* ក្រុមហ៊ុន CP ប្រកាសបិទដំណើរការម៉ាត 7-Eleven នៅទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៥ ខែធ្នូ
* កងទ័ពកម្ពុជា-ចិន ជួបជុំត្រៀមបើកសមយុទ្ធនាគមាសឆ្នាំ២០២៦ រយៈពេល១៥ថ្ងៃ
* នាយករដ្ឋមន្ត្រីម៉ាឡេស៊ីថា ចរចាជាមួយចិនងាយស្រួលជាងចរចាជាមួយសហរដ្ឋអាមេរិក ចំពោះមុខភាពតានតឹងបច្ចេកវិទ្យា
* Fresh Exclusive: កិច្ចប្រជុំ UNCLOS លើកទី៣៖ តើទំនុកចិត្តដែលបានកសាងនៅហូឡង់ កំពុងរង្គោះរង្គើក្រោមសម្ពាធនយោបាយរបស់មេដឹកនាំថៃឬ?
* នាវាចម្បាំងចិន៣គ្រឿង ដឹកកងទ័ព និងយុទ្ធោបករណ៍មកដល់កម្ពុជា ដើម្បីធ្វើសមយុទ្ធនាគមាសឆ្នាំ២០២៦ រយៈពេល១៥ថ្ងៃ
* កូរ៉េខាងជើងគំរាមបិទការិយាល័យការទូតរបស់ស្វ៉ីស ក្រោយសម្ពោធមិនទាន់បានមួយខែផង
* តាហ្ស៉ីគីស្ថានក្លាយជាប្រទេសទី៤ ដែលដំណើរការនីតិវិធីដកខ្លួនពី ICC ចាប់តាំងពីមានការអំពាវនាវរបស់សហរដ្ឋអាមេរិក
* អតីតមេប៉ូលិសឥណ្ឌូណេស៊ី ត្រូវបានចោទប្រកាន់ពីអំពើក្បត់ជាតិ
* ព្រឹកស្អែក ចិននឹងបញ្ជូនយានអវកាស «Shenzhou-24» ទៅកាន់ស្ថានីយអវកាស «Tiangong» របស់ចិន
* កងទ័ពកម្ពុជា-ចិន ធ្វើសមយុទ្ធរួមគ្នាទ្រង់ទ្រាយធំ ទាំងលើគោក សមុទ្រ និងអាកាស រយៈពេល១៥ថ្ងៃ
* យន្តហោះយោធារុស្ស៉ីជាច្រើនគ្រឿង ហោះចូលតំបន់ការពារដែនអាកាសរបស់កូរ៉េខាងត្បូង
* BREAKING: ក្រុមហ៊ុន Nvidia ប្រកាសតែងតាំងលោក Jensen Huang ជានាយកប្រតិបត្តិ (CEO) ឡើងវិញភ្លាមៗ
* កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះការបំពានជាបន្តបន្ទាប់របស់ថៃលើអធិបតេយ្យ និងបូរណភាពទឹកដីនៅតាមព្រំដែន
* នាយកចារកម្មអាមេរិកបញ្ជាក់ថាលោក ពូទីន មិនមែនជាមិត្តរបស់សហរដ្ឋអាមេរិកនោះទេ ក្នុងករណីអ៊ុយក្រែន
* អាមេរិកដាក់សម្ពាធលើ Nvidia ជុំវិញការលក់ឈីបទៅចិន៖ «យើងត្រូវដឹងថា អ្នកណាជាអ្នកទទួលខុសត្រូវ»
* CoolApp មានមុខងារជាច្រើនរួមមាន Chat Call Channel Reel ដោយប្រើប្រាស់តាមស្តង់ដារអន្តរជាតិ ទិន្នន័យស្ថិតក្នុងលក្ខណៈ Encryption ! បណ្តាញទំនាក់ទំនងសង្គម CoolApp ជាមោទនភាពរបស់ជាតិយើង និងប្រើប្រាស់ក្នុងដែនសុវត្ថិភាពរបស់ខ្មែរ

សម្តេចធិបតី ហ៊ុន ម៉ាណែត អរគុណពលរដ្ឋខ្មែរ ដែលគាំទ្រគម្រោងព្រែកជីកហ្វូណន-តេជោ និងសង្កត់ថា «កុំខ្វល់អ្នកណាធ្វើ កុំខ្លាចសម្តេចតេជោ ឬ សម្តេចបានប្រជាប្រិយភាព ត្រូវគិតថាព្រែកជីកនេះ ផ្តល់ផលប្រយោជន៍ដល់ខ្មែរទាំងមូល» (Video inside)

