* ថ្ងៃនេះ ជាខួប៣៥ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា, សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ជាតួអង្គគន្លឹះ និងសំខាន់បំផុត
* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសរបស់អូស្ត្រាលី BKI ប្ដេជ្ញារួមចំណែកអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា
* មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយជូនប្រជាជនរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ៨៨៣គ្រួសារ ក្នុងខេត្តស្ទឹងត្រែង
* ថៃ យកវត្ថុបុរាណចេញពីប្រាសាទខ្នារ កម្ពុជាទាមទារឱ្យប្រគល់មកវិញ
* អគ្គនាយកដ្ឋានពន្ធដារ ប្រាប់ឲ្យម្ចាស់យានយន្តរួសរាន់ប្រកាស និងបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូនសម្រាប់ ឆ្នាំ២០២៦ ជៀសវាងរងការពិន័យ !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវពលរដ្ឋខ្មែរគ្រប់និន្នាការ មូលចិត្តគំនិតគ្នា ទុកឱកាសឲ្យរាជរដ្ឋាភិបាលតតាំងបញ្ហាព្រំដែនជាមួយថៃ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យនាយកប្រតិបត្តិវិទ្យាស្ថាន Bendigo Kangan Institute (BKI) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រសួង-ស្ថាប័ន ១៨ បានតភ្ជាប់ CamDX សម្រួលសេវាសាធារណៈដល់ MSMEs ស្មើនឹងជាង៥០០សេវា
* ស្ថាបនិកប្រព័ន្ធផ្សព្វផ្សាយ Fresh News របស់កម្ពុជា អញ្ជើញចូលរួមវេទិកាកីឡាអន្តរជាតិ លើកទី១៤ នៅប្រទេសរុស្ស៊ី ដែលមានប្រទេសជាង៦០ចូលរួម !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចាត់ទុកទង្វើរបស់លោក អ៊ុំ សំអាន កំពុងស្រាតខោខ្លួនឯងឲ្យពលរដ្ឋឃើញថា ចោទប្រកាន់រាជរដ្ឋាភិបាលទាំងខ្លួនគ្មានភស្ដុតាងច្បាស់លាស់
* សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងថា ការចេញតបតជាមួយលោក អ៊ុំ សំអាន ក្រោយចោទរាជរដ្ឋាភិបាលកាត់ដីឲ្យថៃនៅបង្គោលលេខ៥២ ដល់៥៩, សម្ដេចអំពាវនាវពលរដ្ឋខ្មែរមូលចិត្ត មូលគំនិត ទុកឲ្យរាជរដ្ឋាភិបាលដោះស្រាយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការតបទៅលោក អ៊ុំ សំអាន មិនមែនជាការតម្កើងតម្លៃលោក អ៊ុំ សំអាន នោះទេ តែជាការបញ្ជាក់ឱ្យច្បាស់លើបញ្ហាទឹកដីជូនពលរដ្ឋ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច៖ ការធ្វើវិចារណកម្មចំណាយថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាវិធានការប្រុងប្រយ័ត្នទុកជាមុន ដើម្បីបង្ការហានិភ័យនៅចុងឆ្នាំ (Video inside)

08-05-2024 21:31

(ភ្នំពេញ)៖ លោក មាស សុខសេនសាន្ត អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថាការធ្វើវិចារណកម្មចំណាយថវិកា (កាត់បន្ថយចំណាយមិនចាំបាច់) របស់រដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាវិធានការប្រុងប្រយ័ត្នទុកជាមុន ដើម្បីបង្ការ និងការពារនូវហានិភ័យមួយចំនួន ដែលអាចកើតមាននៅចុងឆ្នាំ។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤នេះ លោកបានពន្យល់ថា ដោយពិនិត្យលើស្ថានភាពចំណូល និងផ្អែកលើលទ្ធផលឆ្នាំ២០២៣ និងលទ្ធផលនៃការអនុវត្តនៅដើមឆ្នាំ២០២៤ រាជរដ្ឋាភិបាលត្រូវធ្វើវិចារណកម្មចំណាយថវិកា ដែលវាគឺជាវិធានការប្រុងប្រយ័ត្នទុកជាមុន ដើម្បីកុំឱ្យការប៉ះទង្គិច ឬផលប៉ះពាល់នៃការចំណាយថវិកានៅចុងឆ្នាំ។

