* អ៊ីរ៉ង់ ព្រមានពង្រីកការវាយប្រហារហួសពីមូលដ្ឋានទ័ពអាមេរិក ប្រសិនបើប្រទេសឈូងសមុទ្រអនុញ្ញាតឱ្យអាមេរិកប្រើទឹកដីវាយប្រហារខ្លួន
* មេដឹកនាំកំពូលអ៊ីរ៉ង់៖ ភាពអរិភាពរបស់អាមេរិកនឹងនៅតែបន្ត មិនថាគណបក្សណាកាន់អំណាចឡើយ
* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ្នកដំណើរកប៉ាល់ទេសចរណ៍ Villa Vie Odyssey ចេញមុខបដិសេធថា មិនបានហៅក្រុងព្រះសីហនុ ថាជាទីក្រុង Scam ដូចការចុះផ្សាយរបស់កាសែត Financial Times ឬ Khaosod ឡើយ
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* រាជរដ្ឋាភិបាលចង់ប្រែក្លាយស្ថាប័នបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិពី «ទីតាំងតម្កល់ឯកសារ» ឱ្យទៅជា «មជ្ឈមណ្ឌលជាតិឌីជីថល» ដែលជាគោលដៅទេសចរណ៍វប្បធម៌
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំបញ្ជូននិស្សិតទៅរៀនសូត្រក្រៅប្រទេសលើជំនាញគ្រប់បណ្ណសារដ្ឋាន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំផែនការយុទ្ធសាស្ត្រស្តីពីការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន, ធ្វើវិសោធនកម្មចាំបាច់ណាមួយចំពោះច្បាប់ស្តីពីបណ្ណសារ ឱ្យស្របតាមសា្ថនភាពនៃការវិវត្តរបស់សង្គម សេដ្ឋកិច្ចកម្ពុជា និង ពិភពលោកនាពេលបច្ចុប្បន្ន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការកត់សម្គាល់កូនខ្មែររៀនសូត្រស្រាវជ្រាវពីប្រវត្តិសាស្ត្រខ្លួន ដែលសរសេរដោយជនបរទេស។ ដូច្នេះត្រូវលើកទឹកចិត្តឱ្យកូនខ្មែរចងក្រងប្រវត្តិសាស្ត្ររបស់ខ្លួន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា មិនគួររំលាយចូលគ្នារវាងបណ្ណសារជាតិ និងបណ្តាល័យជាតិនោះទេ តែត្រូវមានប្រព័ន្ធគ្រប់គ្រងតែមួយ។
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

កម្ពុជា​-បារាំង​ ចុះកិច្ចព្រមព្រៀង​ដេីម្បីជំរុញ​ និងគាំទ្រកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា រវាងអ្នកស្រាវជ្រាវជាតិបារាំង និងខ្មែរ​ ក្នុងស្ថាប័នសាធារណៈ

31-07-2023 19:23

(ភ្នំពេញ)៖​ ក្រសួងអប់រំ យុវជន និងកីឡា និងស្ថានទូតនៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជា បានចុះកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការភាពជាដៃគូ អ៊ុយបែរ៍ គួរ្យៀង (Huber Curien) ទន្លេសាប ដោយប្រើប្រាស់ថវិកានៃមូលនិធិស្រាវជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្តន៍ នៃក្រសួងអប់រំ យុវជន និងកីឡា សម្រាប់គាំទ្រដល់ការផ្តួចផ្តើម អភិវឌ្ឍ ឬបន្តគម្រោងស្រាវជ្រាវលើការស្រាវជ្រាវដើម្បីអភិវឌ្ឍជាអទិភាព​ ៨ចំណុច។

នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា​ ដែលបណ្តាញព័ត៌មាន​Fresh News ទទួលបាននៅថ្ងៃទី៣១​ ខែកក្កដា​ ឆ្នាំ២០២៣នេះ​ បានឱ្យដឹងទៀតថា​គម្រោងស្រាវជ្រាវលើការស្រាវជ្រាវដើម្បីអភិវឌ្ឍជាអទិភាព​ ៨ចំណុច​ រួមមាន៖ ១. សេដ្ឋកិច្ចនិងបច្ចេកវិទ្យាឌីជីថល ២. កសិកម្មអនុវត្ត ៣. ជីវបច្ចេកវិទ្យានិងជីវវិទ្យាសាស្ត្រ ៤. វិទ្យាសាស្រ្ត និងបច្ចេកវិទ្យាថាមពល ៥. វិទ្យាសាស្រ្តកុំព្យូទ័រ ៦. វិទ្យាសាស្ត្របរិស្ថាន ៧. វិទ្យាសាស្ត្រមនុស្សជាតិនិងសង្គម និង ៨. គរុគោសល្យនវានុវត្តន៍។

កិច្ចសហប្រតិបត្តិការភាពជាដៃគូ Huber Curien “ទន្លេសាប” ត្រូវបានរៀបចំឡើងដោយមានគោលដៅសំខាន់ៗមួយចំនួនដូចខាងក្រោម៖

១៖​ ជំរុញ និងគាំទ្រកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា រវាងអ្នកស្រាវជ្រាវជាតិបារាំង និងខ្មែរនៅក្នុងស្ថាប័នសាធារណៈ

២៖​ លើកទឹកចិត្តក្នុងការកសាងទំនាក់ទំនង និងភាពជាដៃគូថ្មី ក៏ដូចជា ការអភិវឌ្ឍគំនិតច្នៃប្រឌិត ឧត្តមភាព និងពង្រឹងសមត្ថភាពក្នុងចំណោមយុវអ្នកស្រាវជ្រាវ

៣៖​ ជំរុញការផ្លាស់ប្ដូររវាងអ្នកស្រាវជ្រាវ តាមរយៈការគាំទ្រភាពចល័តរបស់ពួកគេ រវាងប្រទេសទាំងពីរ

៤៖​ អភិវឌ្ឍនូវភាពស៊ីចង្វាក់គ្នារវាងសហគមន៍វិទ្យាសាស្ត្រទាំងពីរ ដើម្បីបង្កើតនូវប្រព័ន្ធកិច្ចសហប្រតិបត្តិការប្រកប ដោយចីរភាព៕

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ៖