* វិភាគអន្តរជាតិ៖ តើនឹងមានអ្វីប្រែប្រួល បើគណបក្សប្រជាធិបតេយ្យក្ដោបយកបានសំឡេងភាគច្រើនក្នុងសភាអាមេរិក?
* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* ស៉្វ៉ីសដែលជាប្រទេសសុខសាន្តបំផុតមួយលើពិភពលោក ក៏គេចមិនផុតពីការផ្ទុះបាតុកម្ម ដែលកំពុងរាលដាលពេញទ្វីបអឺរ៉ុប
* ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា បន្តចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចតំបន់ច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ
* រដ្ឋាភិបាលនាយករដ្ឋមន្រ្តីថៃ អានុទីន នឹងត្រូវប្រឈមការបោះឆ្នោតដកសេចក្តីទុកចិត្ត នៅខែធ្នូ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន
* រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន
* សហរដ្ឋអាមេរិកអនុម័តថ្នាំបង្ការជំងឺអេដស៍ ចាក់ ២ដងក្នុងមួយឆ្នាំអស់ ៤០ដុល្លារ
* Wall Street Journal៖ សហរដ្ឋអាមេរិកបើកការវាយប្រហារលើកោះ Qeshm របស់អ៉ីរ៉ង់
* ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់ នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងអប់រំ និងគ្រូ គិតគូរពីការប្រើទូរស័ព្ទនៅក្នុងសាលា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យសិក្សាពីការប្រើប្រាស់ឌីជីថលនេះ កម្រិតណាសម្រាប់បឋម អនុវិទ្យាល័យ វិទ្យាល័យ។ សម្តេចមានប្រសាសន៍ថា ប្រើឌីជីថល ជាជំនួយគ្រូ និងសៀវភៅ តែកុំប្រើជំនួសគ្រូ និងសៀវភៅ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

រដ្ឋបាលស្រុកបន្ទាយស្រី និងវិស័យឯកជន រៀបចំកម្មវិធីដាំកូនឈើនៅវិទ្យាល័យ ហ៊ុន សែន រុកតាឯក ដើម្បីលើកកម្ពស់សោភ័ណភាព និងទេសភាពកាន់តែស្រស់ស្អាត

22-11-2023 16:19

(សៀមរាប)៖ អង្គការជឿជាក់លើសិស្សជនបទកម្ពុជា សហការជាមួយរដ្ឋបាលស្រុកបន្ទាយស្រី និងរ៉ូតារ៉ាក់ ក្លឹបសៀមរាប និងដៃគូឧបត្ថម្ភគាំទ្រដោយ គម្រោងធី (PROJECT T) «ដើមឈើដើម្បីជីវិត» របស់សណ្ឋាគារ Jaya House និង ULS និងជំនួយពីប្រទេសអូស្រ្តាលី នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានរៀបចំកម្មវិធីដាំកូនឈើធ្នង់ប្រមាណជាង ១០០ដើម នៅបរិវេណវិទ្យាល័យហ៊ុន សែន រុកតាឯក ស្ថិតក្នុងភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីលើកកម្ពស់សោភ័ណភាព និងទេសភាព នៅវិទ្យាល័យឲ្យកាន់តែស្រស់ស្អាតថែមទៀត។

ពិធីនេះ បានធ្វើឡើងក្រោមវត្តមានរបស់លោក នឹម សុវណ្ណ អភិបាលរងស្រុកបន្ទាយស្រី និងលោក ឆាយ ដឹប នាយកប្រតិបត្តិនៃអង្គការជឿជាក់លើសិស្សជនបទកម្ពុជា និងវិស័យឯកជន ព្រមទាំងលោកគ្រូ អ្នកគ្រូ សហភាពសហព័ន្ធយុវជនស្រុក សិស្សានិសិស្សចូលរួមផងដែរ។

