* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ មន្ត្រីការទូតត្រូវយល់ដឹងពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា តែមិនមែនឱ្យបោះបង់តួនាទីស្នូលរបស់ខ្លួននោះទេ
* កូរ៉េខាងជើងថាសមយុទ្ធនុយក្លេអ៊ែរអាមេរិក-កូរ៉េខាងត្បូង បង្ហាញភាពចាំបាច់សម្រាប់ការពង្រឹងកងកម្លាំងនុយក្លេអ៊ែរ
* ប្រធានាធិបតី ត្រាំ និងនាយករដ្ឋមន្រ្តីកាណាដា Mark Carney ពិភាក្សាអំពីបញ្ហាពាណិជ្ជកម្មដែលកំពុងជួបភាពតានតឹង
* UN បញ្ចប់បេសកម្មរក្សាសន្តិភាពនៅតំបន់សាហារ៉ាខាងលិច បន្ទាប់ពីមានវត្តមានអស់ ៣៥ឆ្នាំ
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ចាប់ពីថ្ងៃទី៣-៤ ខែវិច្ឆិកានៅប្រទេសចិន
* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ក្រសួងអប់រំ​ រៀបចំការប្រកួតស្នាដៃរចនាបង្កើតរូបតំណាងនៃការអប់រំវិទ្យាសាស្រ្ត​ បច្ចេកវិទ្យា និងការអប់រំឌីជីថល

25-09-2023 14:28

(ភ្នំពេញ)៖​ មូលនិធិសម្រាប់ការស្រាវជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្ត និងមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ នៃក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២៥​ ខែកញ្ញា​ ឆ្នាំ២០២៣នេះ​ បានប្រកាសកម្មវិធី «ការប្រកួតស្នាដៃរចនាបង្កើតរូបតំណាង (Mascot) នៃការអប់រំវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា និងការអប់រំឌីជីថល» ដែលជាឱកាសសម្រាប់សិស្ស និស្សិត វិចិត្រករ និងអ្នករចនារូបភាពកម្ពុជា ឬបរទេស ជារូបវ័ន្តបុគ្គល ឬនីតិបុគ្គល ដើម្បីបង្កើតស្នាដៃសិល្បៈជារូបតុក្កតាចំនួន២ ដែលអាចប្រើប្រាស់ជាតំណាងនៃការអប់រំវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា និងការអប់រំឌីជីថល នៅក្នុងបរិបទនៃព្រះរាជាណាចក្រកម្ពុជា។

រូបតំណាង (Mascot) ជាស្នាដៃសិល្បៈច្នៃប្រឌិតប្រកបដោយភាពទាក់ទាញពីសំណាក់ប្រជាជនគ្រប់វ័យ ដែលអាចធ្វើជាតំណាងនៃអត្តសញ្ញាណរួម នៃកម្មវិធី ស្ថាប័ន ឬយុទ្ធនាការសាធារណៈ ដែលអាចផលិតជារូបតុក្កតា វត្ថុអនុស្សាវរីយ៍ ឬរូបភាពរចនា។ រូបតំណាង (Mascot) សម្រាប់ការអប់រំវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា ក៏ដូចជារូបតំណាង (Mascot)ការអប់រំឌីជីថល អាចជារូបសត្វ រូបតុក្កតាមនុស្ស រូបសំយោគ ឬជារូបបង្កើតថ្មី ដែលអាចបង្ហាញពីលក្ខណៈពិសេសនៃការអប់រំវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា និងការអប់រំឌីជីថល។

ស្នាដៃវិចិត្រកម្មនៃបង្កើតរូបតំណាង (Mascot) ត្រូវតែជាស្នាដៃដើម ពុំលួចចម្លង ឬយកលំនាំតាមគំរូស្នាដៃណាមួយជាដាច់ខាត។ ទោះបីជាអ្នករចនានិងបង្កើតស្នាដៃទាំងអស់ អាចប្រើប្រាស់រចនាបទសហសម័យនិងទំនើបយ៉ាងណាក៏ដោយ ក៏ស្នាដៃវិចិត្រកម្ម និងការរចនាទាំងអស់ត្រូវតែអនុលោមទៅតាមភាពឧត្តុងឧត្តមនៃប្រពៃណីជាតិខ្មែរ។ អ្នករចនានិងបង្កើតស្នាដៃអាចប្រើប្រាស់កម្មវិធីឬវេទិកាឌីជីថលបញ្ញាសិប្បនិម្មិត (AI) ដើម្បីជួយពង្រីកគំនិតសម្រាប់ការរចនារូបតំណាង តែមិនត្រូវយកលទ្ធផលដែលគូរដោយកម្មវិធីឬវេទិកាឌីជីថលបញ្ញាសិប្បនិម្មិត មកដាក់ប្រកួតឡើយ។ រូបតំណាង (Mascot) ត្រូវតែរចនាក្នុងទម្រង់ដែលអាចផលិតជាតុក្កតាបាន។