28-04-2024 12:47

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤នេះ បានថ្លែងនូវការអរគុណដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ដែលបានគាំទ្រសម្រាប់គម្រោងព្រែកជីកហ្វូណន-តេជោ និងបានស្នើឱ្យបងប្អូនបន្តគាំទ្រថែមទៀត ដើម្បីគម្រោងនេះអនុវត្តបានជោគជ័យ នាពេលខាងមុខ។

ការថ្លែងយ៉ាងដូច្នេះ របស់សម្តេចធិបតី ធ្វើឡើងក្នុងឱកាសអញ្ជើញសំណេះសំណាល ជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគម បុគ្គលិកសិក្សាជាង៥ពាន់នាក់ អបអរសាទរ ទិវាពលកម្មអន្តរជាតិ ១ ឧសភា នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤។

សម្តេចបានថ្លែងថា «ខ្ញុំសូមអរគុណសារជាថ្មី ជូនទៅដល់ប្រជាពលរដ្ឋយើងទូទាំងប្រទេស ទាំងក្នុង និងក្រៅប្រទេស ដែលបានចេញសារ ចេញញត្តិ ចេញជាសំឡេងគាំទ្រ នូវគម្រោងជាតិនិយមមួយនេះ គឺគម្រោងព្រែកជីកហ្វូណន-តេជោ ដើម្បីផលប្រយោជន៍ខ្មែរ សូមបន្តនូវយន្តការនេះ»។

សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងថា ព្រែកជីកហ្វូណននេះ សម្តេចសង្កេតឃើញមានតែលោក សម រង្ស៉ី មួយគត់ដែលប្រឆាំង ព្រោះសូម្បីតែអ្នកមាននិន្នាការប្រឆាំង ហើយធ្លាប់វាយប្រហារសម្តេចមួយចំនួន ក៏គាំទ្រលើគម្រោងព្រែកជីកនេះដែរ។

សម្តេចនាយករដ្ឋមន្ត្រីសង្កត់ធ្ងន់ថា «ត្រូវគិតថាផលប្រយោជន៍ដែលបាន គឺបានទាំងអស់គ្នា កុំឈឺក្បាលរឿងអ្នកណាធ្វើ កុំខ្លាចសម្តេចតេជោ បានក្រេឌីត (Credit) កុំខ្លាចខ្ញុំបានក្រេឌីត ឬរដ្ឋាភិបាលបានក្រេឌីត គិតថាព្រែកជីកនេះផ្តល់ផលប្រយោជន៍សម្រាប់យើងទាំងអស់គ្នា តកូនចៅទៅមុខទៀត»។

ក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា ថវិកាសម្រាប់សាងសង់ព្រែកជីកហ្វូណន-តេជោ បានត្រៀមបម្រុងរួចហើយ មិនតម្រូវការឱ្យមានការបង្កើតនូវមូលនិធិពីប្រជាពលរដ្ឋនោះទេ ហើយការគាំទ្រផ្នែកស្មារតីពីប្រជាពលរដ្ឋ គឺជាការគាំទ្រដ៏ធំធេងណាស់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ទៀតថា ការដ្ឋានសាងសង់ព្រែកជីកហ្វូណន-តេជោ អាចនឹងបើកការដ្ឋាននៅចុងឆ្នាំ២០២៤នេះ ហើយបើយូរបំផុត គឺនៅឆ្នាំ២០២៥។

សូមជម្រាបថា គម្រោងព្រែកជីកហ្វូណន-តេជោ គឺជាគម្រោងតភ្ជាប់ផ្លូវទឹករវាងទន្លេ ទៅកាន់​សមុទ្រ​របស់កម្ពុជា ដោយឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងកែប ប្រវែង​ប្រមាណ ១៨០គីឡូម៉ែត្រ។ គម្រោងនេះគ្រោងចាយ​ទុន​ប្រមាណ ១,៧០០លាន​ដុល្លារ​អាមេរិក ហើយត្រូវបានសិក្សាគម្រោងល្អិតល្អន់រួចហើយ៕