* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ក្រសួងការងារ និងក្រុមហ៊ុនHuawei នឹងបន្តកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលធនធានមនុស្សផ្នែកបច្ចេកវិទ្យា

19-02-2024 20:19

(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានជួបពិភាក្សាការងារជាមួយនឹងគណៈប្រតិភូក្រុមហ៊ុនបច្ចេកវិទ្យាHuawei ប្រចាំនៅប្រទេសកម្ពុជាដែលដឹកនាំដោយលោក YAO Yuya នាយកប្រតិបត្តិនៃក្រុមហ៊ុន Huawei Technologies ដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ក្នុងនោះ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំមួយនេះដែលបានបណ្តុះបណ្តាលសិក្ខាកាមកម្ពុជាប្រមាណ១០០០នាក់ជារៀងរាល់ឆ្នាំលើការបណ្តុះបណ្តាលបច្ចេកវិទ្យា និងការផ្តល់អាហាររូបករណ៍ដល់និស្សិតខ្មែរលើការបណ្តុះបណ្តាលជំនាញបច្ចេកទេស។

បើតាមលោករដ្ឋមន្ត្រី ការបណ្តុះបណ្តាលជំនាញផ្នែកបច្ចេកវិទ្យានេះ គឺជាតម្រូវការចាំបាច់ដែលស្របទៅនឹងផែនការយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលដែលផ្អែកលើបច្ចេកវិទ្យាដើម្បីជាផ្នែកមួយជួយជ្រោមជ្រែងកំណើនសេដ្ឋកិច្ចជាតិ។ លោករដ្ឋមន្ត្រីបានពន្យល់ភាគីក្រុមហ៊ុនឱ្យដឹងថា តម្រូវការកម្លាំងក្នុងទីផ្សារនាពេលបច្ចុប្បន្ន ទាមទារឱ្យមានជំនាញបច្ចេកវិទ្យាអមជាមួយនឹងជំនាញវិជ្ជាជីវៈដើម្បីធានាបានការដែលមានកម្រៃខ្ពស់ និងសមរម្យដែលមានប្រៀបក្នុងការប្រកួតប្រជែង។

បន្ថែមពីនេះ លោករដ្ឋមន្ត្រី បានស្នើឱ្យក្រុមហ៊ុនពិចារណាក្នុងការពង្រីកិច្ចសហការប្រតិបត្តិការដែលមានស្រាប់ឱ្យកាន់តែទូលំទូលាយបន្ថែមដើម្បីផ្តល់ឱកាសដល់ពលរដ្ឋខ្មែរបានសិក្សាពីបច្ចេកវិទ្យា និងក្រេបជញ្ជក់ចំណេះដឹងក្នុងពង្រឹងសមត្ថភាពដើម្បីក្លាយជាកម្លាំងសកម្មក្នុងទីផ្សារការងារដែលកំពុងប្រកួតប្រជែង។

ជាការឆ្លើយតប ភាគីក្រុមហ៊ុន ក៏បានបញ្ជាក់ពីជំហរក្នុងការបន្ត និងពិចារណាលើការពង្រីកកិច្ចសហការជាមួយនឹងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