លោកបានគូសបញ្ជាក់ថា «នេះជាការប្រុងប្រយ័ត្នមួយរបស់រាជរដ្ឋាភិបាល។ អីចឹងយើងបានចេញវិធានការសម្រាប់ថ្នាក់ក្រោមជាតិនេះ ឱ្យមានការមើលឡើងវិញនូវមុខសញ្ញាចំណាយមួយចំនួន ហើយផ្ញើមកក្រសួង ដើម្បីឱ្យក្រសួងពិនិត្យឡើងវិញ។ អីចឹងនេះជាវិធានប្រុងប្រយ័ត្នមួយចំនួន ដើម្បីការពារនូវបញ្ហាមួយចំនួនទៅដល់ចុងឆ្នាំប្រសិនបើមានយថាហេតុកើតឡើង»។

លោក មាស សុខសេនសាន្ត លើកឡើងបែបនេះ ធ្វើឡើងបន្ទាប់ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសារាចរ ស្តីពីការធ្វើវិចារណកម្ម និងការពង្រឹងប្រសិទ្ធភាព ចំណាយថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់អនុវត្តច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៤។

ក្រសួងសេដ្ឋកិច្ចបានបញ្ជាក់ថា ក្នុងស្មារតីនៃការគ្រប់គ្រងថវិកាប្រកបដោយភាពប្រុងប្រយ័ត្នខ្ពស់ និងបន្ទាប់ពីបានគិតគូរយ៉ាងហ្មត់ចត់ ដោយផ្អែកលើស្ថានភាពនៃការអនុវត្តចំណូល គិតត្រឹមដំណាច់ខែមីនា ឆ្នាំ២០២៤ និងស្ថានភាពនៃតម្រូវការផ្នែកចំណាយរហូតដល់ដំណាច់ឆ្នាំ២០២៤ និងផ្អែកលើមាត្រា ៤២ថ្មី នៃច្បាប់ស្តីពីរបបហិរញ្ញវត្ថុ និងការគ្រប់គ្រងទ្រព្យសម្បត្តិរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងផ្អែកតាមការសម្រេចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ចេញនូវវិធានការវិចារណកម្មចំណាយថវិកា និងការពង្រឹងប្រសិទ្ធភាពចំណាយថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់អនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៤។ ក្នុងនោះក្រសួងសេដ្ឋកិច្ចបានកំណត់៖

ទី១. កាត់ព្យួរទាំងស្រុងការផ្ទេរចំណូលពីការបែងចែកចំណូលសារពើពន្ធរបស់រដ្ឋបាលរាជធានី ខេត្ត ជូនរដ្ឋបាល ក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់។ ក្នុងន័យនេះ រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ ត្រូវផ្អាករាល់ គម្រោងអភិវឌ្ឍន៍ដែលប្រើប្រាស់ ឬពាក់ព័ន្ធទៅនឹងចំណូលទទួលបានពីការផ្ទេរចំណូលពីការបែងចែកចំណូល សារពើពន្ធនេះ។

