* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្វាគមន៍ការចាត់ក្រុមការងាររបស់លោក អ៊ុំ សំអាន មកផ្ទៀងផ្ទាត់ដីព្រំដែនចន្លោះបង្គោល៥២ ទៅ៥៩, ការផ្ទៀងផ្ទាត់អាចធ្វើក្រោយថ្ងៃទី២៨ ខែវិច្ឆិកា
* លោក អ៊ុំ សំអាន ព្រមបញ្ជូនតំណាងរបស់ខ្លួនមកកម្ពុជា ដើម្បីផ្ទៀងផ្ទាត់ដីនៅចន្លោះបង្គោលព្រំដែនលេខ៥២ ដល់៥៩ ក្នុងខេត្តបាត់ដំបង
* រយៈពេល២ខែ មន្ត្រីឧទ្យានុរក្ស បង្ក្រាបបទល្មើសធនធានធម្មជាតិ បាន៥០ករណី នៅក្នុងឧទ្យានជាតិគិរីរម្យ
* ការស្រាវជ្រាវរបស់ Reuters រកឃើញថា «ព្យុះកម្ដៅ» កំពុងឆាបឆេះផែនដី ខណៈរលកកម្ដៅយក្សធំបំផុតក្នុងប្រវត្តិសាស្ត្របានគ្របដណ្តប់ ៨៥% នៃពិភពលោក
* ភាគីកម្ពុជា ពន្យល់គណៈកម្មាធិការផ្សះផ្សា៖ បញ្ហាដីគោក និងសមុទ្រ ជារឿងពីរដាច់ដោយឡែកពីគ្នាអស់ ២៥ឆ្នាំមកហើយ ដោយថៃមិនអាចយកលេសផ្អាកព្រំដែនគោក មកភ្ជាប់ចំណងរារាំងកិច្ចការព្រំដែនសមុទ្រឡើយ
* អគ្គនាយករងក្រសួងរ៉ែ និងថាមពល ដែលបាញ់ចំកូនខ្លួនឯង ត្រូវតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ
* ប្រមុខការទូតកម្ពុជា ពន្យល់ពីសារៈសំខាន់នៃការដំឡើងកម្រិតការទូតកម្ពុជា-ថៃ ពីត្រឹម «លេខាធិការទី២» មកកម្រិត «អនុប្រធានបេសកកម្ម» ដើម្បីដោះស្រាយវិវាទតាមផ្លូវការទូត មិនមែនផ្លូវយោធា
* ប្រមុខការទូតកម្ពុជា៖ កម្ពុជា មិនបាច់ដើរតួរងគ្រោះទេ ព្រោះកម្ពុជា បានទទួលរងគ្រោះរួចទៅហើយ, កម្ពុជា នៅតែបន្តលាតត្រដាងការពិតទៅកាន់ឆាកអន្តរជាតិ
* ប្រមុខការទូតកម្ពុជា៖ សំណើ៤ចំណុច របស់កម្ពុជា ត្រូវបានគណៈកម្មាធិការផ្សះផ្សា ឯកភាពបញ្ចូលក្នុងកញ្ចប់វិធានការកសាងទំនុកចិត្ត ដើម្បីដោះស្រាយវិវាទព្រំដែនសមុទ្រជាមួយថៃ
* អគ្គនាយក Fresh News និងគណៈប្រតិភូមកពីបណ្តាប្រទេសផ្សេងៗអញ្ជើញទស្សនាទីក្រុង Krasnoyarsk ប្រទេសរុស្ស៊ី ដែលបង្ហាញពីវប្បធម៌ និងបេតិកភណ្ឌតំបន់ស៊ីបេរី !
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតរដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៉ី ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* អគ្គនាយកដ្ឋានពន្ធដារ រំលឹកការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៦ ដែលនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខនេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសំណេះសំណាលប្រកបដោយសេចក្ដីអាណិតស្រលាញ់ និងកក់ក្តៅ ជាមួយកុមារកំព្រារ និងសិស្សានុសិស្សនៃវិទ្យាល័យអប់រំពិសេសនៅរាជធានីភ្នំពេញ
* ឥណ្ឌូណេស៊ី ដាក់ពង្រាយកងកម្លាំងសន្តិសុខជាង ៩០០០នាក់ ដើម្បីត្រៀមទប់ទល់បាតុកម្ម ក្នុងឱកាសខួបកាន់អំណាច២ឆ្នាំ របស់ប្រធានាធិបតី Prabowo
* ក្រសួងសេដ្ឋកិច្ច ប្រកាសព្យួរទុកការអនុវត្តអាករលើតម្លៃបន្ថែមចំពោះសេវាសាកយានយន្តអគ្គិសនី រហូតដល់ដំណាច់ឆ្នាំ២០២៨
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ក្រុមហ៊ុនធំមួយរបស់ចិន បង្ហាញបំណងវិនិយោគផលិតឧបករណ៍អេឡិចត្រូនិក ដើរដោយពន្លឺព្រះអាទិត្យនៅកម្ពុជា (Video inside)