ក្នុងឱកាសនោះដែរ លោក ឆាយ ដឹប បានលើកឡើងថា គម្រោងដែលមាននៅក្នុងអង្គការ គឺជួយទៅលើការផ្ដល់អាហារូបករណ៍ដល់សិស្សានុសិស្សដែលនៅតាមសាលាជនបទ ឲ្យមករៀននៅក្រុងសៀមរាប ហើយចក្ខុវិស័យរបស់អង្គការ គឺលុបបំបាត់ភាពក្រីក្រតាមរយៈការអប់រំ ដោយយើងផ្តលអាហារូបករណ៍សិស្សដែលមានជីវភាពខ្វះខាត។ ក្នុងនោះដែរក្រៅពីផ្តល់អាហារូបករណ៍ដល់សិស្ស អង្គការក៏មានគម្រោងជួយដល់សហគមន៍ជាច្រើនរហូតដល់ ៧គម្រោង មានដូចជា៖ វដ្តរដូវរបស់ស្ត្រី ផ្លូវភេទ បរិស្ថាន ទឺកស្អាត និងសំរាមជាដើម។

លោក ឆាយ ដឹប បានបន្តថា ថ្មីៗនេះអង្គការក៏បានបង្កើតគម្រោងមួយដែលមានឈ្មោះថា «ដើមឈើដើម្បីជីវិត» ក្នុងគោលបំណងនៃការបង្កើតគម្រោងនេះឡើង គឺយើងចង់បង្កើតបរិស្ថានស្អាត និងភាពស្រស់ស្អាតនៅក្នុងក្រុងសៀមរាប ក៏ដូចជានៅសហគមន៍ជនបទ ហើយនេះគឺជាគម្រោងដំបូងរបស់អង្គការនៅក្នុងឆ្នាំនេះផង​ដែរ។ លោកបន្តថា នៅពេលដែលយើងធ្វើគម្រោងនេះឡើងក៏ទទួលបានការចាប់អារម្មណ៍ពីម្ចាស់ជំនួយនៅបរទេស ដែលបានជួយជាដើមឈើ ហើយពួកគាត់ក៏មានអ្នកគ្រោងនឹងមកដាំដើមឈើនៅក្នុងខេត្តសៀមរាបផងដែរ។

លោក ឆាយ ដឹប បានបញ្ជាក់ថា បេសកកម្មរបស់អង្គការនៅបន្តបន្ទាប់ទៀត គឺយើងនឹងដាំដើមឈើនៅរៀងរាល់ពីរខែម្តង ហើងអ្វីដែលយើងចង់ទទួលបានទាក់ទងនឹងគម្រោង ការចូលរួមចំណែកជួយឲ្យបរិស្ថាននៅក្រុងខេត្តសៀមរាបមានពណ៍បៃតង និងផ្តល់ឲ្យប្រជាពលរដ្ឋទទួលបាននូវខ្យល់អាកាសបរិសុទ្ធក្នុងការរស់នៅផងដែរ។

លោក នឹម សុវណ្ណ បានលើកឡើងថា អាជ្ញាធរស្រុកមានសេចក្តីសប្បាយរីករាយ ដែលអង្គការក្រៅរដ្ឋាភិបាល និងវិស័យឯកជន ដែលបានផ្តួចផ្តើមគំនិតគ្នាមកចូលរួមដាំដើមឈើ នៅក្នុងវិទ្យាល័យ ហ៊ុន សែន រុកតាឯកនេះ។ ដើមឈើគឺមានសារៈសំខាន់សម្រាប់មនុស្ស និងធម្មជាតិ ជាពិសេសដើមឈើក៏បានផ្តលភាពស្រស់បៃតង ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកកម្សាន្តផង ហើយដើមឈើ ក៏ជួយការពារពីគ្រោះមហន្តរាយដោយធម្មជាតិផ្សេងៗផងដែរ។

ជាមួយនេះដែរលោកអភិបាលរងស្រុក ក៏បានអំពាវនាវដល់ថ្នាក់ដឹកនាំនៃវិទ្យាល័យ ហ៊ុន សែន រុកតាឯក ជួយបណ្តុះគំនិតដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ ឲ្យចូលរួមការពារ និងថែរក្សាដើមឈើបន្ទាប់ពីបានដាំរួច ដើម្បីឲ្យដើមឈើទាំងនេះ មានការលូតលាស់បានល្អទៅថ្ងៃអនាគត។ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឲ្យចូលរួមក្នុងការដាំដើមឈើ នៅតាមបរិវេណផ្ទះ តាមដងផ្លូវ និងទីសាធារណៈផ្សេងៗ ដើម្បីឲ្យធនធានធម្មជាតិរបស់កម្ពជា រីកដុះដាលបានល្អនៅពាសពេញប្រទេសកម្ពុជា និងស្រស់ស្អាតផងដែរ៕