* Fresh Exclusive/ Commentary: មេរៀនសម្រាប់ អ៊ុំ សំអាន៖ ចោទប្រកាន់រឿងបាត់បង់ទឹកដី ត្រូវមានភស្តុតាង!
* លោក តូ ឡឹម ផ្ញើសារថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងប្តេជ្ញាបន្តពូនជ្រុំទំនាក់ទំនងកម្ពុជា-វៀតណាម ឱ្យកាន់តែរីកចម្រើនរឹងមាំ
* ជាជនជាតិប៉ូឡូញ តែមានបេះដូងជាខ្មែរ ស្រឡាញ់សម្លៀកបំពាក់ខ្មែរ ស្រឡាញ់ឈ្មោះជាខ្មែរ ហើយបានដាក់ទុនវិនិយោគដ៏ច្រើននៅខ្មែរ
* ជួបសម្តេចមហាបវរធិបតី, ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញាជំរុញការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជនកម្ពុជា-ប៉ូឡូញ
* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៊ី ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* ចិនព្រមានពលរដ្ឋរបស់ខ្លួនពី Scams នៅក្រោមរូបភាពផ្ដល់ការងារមានប្រាក់ខែខ្ពស់ និងការចាប់ពង្រត់ក្នុងប្រទេសថៃ
* រដ្ឋមន្ត្រីការបរទេសក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តជូនសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងជួយជំរុញបន្ថែមលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឈានចូលវ័យ៥០ឆ្នាំ
* សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* លោក ពូទីន ស្នើរៀបចំកិច្ចប្រជុំកំពូលជាមួយលោក ត្រាំ និងលោក ស៉ី ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមអ៊ុយក្រែន
* លោក ដូណាល់ ត្រាំ៖ បារាំងកំពុងឆាបឆេះ និងត្រូវបានបំបែកបំបាក់ដោយអន្តោប្រវេសន៍
* រដ្ឋធានីប៉េកាំងរបស់ចិន ត្រូវបានរំពឹងថានឹងក្លាយជាសង្គមសម្បូរមនុស្សចាស់នៅឆ្នាំ២០៣៥
* លោក ត្រាំ គាំទ្រលោក Netanyahu ក្នុងការបោះឆ្នោតសកលរបស់អ៉ីស្រាអែល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្តតបលោក អ៊ុំ សំអាន ដោយផ្តល់ជម្រើសបន្ថែមសម្រាប់ការជជែកបញ្ជាក់ព្រំដែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

គណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ សម្រេចលុបឈ្មោះបុគ្គល ២១នាក់ ចេញពីបញ្ជីបោះឆ្នោតរយៈពេល២០ឆ្នាំ និងពិន័យម្នាក់១០លានរៀល ពាក់ព័ន្ធនឹងការញុះញង់ឱ្យបំផ្លាញសន្លឹកឆ្នោត (Video inside)

25-07-2023 19:49

(ភ្នំពេញ)៖ ឆ្លងកាត់តាមការជំនុំជម្រុះ គណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ បានសម្រេចលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត សម្រាប់រយៈពេល២០ឆ្នាំ និងផាកពិន័យជាប្រាក់ចំនួន ១០លានរៀល ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត ចំពោះបុគ្គលទាំង២១នាក់។

សវនាការដែលបានធ្វើឡើងជាសាធារណៈលើសំណុំរឿងចំនួន២១ ដែលមានមនុស្សជាប់ពាក់ព័ន្ធការចោទប្រកាន់មានចំនួន ២១នាក់ ពាក់ព័ន្ធទៅនឹងបទណែនាំ និងញុះញង់ប្រជាពលរដ្ឋឱ្យបំផ្លាញសន្លឹកឆ្នោត បានធ្វើឡើងនៅលេខាធិការដ្ឋានរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ នាសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣នេះ។

ក្រោយបញ្ចប់នីតិវិធីសវនាការ ក្រុមប្រឹក្សាជំនុំជម្រុះបានសម្រេចលុបឈ្មោះបុគ្គលទាំង២១នាក់ ចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតសម្រាប់រយៈពេល ២០ឆ្នាំ ព្រមទាំងផាកពិន័យជាប្រាក់ចំនួន ១០លានរៀល ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត។ ទោះបីជាសេចក្តីសម្រេចជំនុំជម្រុះ និងប្រកាសជាសាធារណៈចំពោះមុខដើមបណ្តឹង និងកំបាំងមុខចុងចម្លើយ ប៉ុន្តែ ត្រូវចាត់ទុកជាចំពោះមុខ និងបើកផ្លូវតវ៉ាទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត តាមកំណត់ច្បាប់។

លោក ស៊ឹម ដូនី ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ បានបញ្ជាក់ថា មនុស្សចំនួន ២១នាក់ ដែលរងការផាក និងដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត ក្នុងម្នាក់ៗសម្រាប់រយៈពេល ២០ឆ្នាំ មានឈ្មោះដូចខាងក្រោម៖