17-01-2024 07:09

(ដាវ៉ូស, ស្វីស)៖ ក្រុមហ៊ុន Shenzhen Power Solution ដែលជាក្រុមហ៊ុនផលិតឧបករណ៍អេឡិច​ត្រូនិកដ៏ធំមួយរបស់ចិន បានបង្ហាញបំណងវិនិយោគលើការផលិតឧបករណ៍អេឡិចត្រូនិកដើរដោយពន្លឺ​ព្រះអាទិ្យនៅកម្ពុជា។

បំណងនេះត្រូវបានបង្ហាញដោយលោកស្រី Xia Li ស្ថាបនិក និងជាអគ្គនាយិកាក្រុមហ៊ុន Shenzhen Power Solution ក្នុងពេលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ា​ណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃអង្គារ ទី១៦ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស ប្រទេស​ស្វីស។

ក្នុងជំនួបនោះ លោកស្រី Xia Li បានថ្លែងអំណរគុណសម្តេចធិបតី ដែលបានអនុញ្ញាតឱ្យរូបលោកស្រី និងសហការី ជួបសម្តែងការគួរសម។ លោកស្រីអគ្គនាយិកា បានជម្រាបសម្តេចធិបតី អំពីផលិតផល​របស់​​ក្រុមហ៊ុន ដែលអាចជួយដល់ការកាត់បន្ថយការចំណាយ និងលើកកម្ពស់ជីវភាព​របស់​ប្រជាជន​នៅ​តាមតំបន់ជនបទ តាមរយៈការផលិតឧបករណ៍អគ្គិសនីច្រើនប្រភេទដើរដោយថាមពលព្រះអាទិត្យ ដែល​មានតម្លៃសមរម្យ និងមានផលប្រយោជន៍ច្រើនសម្រាប់ផាសុកភាព និងតម្រូវការប្រើប្រាស់ក្នុង​ជីវភាព​ប្រចាំថ្ងៃ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងក្តីរីករាយចំពោះជំនួបជាមួយលោកស្រីស្ថាបនិក និងអគ្គនាយិកា​ក្រុម​ហ៊ុន។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបង្ហាញការស្វាគមន៍ចំពោះបំណងរបស់ក្រុមហ៊ុន​ក្នុងការ​បណ្តាក់​ទុនវិនិយោគនៅកម្ពុជា ជាពិសេសការផលិតឧបករណ៍អគ្គិសនីដើរដោយថាមពលព្រះអាទិត្យ ព្រមទាំងបានលើកទឹកចិត្តឱ្យមានការចាប់ដៃគូសហការជាមួយក្រុមហ៊ុនក្នុងស្រុករបស់កម្ពុជា ដែលចាប់អារម្មណ៍លើគម្រូអាជីវកម្មប្រភេទថ្មីនេះ។

សូមបញ្ជាក់ថា ក្រុមហ៊ុន Shenzhen Power Solution គឺជាក្រុមហ៊ុនអភិវឌ្ឍនិងផលិត​ឧបករណ៍​អគ្គិសនី ដើរដោយថាមពលព្រះអាទិត្យ ដែលមានតម្លៃសមរម្យលំដាប់ពិភពលោក និងមានមូលដ្ឋាននៅ​ទីក្រុង​សុិនជិន ប្រទេសចិន៕