* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី
* កម្ពុជាសម្រេចបានការនាំចេញកសិផលរុក្ខជាតិបាន១៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ
* លោក Macron រឹតបន្តឹងការរឹតត្បិតលើបាតុកម្មតវ៉ា បន្ទោសក្រុមឆ្វេងនិយមជ្រុលជាអ្នកនៅពីក្រោយភាពចលាចល
* ពលរដ្ឋភៀសសឹក ដែលអាចត្រឡប់ទៅផ្ទះវិញបាន រាជរដ្ឋាភិបាលជួយប្រាក់ចន្លោះ ២លានរៀល ទៅ២០លានរៀល សម្រាប់ជួសជុលផ្ទះរងការខូចខាត
* ប៉ូលិសថៃ បង្ក្រាបសម្បុកបណ្តាញឆបោកអនឡាញ និងល្បែងអនឡាញចិន ក្នុងវីឡាប្រណីតតម្លៃ ៤០លានបាត ចាប់ខ្លួនមនុស្ស ១៤នាក់
* រំលឹកប្រវត្តិសាស្ត្រ, សម្តេចតេជោ ហ៊ុន សែន៖ គ្មានជំនួប «សីហនុ-ហ៊ុន សែន» ក៏គ្មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ដែរ, សម្ដេចជាតួអង្គសំខាន់ជាងគេ
* ថ្ងៃនេះ ជាខួប៣៥ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា, សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ជាតួអង្គគន្លឹះ និងសំខាន់បំផុត
* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសរបស់អូស្ត្រាលី BKI ប្ដេជ្ញារួមចំណែកអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា
* មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយជូនប្រជាជនរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ៨៨៣គ្រួសារ ក្នុងខេត្តស្ទឹងត្រែង
* ថៃ យកវត្ថុបុរាណចេញពីប្រាសាទខ្នារ កម្ពុជាទាមទារឱ្យប្រគល់មកវិញ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញចូលរួមថ្លែងសុន្ទរកថា ក្នុងពិធីបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៣ ក្រោមប្រធានបទ «ការតភ្ជាប់ និងកំណើនក្នុងតំបន់មេគង្គក្នុងអាស៊ាន»

28-09-2023 19:17

(ភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០២៣ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមថ្លែងសុន្ទរកថា ក្នុងពិធីបើកកិច្ចប្រជុំកំពូលធុរកិច្ច អាស៊ាន-កម្ពុជា ឆ្នាំ២០២៣ ក្រោមប្រធានបទ «ការតភ្ជាប់ និងកំណើនក្នុងតំបន់មេគង្គក្នុងអាស៊ាន»។

ថ្លែងក្នុងសុន្ទរកថា លោកស្រីរដ្ឋមន្ត្រីបានលើកឡើងអំពីសារៈសំខាន់ នៃតំបន់មេគង្គជាពិសេសក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ និងការខិតខំប្រឹងប្រែងរបស់ប្រទេសក្នុងតំបន់ក្នុងការងារជំរុញការតភ្ជាប់រូបវន្ត និងការតភ្ជាប់រវាងប្រជាជន និងប្រជាជនសំដៅជំរុញនិងគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាប័ន្ន។

លោកស្រីក៏បានគូសបញ្ជាក់អំពីកិច្ចខិតខំរបស់កម្ពុជាក្នុងការលើកកម្ពស់ ការតភ្ជាប់ តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍឌីជីថលូបនីយកម្ម និងការប្រឹងប្រែងជាមួយបណ្តាប្រទេសសមាជិកអាស៊ាន ក្នុងការអនុវត្តផែនការមេស្តីពីការតភ្ជាប់អាស៊ាន (Master Plan on ASEAN Connectivity) ឆ្នាំ២០២៥។

បន្ថែមពីនេះ លោកស្រីរដ្ឋមន្ត្រី បានជម្រាបជូនអំពីការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រដ្ឋាភិបាលកម្ពុជា ក្នុងការងារលើកកំពស់ការចូលរួមរបស់វិស័យឯកជនក្នុងសកម្មភាពសេដ្ឋកិច្ច ក្នុងការទាញប្រយោជន៍ពីកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី និងបានលើកឡើងពីយន្តការកសាងភាពជាដៃគូ រវាងរដ្ឋនិងឯកជន ជាពិសេសអំពីការរៀបចំវេទិការដ្ឋាភិបាល-វិស័យឯកជន នៅអំឡុងចុងឆ្នាំ២០២៣ នេះ។

ជាចុងបញ្ចប់ លោកស្រីរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់អ្នកជំនួញ វិនិយោគិន និងសមាជិកក្រុមប្រឹក្សាធុរកិច្ចសហភាពអឺរ៉ុប-អាស៊ាន ឱ្យពិចារណាជំរុញការវិនិយោគក្នុងវិស័យសក្តានុពលនៅកម្ពុជា មានដូចជាកសិកម្មកែច្នៃ សេវាកម្មទេសចរណ៍ និងការបង្កើនការនាំចូលទំនិញសក្តានុពលរបស់កម្ពុជាដូចជា វាយនភ័ណ្ឌ ស្បែកជើង ទំនិញធ្វើដំណើរ និងផលិតផលកម្មន្តសាលជាដើម។ល៕