ទី១៖ ឈ្មោះ ឆាំ សុភាន់ ភេទប្រុស កើតថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ១៩៧៩
ទី២៖ ខាត់ សំណាង ភេទស្រី កើតថ្ងៃទី០៦ ខែឧសភា ឆ្នាំ១៩៨៨
ទី៣៖ ឈ្មោះ ម៉ាត់ វណ្ណនី ភេទប្រុស កើតថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ១៩៩២
ទី៤៖ ឈ្មោះ លួន សុវ៉ាត ហៅ លូន សារ៉ាត (ព្រះសង្ឃ) កើតឆ្នាំ១៩៧៨
ទី៥៖ ឈ្មោះ អូន ពៅ ហៅ ករុណា ពៅ ភេទប្រុស កើតថ្ងៃទី៣១ ខែមីនា ឆ្នាំ១៩៨៧
ទី៦៖ ឈ្មោះ ផន ផាន់ណា ភេទប្រុស កើតថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ១៩៧៩
ទី៧៖ ឈ្មោះ ថន ស្ដើង ហៅ ថាន សាខឿន ភេទប្រុស កើតថ្ងៃទី១០ ខែមករា ឆ្នាំ១៩៨៣
ទី៨៖ ឈ្មោះ នូ សុធា (ព្រះសង្ឃ) កើតថ្ងៃទី០៦ ខែមីនា ឆ្នាំ១៩៦៦
ទី៩៖ ឈ្មោះ សាដាត សាម៉ាតធី ភេទប្រុស កើតថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ១៩៨០
ទី១០៖ ឈ្មោះ មោញ សារ៉ាត់ ភេទ ប្រុស កើតថ្ងៃទី១៥ ខែមីនា ឆ្នាំ១៩៦៥
ទី១១៖ ឈ្មោះ ហៃ វណ្ណា ភេទប្រុស កើតថ្ងៃទី០៥ ខែសីហា ឆ្នាំ១៩៨៦
ទី១២៖ ឈ្មោះ សុត ស៊ីឡូត ហៅ Ah Song Ha ភេទប្រុស
ទី១៣៖ ឈ្មោះ ហេង គឹមឡាយ (ព្រះសង្ឃ) កើតថ្ងៃទី០១ ខែមករា ឆ្នាំ១៩៧៤
ទី១៤៖ ឈ្មោះ សម សម្បត្តិ ភេទប្រុស កើតថ្ងៃទី០២ ខែមិថុនា ឆ្នាំ១៩៨៧
ទី១៥៖ ឈ្មោះ ង៉ រឿង ហៅ ឃុន ដេត ភេទ ប្រុស កើតថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៩១
ទី១៦៖ ឈ្មោះ ឈុន វាន ភេទប្រុស កើតថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ១៩៨៩
ទី១៧៖ ឈ្មោះ សេង រតនា ហៅ ទិត្យ សេងរតនា ភេទប្រុស កើតថ្ងៃទី១២ ខែមករា ឆ្នាំ១៩៧២
ទី១៨៖ ឈ្មោះ ស សុខេម ហៅ ស សុខុម ភេទប្រុស កើតថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ១៩៨០១
ទី១៩៖ ឈ្មោះ សួង នាគព័ន្ធ ភេទប្រុស កើតថ្ងៃទី០២ ខែសីហា
ទី២០៖ ឈ្មោះ ឡេង សុធារី ភេទស្រី កើតថ្ងៃទី០១ ខែមករា ឆ្នាំ១៩៧៣
និងទី២១៖ ឈ្មោះ ប៉ែន ប៊ុនថន ភេទប្រុស កើតថ្ងៃទី០១ ខែមេសា ឆ្នាំ១៩៨១។

សូមបញ្ជាក់ថា បន្ទាប់ពីបរាជ័យ ក្នុងការញុះញង់ឱ្យប្រជាពលរដ្ឋ មិនទៅបោះឆ្នោត មេក្រុមប្រឆាំងក្រៅច្បាប់ ទណ្ឌិត សម រង្ស៉ី ដែលតុលាការកាត់ទោសក្នុងបទល្មើសផ្សេងៗជាច្រើនករណីនាថ្មីៗនេះ បានដាក់ចេញនូវយុទ្ធនាការថ្មី ដែលញុះញង់ឱ្យប្រជាពលរដ្ឋ គូសបំផ្លាញសន្លឹកឆ្នោត។

យោងតាមមាត្រា ១៤២ថ្មី នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ដែលចូលជាធរមាន ចាប់តាំងពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ ការញុះញង់ អុកលុក ឬរារាំងប្រជាពលរដ្ឋមិនឱ្យទៅបោះឆ្នោត ឬឱ្យគូសបំផ្លាញសន្លឹកឆ្នោត គឺជាអំពើល្មើសច្បាប់។ បទល្មើសនេះត្រូវផាកពិន័យពី៥លាន ទៅ២០លានរៀល ដោយមិនគិតពីទោសព្រហ្មទណ្ឌផ្សេងទៀតឡើយ។

គណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ (PEC) ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ក៏បានសម្រេចលើករណី ទណ្ឌិត សម រង្ស៉ី រួមទាំងមេដឹកនាំក្រុមប្រឆាំងជ្រុលនិយម ១៨នាក់ផ្សេងទៀត ដោយពិន័យប្រាក់ពី១០ ទៅ ២០លានរៀល និងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិឈរឈ្មោះបោះឆ្នោតពី១០-២៥ឆ្នាំផងដែរ៕