* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

រដ្ឋមន្ត្រីឧស្សាហកម្ម ចុះពិនិត្យវឌ្ឍនភាពនៃការផលិត និងសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែង ខណៈរោងចក្របាក់ខែងជំហានទី២ សម្រេចការសាងសង់ជិត ១០០%ហើយ (Video inside)

30-09-2023 13:58

(ភ្នំពេញ)៖ លោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវាន៍ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣នេះ បានចុះពិនិត្យវឌ្ឍនភាព នៃការផលិត និងសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី១ និងជំហានទី២ ព្រមទាំងការដាក់បំពង់មេបាតទន្លេ ដែលមានមុខ២ម៉ែត្រ ក្រោមបាតទន្លេសាប ពីត្រើយខាងកើត ឆ្ពោះទៅកាន់ត្រើយខាងលិចនៃស្ពាន ព្រែកព្នៅ ដើម្បីពិនិត្យ និងតាមដានការផលិតទឹកស្អាតនៅគម្រោងរោងទាំងពីរ ក៏ដូចជាការផ្គត់ផ្គង់ទឹកស្អាតជូនដល់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញទាំងមូល។

លោក ហែម វណ្ណឌី មានប្រសាសន៍ថា ការផលិតទឹកស្អាតនៅក្នុងរោងចក្រ ធ្វើឡើងតាមស្តង់ដារគុណភាព និងមានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់។ តែយ៉ាងណា លោកជំរុញឱ្យរដ្ឋាករទឹកយកចិត្តទុកដាក់បន្ថែម ទៅលើការតបណ្តាញប្រើប្រាស់ជូនប្រជាពលរដ្ឋ ព្រោះកន្លែងមកមានប្រជាពលរដ្ឋជាច្រើនបានលើកឡើងពីករណីទឹកមិនស្អាត និងមានកករ។ រដ្ឋាករទឹក ត្រូវរកបញ្ហាទំាងនោះ ហើយពន្យល់ប្រជាពលរដ្ឋឱ្យបានយល់ ប្រសិនមានការបែក ធ្លាយទុយោ ឬការតពីបណ្តាញផ្សេងខុសលក្ខណៈបច្ចេកទេស ឬឧបករណ៍ដាក់ទឹកមិនស្អាត នោះនឹងធ្វើទឹកដែលប្រើប្រាស់មិនស្អាត និងមិនមានសុវត្ថិភាព។

ដោយឡែកវឌ្ឍនភាពការផលិតទឹកស្អាត និងការសាងសង់រោងចក្របាក់ខែង លោក ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឱ្យដឹងថា មកទល់ពេលនេះ គម្រោងសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី២ បានសាងសង់ស្ទើតែរួចរាល់១០០% ហើយបាននិងកំពុងចាប់ផ្តើមធ្វើតេស្ត ដែលរោងចក្រនេះគ្រោងដាក់ដំណើរការក្នុងត្រីមាសទី១ ឆ្នាំ២០២៤។
ដោយឡែកការងារខួងបំពង់មេមានមុខកាត់ទំហំ២ម៉ែត្រ ដាក់ក្រោមបាតទន្លេសាប សម្រេចបាន៥០%ហើយ ដែលនឹងរួចរាល់ និងដាក់ឱ្យដំណើរការនៅចុងឆ្នាំ២០២៣ ឬដើមឆ្នាំ២០២៤ ។

បើតាមលោក ឡុង ណារ៉ូ បច្ចុប្បន្ននេះការផ្គត់ផ្គង់ស្អាតជូនដល់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញដែលមាននៅក្នុងបណ្តាញ ពុំមានបញ្ហាខ្លះខាតទៀតនោះទេ លើកលែងតែប្រជាពលរដ្ឋនៅជាយក្រុង ដែលពុំទាន់មានបំពង់មេចែកចាយទឹករបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។
លោកបានឱ្យដឹងផងដែរថា ពេលដែលរោងចក្រផលិតទឹកស្អាតបាក់ខែងទាំងពីរ រួមនឹងការដាក់បំពង់មេរួចរាល់ នៅដើមឆ្នាំ២០២៤ នឹងធានាបាននូវការផ្គត់ផ្គង់ទឹកស្អាតបានគ្រប់គ្រាន់ជូនដល់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ដោយសមត្ថភាពផលិតទឹកស្អាតរបស់រដ្ឋាករទឹក នឹងកើនឡើង ដល់១លាន២សែនម៉ែត្រគូបក្នុងមួយថ្ងៃ។

លោកមានប្រសាសន៍ទៀតថា «បច្ចុប្បន្នអ្វីដែលខាងរដ្ឋាករទឹកត្រូវធ្វើ គឺធ្វើម៉េចឱ្យកន្លែងណាខ្វះសម្ពាធ ទទួលបានសម្ពាធប្រើប្រាស់ទឹកខ្លាំងឱ្យដូចអ្នកនៅទីក្រុងភ្នំពេញ»។

លោកបន្តថា «នៅចុងឆ្នាំ២០២៣ ដើមឆ្នាំ២០២៤ យើងនឹងមានទឹកពី១លាន ទៅ១លាន២សែនម៉ែត្រគូប ខណៈដែលតម្រូវការរបស់យើងមានប្រហែល៩សែនម៉ែត្រគូប ។ អ៊ីចឹងយើងនឹងនៅសល់ទឹកទៀត។ នៅពេលដែលនៅសល់ទឹក ពួកខ្ញុំនឹងមានភារកិច្ចពង្រីកទៅដល់តំបន់ជាយក្រុងដែលមិនទាន់មានបណ្តាញ ដែលបច្ចុប្បន្នគាត់ប្រើទឹកអណ្តូងឬទិញទឹកមកប្រើប្រាស់។ហេតុនេះយើងត្រូវរុញអាហ្នឹងទៀត ដើម្បីឱ្យគាត់មានទឹកប្រើប្រាស់ទាំងអស់គ្នា។ ហើយយើងសង្ឃឹមថាចុងឆ្នាំ២០២៦ ដើមឆ្នាំ២០២៧ រាជធានីភ្នំពេញនឹងទទួលបានការផ្គត់ផ្គង់១០០%ហើយ»។

គួរជម្រាបថា បច្ចុប្បន្ននេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញមាន សមត្ថភាពផលិតស្អាតផ្គត់ផ្គង់ដល់ពលរដ្ឋនៅរាជធានីភ្នំពេញប្រមាណ៨៥០ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ បន្ទាប់ពីបានដាក់ដំណើរការរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែងជំហាននទី១ មានសមត្ថភាពផលិតទឹកស្អាតបានមួយថ្ងៃ១៩៥០០០ម៉ែត្រគូប ។ នៅពេលរោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី២ បាក់ឱ្យដំណើរការ នឹងមានសមត្ថភាពផលិតទឹកស្អាតបានជិត២០ម៉ឺនគូបបន្ថែមទៀត៕