* UNHCR៖ មនុស្សប្រហែល ៩០លាននាក់ដែលត្រូវបង្ខំឱ្យចាកចេញពីលំនៅដ្ឋាន កំពុងប្រឈមហានិភ័យពីការគំរាមកំហែងដោយបញ្ហាអាកាសធាតុ
* កាណាដា ប្រកាសដាក់ចេញនូវកញ្ចប់ថវិកា ដើម្បីកាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក
* ជួបគ្នានៅមូស្គូ ប្រមុខសន្តិសុខអ៉ីរ៉ង់ប្រគល់សំបុត្ររបស់លោក Khamenei ទៅឱ្យលោក ពូទីន
* ប្រធានាធិបតីអ៉ីស្រាអែល សន្យាតែងតាំងបេក្ខជនដើម្បីបង្កើតរដ្ឋាភិបាល នៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ
* សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៤រូប និងអង្គភាពចំនួន ៤១ ដែលជាប់ពាក់ព័ន្ធជាមួយ Prince Group នៅកម្ពុជា
* រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rubio ច្រានចោលគម្រោងលាលែងពីតំណែង ដើម្បីឈរឈ្មោះជាបេក្ខជនប្រធានាធិបតី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសអបអរសាទរ ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣ ក្រោមប្រធានបទ «ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»
* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ ផ្ដាំផ្ញើដល់មន្ត្រីតែងតាំងថ្មី ត្រូវយកមុខតំណែង​តួនាទី​ភារកិច្ច​នេះ​ បម្រើជាតិ​មាតុ​ភូមិ​ដោយភាពស្មោះត្រង់​ និងការទទួលខុសត្រូវខ្ពស់​

08-06-2023 16:31

(ភ្នំពេញ)៖ លោក​កិត្តិសេដ្ឋាបណ្ឌិត​ ចម​ ​ប្រសិទ្ធ​ ទេសរដ្ឋមន្រ្តី​ រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍ បានធ្វើការណែនាំ​ផ្ដាំផ្ញើទៅដល់មន្រ្តី ដែលទើបតែតែងតាំងមុខតំណែងថ្មីថា មុខតំណែង​ និងតួនាទី​ភារកិច្ច​ ដែលបានផ្តល់ឲ្យយើងនេះ​ គឺជាទំនុកចិត្តរបស់រាជរដ្ឋាភិបាល​ ក៏ដូចជាក្រសួង ដែលគ្រប់គ្នាមានភារកិច្ចធ្វើការ​បម្រើជាតិ​មាតុ​ភូមិ​ ដោយភាពស្មោះត្រង់​ និងការទទួលខុសត្រូវខ្ពស់​ ដោយប្រើ​ប្រាស់ចំណេះជំនាញរបស់ខ្លួនឲ្យអស់លទ្ធភាព ក្នុងស្មារតីសាមគ្គីភាពខ្ពស់​ ដើម្បីឈានទៅសម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀតជូនក្រសួង​ និងរាជរដ្ឋាភិបាល។

ការថ្លែងរបស់លោក​កិត្តិសេដ្ឋាបណ្ឌិត​ ចម​ ​ប្រសិទ្ធ​ គឺក្នុងឱកាសដែលលោកបានអញ្ជើញ​ជាអធិបតី ​ក្នុង​ពិធី​ប្រកាស​តែង​តាំង​មុខតំណែងមន្ត្រីនៃក្រសួង​ឧស្សាហកម្ម ​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា ​និងនវានុវត្តន៍​ សរុបចំនួន៥៥រូប នៅរសៀលថ្ងៃទី​០៨​ ខែមិថុនា​ ឆ្នាំ២០២៣ នៅទីស្តីការក្រសួង​ដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ​ផងដែរ។

លោក​កិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ បានអបអរសាទរចំពោះមន្ត្រីទាំងអស់ ដែលត្រូវបានតែងតាំងដោយ​អនុក្រឹត្យចំនួន ០៧រូប និងប្រកាសចំនួន ៤៨រូប ដែលក្នុងនោះ​រួមមានថ្នាក់អគ្គនាយករងចំនួន ​០៤រូប ថ្នាក់ប្រធាននាយកដ្ឋានចំនួន ០៣រូប​ ថ្នាក់​អនុប្រធាននាយកដ្ឋានចំនួន ​០៣រូប​ ថ្នាក់ប្រធានការិយាល័យចំនួន ១១រូប និងថ្នាក់អនុប្រធានការិយាល័យចំនួន ៣៤រូប​​។

លោកកិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ បានបញ្ជាក់ថា​ ការតែងតាំងនេះ​ គឺផ្អែក​លើសមិទ្ធផលការងារ​ អត្តចរិក​ ចំណេះជំនាញ​ និងបទពិសោធន៍ការងារ​របស់បុគ្គលម្នាក់ៗ​សុទ្ធសាធ​ ហើយយើងក៏ផ្អែកទៅលើការបោះឆ្នោត​ស្ទង់មតិ​ភ្នែក​មហាជន​ ដែល​ក្រសួងបានធ្វើក្នុងមួយឆ្នាំ២ដងផងដែរ​។

បន្ទាប់​មក​លោកកិត្តិសេដ្ឋាបណ្ឌិត​ទេសរដ្ឋមន្រ្តី​ ចម​ ប្រសិទ្ធ​ បានអញ្ជើញ​ប្រគល់​អនុក្រឹត្យ​ និងប្រកាសតែងតាំង​ដល់មន្ត្រីទាំងអស់​ និងថតរូបរួមគ្នាក្នុងភាពស្និទ្ធស្នាល​ និងរីករាយបំផុត​៕