក់ ដែលមិននិយាយរកនរណាក្រៅពីឪពុកម្តាយរបស់នាងនោះទេ ហើយនៅពេលសួរឪពុកម្តាយរបស់នាង ពួកគាត់គ្រាន់តែនិយាយថា កូនគ្រាន់តែអៀនប៉ុណ្ណោះ ប៉ុន្តែក្រោយមក ពួកគេបានរកឃើញថា កុមារីម្នាក់នោះមានបញ្ហា Selective Mutism។ សុផាណែតនិយាយថា កញ្ញាបានសិក្សាស៊ីជម្រៅអំពីបញ្ហាទាំងនេះ នៅពេលដែលកញ្ញាបានទៅសិក្សា ថ្នាក់អនុបណ្ឌិតរបស់នាងប៉ុណ្ណោះ ហើយវាពិតជាគួរឱ្យសោកស្តាយណាស់ ដែលមានមនុស្សតិចតួចប៉ុណ្ណោះ ដែលយល់ដឹងអំពីកុមារដែលមានតម្រូវការពិសេសបែបនេះ ហើយពួកគេងាយនឹងត្រូវបានចាត់ទុកថា ជាកូនមិនស្តាប់បង្គាប់ ឬប្រតិបត្តិមិនត្រឹមត្រូវជាដើម។

សុផាណែតក៏និយាយអំពីកូនពិសេសម្នាក់ទៀតដែលនាងនឹកឃើញ ហើយស្នាមញញឹមក៏លេចឡើងនៅលើមុខរបស់នាង។ «មានកុមារម្នាក់នៅមជ្ឈមណ្ឌលរបស់ខ្ញុំ ដែលរឿងរ៉ាវគាត់គឺស្ថិតនៅជិតបេះដូងខ្ញុំជានិច្ច។ នៅពេលនាងមកដល់មជ្ឈមណ្ឌលរបស់ខ្ញុំដំបូងនាងពិតជាភ័យខ្លាចខ្លាំងណាស់ មិន និយាយ មិនមើល អ្វីនោះទេ គឺដឹងតែ យំប៉ុណ្ណោះ។ នាងធ្វើការរប្រាស្រ័យទាក់ទងដោយការច្រៀង។ ខ្ញុំពិតជាពិបាកក្នុងការព្យាយាមដើម្បីទទួលបានទំនុកចិត្តពីគាត់ខ្លាំងណាស់។ ខ្ញុំបានសម្រេចចិត្តថានឹងត្រូវធ្វើយ៉ាងណាឱ្យនាងមានអារម្មណ៍ជឿជាក់មកលើខ្ញុំដើម្បីឱ្យពួកយើងអាចជួយធ្វើការជាមួយគ្នាបាន។ នាងក៏បានបន្តមករកខ្ញុំតាំងពីខែសីហាឆ្នាំមុនមក។ បន្ទាប់ពី បុណ្យចូលឆ្នាំថ្មីពេលនាងត្រឡប់មកមណ្ឌលវិញវាជាលើក ដំបូងដែលខ្ញុំលឺនាង និយាយមកកាន់ខ្ញុំ។ ខ្ញុំបានសួរនាងអំពីតួអក្សរ ហើយនាងឆ្លើយបានយ៉ាងត្រឹមត្រូវហើយនាងថែមទាំងញញឹមដាក់ខ្ញុំទៀត។ នេះគឺជាសមិទ្ធផលដ៏អស្ចារ្យបំផុតរបស់ខ្ញុំ។ ខ្ញុំមិនអាចរៀបរាប់ពីអារម្មណ៍ដ៏សប្បាយចិត្តនិងកក់ក្តៅមួយនេះទេដែលខ្ញុំអាចទទួលបានការទុកចិត្តពីនាង និងថែមទាំងអប់រំនាងបានទៀត។ ឥឡូវនេះពេលនាងត្រូវការអ្វីនាងចាប់ផ្តើមនិយាយប្រាប់ខ្ញុំ» សុផាណែតនិយាយទាំងទឹកភ្នែក។

រួមជាមួយនឹងមជ្ឈមណ្ឌលអប់រំពិសេស - OrbRom របស់កញ្ញា សុផាណែតក៏ធ្វើការជាមួយកុមារគ្រប់ថ្នាក់ និងបណ្តុះបណ្តាលគ្រូបង្រៀនផងដែរ ហើយគោលដៅបន្ទាប់របស់នាង គឺនឹងបញ្ចប់ថ្នាក់បណ្ឌិត ផ្នែកចិត្តវិទ្យាក្នុងពិការភាព។ សុផាណែត ដែលជាជនជាតិខ្មែរដំបូងគេ ដែលសម្រេចបានច្រើនក្នុងវ័យក្មេងបែបនេះ ប្រាកដជាមានការតស៊ូប្រឹងប្រែងក្នុងខ្លួនយ៉ាងខ្លាំងដើម្បីឈរជើងសម្រាប់ក្មេងៗទាំងនោះ និងដើម្បីណែនាំពួកគេឱ្យដើរលើផ្លូវដ៏ស្រស់ស្អាតរបស់ពួកគេ៕

https://kh.orbrom.com/