ការប្រកួតស្នាដៃរចនាបង្កើតរូបតំណាង (Mascot) នៃការអប់រំវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា និងការអប់រំឌីជីថល នឹងត្រូវឆ្លងកាត់ដំណាក់កាលចំនួន៣ រួមមាន ៖

ដំណាក់កាលទី១ ៖ សិស្សានុសិស្ស និស្សិត វិចិត្រករ និងអ្នករចនារូបភាពកម្ពុជា ឬបរទេស ដែលមានចំណាប់អារម្មណ៍ សូមផ្ញើ “គំនូសព្រាង” (Sketch) នៃរូបតំណាងទាំង២ ដែលអាចគូរដោយខ្មៅដៃ ឬកុំព្យូទ័រ លើក្រដាស ឬផ្ទាំង Background ដែលផ្ទៃពណ៌ស ដោយមិនប្រើស្រមោល និងដោយមិនដាក់ពណ៌ធម្មជាតិបន្ថែម។

“គំនូសព្រាង” នៃរូបតំណាងទាំង២ (Mascot មួយសម្រាប់ការអប់រំវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា និងមួយទៀតសម្រាប់ការអប់រំឌីជីថល) ត្រូវបង្ហាញផ្នែកខាងមុខ ខាងក្រោយ និងចំហៀង ក្នុងទម្រង់ឈរពេញមួយជំហរ។ មូលនិធិសម្រាប់ការស្រាវជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្ត និងមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ នៃក្រសួងអប់រំ យុវជន និងកីឡា នឹងចាប់ផ្តើមទទួល “គំនូសព្រាង” នេះតាមរយៈអ៊ីម៉េល [email protected] ចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣។

ដំណាក់កាលទី២ ៖ មូលនិធិសម្រាប់ការស្រាវជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្ត និងមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ នៃក្រសួងអប់រំ យុវជន និងកីឡា នឹងជ្រើសរើសស្នាដៃរចនាដែលមានលក្ខណៈគួរឱ្យចាប់អារម្មណ៍ ហើយនឹងទាក់ទងទៅកាន់អ្នករចនាដែលជាម្ចាស់ស្នាដៃទាំងនោះ ដើម្បីស្នើសុំការបកស្រាយពន្យល់ពីអត្ថន័យនៃការរចនារូបតំណាង (Mascot)។ បន្ទាប់មកអ្នករចនានិងបង្កើតស្នាដៃអាចរៀបចំ កែលម្អ “គំនូសព្រាង” ដែលមានស្រាប់ឱ្យក្លាយជា “ស្នាដៃរចនាពេញលេញ” ដែលអាចជាគំនូរគូរដោយដៃហើយប្រើពណ៌ ឬគំនូររចនាដោយកុំព្យូទ័រ ហើយផ្ញើត្រឡប់មកកាន់អ៊ីម៉េល [email protected] ពីថ្ងៃទី១៥ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។

ដំណាក់កាលទី៣ ៖ មូលនិធិសម្រាប់ការស្រាវជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្ត និងមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ នៃក្រសួងអប់រំ យុវជន និងកីឡា នឹងជ្រើសរើសស្នាដៃរចនាដែលលក្ខណៈពិសេស ដើម្បីដាក់បង្ហាញជាសាធារណៈ និងទទួលការវិនិច្ឆ័យបន្ថែមពីគណៈកម្មការក្រសួង។ ស្នាដៃរចនាដែលទទួលចំណាត់ថ្នាក់ពីលេខ១ដល់លេខ៣ នឹងទទួលបានការឧបត្ថម្ភថវិកាលើកទឹកចិត្ត (៣លាន, ២លាន, និង១លានរៀល)។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់អ៊ីម៉េល [email protected] ៕