* អាល់បានី៖ ប៉ូលិសប្រើឧស្ម័នបង្ហូរទឹកភ្នែក ខណៈការតវ៉ារបស់ក្រុមបាតុករផ្ទុះទៅជាអំពើហិង្សា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យគម្រោងផ្តល់ដី និងផ្ទះជូនប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យ
* ការប៉ះទង្គិចគ្នាអង្រួនបារាំងសាជាថ្មី ខណៈមនុស្សជិត ១០០០នាក់ត្រូវបានចាប់ខ្លួនអំឡុងបាតុកម្ម
* វិភាគអន្តរជាតិ៖ ការបោះឆ្នោតរបស់អ៉ីស្រាអែល, ៤សេណារីយ៉ូអាចទៅរួច
* ចលនាបាតុកម្មនៅបារាំងចាប់ផ្តើមឡើងវិញ ចំពោះមុខលក្ខខណ្ឌការពារសន្តិសុខតឹងរ៉ឹង
* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* គ.ជ.ប៖ រយៈពេល ១៧ថ្ងៃ មានពលរដ្ឋជាង ២៤ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិប្រទេសដទៃ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបញ្ជូនកងកម្លាំង ជាង១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស និងប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា ក្រោមទង់ UN បានផ្លាស់ប្តូរពីអតីតកាលធ្លាប់តែហួងហែងដោយសង្គ្រាម និងល្បីថាជាវាលពិឃាត ប្រែឈ្មោះជាអ្នករួមចំណែករក្សាសន្តិភាពសកល
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែតុលានេះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ក្រុមធុរជន EU-ASEAN គាំទ្រការងារអាទិភាពរបស់ក្រសួងបរិស្ថាន និងជំរុញការអភិវឌ្ឍដោយចីរភាព

24-10-2023 21:57

(ភ្នំពេញ)៖ លោក Chris Humphrey នាយកប្រតិបត្តិ និងជាទីប្រឹក្សាជំនួញនៃ EU-ASEAN រួមទាំងក្រុមធុរជនចំនួន ២៣រូបទៀត ប្តេជ្ញានឹងគាំទ្រការងារអាទិភាពរបស់ក្រសួងបរិស្ថាន ដែលផ្តោតលើភាពស្អាត ភាពបៃតង ចីរភាព ដើម្បីជំរុញការអភិវឌ្ឍដោយចីរភាពនៅកម្ពុជា។

ក្រុមធុរជន EU-ASEAN បានលើកឡើងបែបបនេះ ក្នុងពេលទទួលបានការអនុញ្ញាតជួបពិភាក្សាការងារជាមួយលិកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ នាទីស្តីការក្រសួង។

ជាមួយការថ្លែងអំណរគុណចំពោះក្រុមធុរជនអឺរ៉ុប ដែលមានគំនិតផ្តួចផ្តើមក្នុងការគាំទ្រដល់ការងារអាទិភាពរបស់ក្រសួងបរិស្ថាន, លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន ក៏បានជំរុញឱ្យអ្នកវិនិយោគទាំងអស់ គិតគូរលើការវិនិយោគទាំងឡាយណា ដែលផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជាដោយផ្ទាល់ ជាក់ស្តែងដូចជា ការអភិវឌ្ឍរបស់ក្រុមហ៊ុន Bamboo នៅខេត្តកំពង់ស្ពឺ ដែលបានផ្តល់ប្រាក់ចំណូលដល់ប្រជាសហគមន៍ តាមរយៈការកែច្នៃឫស្សីដែលទិញពីប្រជាសហគមន៍ និងផ្តល់ប្រាក់ចំណូលដែលបានមកពីការលក់ទៅឱ្យប្រជាសហគមន៍វិញ ដែលនេះជាការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍ កាត់បន្ថយការធ្វើចំណាកស្រុក និងបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្របានថែមមួយកម្រិតទៀត។

សូមរម្លឹកជូនថា ការជំរុញ និងផ្តល់ឱកាសឱ្យមានការវិនិយោគពីធុរជនអឺរ៉ុប-អាស៊ាននេះ គឺស្របតាមគោលដៅយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា ចំណុចទី៥ នៃគោលនយោបាយការបរទេសឯករាជ្យដោយផ្អែកលើច្បាប់ កសាងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយដៃគូអភិវឌ្ឍន៍យ៉ាងសកម្ម ដើម្បីសន្តិភាព ស្ថិរភាព សន្តិសុខ និងវិបុលភាពក្នុងតំបន់ និងពិភពលោក៕