ទី២. កាត់ព្យួរឥណទានចំណាយនៃសៀវភៅថវិកាឆ្នាំ២០២៤ របស់រដ្ឋបាលរាជធានី ខេត្ត ចំនួន ៥ រួមមាន រាជធានីភ្នំពេញ, ខេត្តព្រះសីហនុ, ខេត្តកណ្ដាល, ខេត្តកំពង់ស្ពឺ និងខេត្តបន្ទាយមានជ័យ ក្នុងកម្រិត៦៦០០០លានរៀល។ ផ្អែកលើតួលេខវិចារណកម្ម រដ្ឋបាលរាជធានី ខេត្តសាមីទាំង ៥ (ប្រាំ)ត្រូវកែសម្រួលសៀវភៅថវិកាសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ រួមទាំងតារាងឧបសម្ព័ន្ធរជ្ជទេយ្យបុរេប្រទាន និង/ ឬ ផែនការលទ្ធកម្មរបស់ខ្លួន ទៅតាមមុខសញ្ញាចំណាយដែលបានកាត់ព្យួរ និងទៅតាមកម្មវិធី អនុកម្មវិធី និង ចង្កោមសកម្មភាពដែលពាក់ព័ន្ធតាមការចាំបាច់ ហើយត្រូវផ្ញើមកក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (អគ្គនាយកដ្ឋាន ហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ) ដើម្បីពិនិត្យ និងសម្រេច យ៉ាងយូរត្រឹមថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤។

ទី៣. រដ្ឋបាលខេត្តដទៃទៀត ក្រៅពីរដ្ឋបាលរាជធានី ខេត្តទាំង ៥ ខាងលើ ត្រូវតាមដានដោយយកចិត្តទុកដាក់ លើការអនុវត្តចំណូលរបស់ខ្លួន។ ក្នុងករណីចាំបាច់ រដ្ឋបាលខេត្ត ត្រូវតម្រឹមឬកាត់បន្ថយចំណាយ ជាពិសេស ចំណាយប្រតិបត្តិការរដ្ឋបាលដែលមិនចាំបាច់ ឬចំណាយអភិវឌ្ឍន៍មូលដ្ឋានដែលមិនទាន់ចាំបាច់ ទៅតាម ស្ថានភាពចំណូលជាក់ស្តែងរបស់រដ្ឋបាលខេត្ត ដើម្បីរក្សាតុល្យភាពថវិកាឡើងវិញ។

ទី៤. រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលខណ្ឌ ត្រូវតាមដានដោយយកចិត្តទុកដាក់លើការអនុវត្តចំណូលរបស់ខ្លួន។ ក្នុងករណីចាំបាច់ រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលខណ្ឌ ត្រូវតម្រឹម ឬកាត់បន្ថយចំណាយ ជាពិសេសចំណាយ ប្រតិបត្តិការរដ្ឋបាលដែលមិនចាំបាច់ ឬចំណាយអភិវឌ្ឍន៍មូលដ្ឋានដែលមិនទាន់ចាំបាច់ ទៅតាមស្ថានភាព ចំណូលជាក់ស្តែងរបស់រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលខណ្ឌនីមួយៗ ដើម្បីរក្សាតុល្យភាពថវិកាឡើងវិញ។

ទី៥. រដ្ឋបាលឃុំ សង្កាត់ ត្រូវតម្រឹម ឬកាត់បន្ថយចំណាយ ជាពិសេសចំណាយប្រតិបត្តិការរដ្ឋបាលដែលមិនចាំបាច់ និងត្រូវកែសម្រួលគម្រោងថវិកាសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ ដោយបញ្ចូល និងប្រើប្រាស់អតិរេកថវិកាឆ្នាំ ២០២៣ ឱ្យអស់លទ្ធភាព ដើម្បីអនុវត្តគម្រោង ឬផែនការសកម្មភាពដែលរងផលប៉ះពាល់ពីការកាត់ព្យួរឥណទានដែលទទួលបានពីការបែងចែកចំណូលសារពើពន្ធរបស់រដ្ឋបាលរាជធានី ខេត្ត។

ទី៦. ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់លើការអនុវត្តការប្រមូលចំណូលរបស់ រដ្ឋបាលថ្នាក់ក្រោមជាតិ។ ក្នុងករណីដែលចំណូលមានកំណើនឡើងវិញ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងពិនិត្យ លទ្ធភាពបន្ថែមឥណទានចំណាយថវិកា ស្របតាមលទ្ធភាពចំណូលដែលប្រមូលបានជាក់ស្តែង ដោយផ្តោត ការយកចិត្តទុកដាក់លើចំណាយអភិវឌ្ឈន៍មូលដ្ឋាន៕