* ការស្រាវជ្រាវរបស់ Reuters រកឃើញថា «ព្យុះកម្ដៅ» កំពុងឆាបឆេះផែនដី ខណៈរលកកម្ដៅយក្សធំបំផុតក្នុងប្រវត្តិសាស្ត្របានគ្របដណ្តប់ ៨៥% នៃពិភពលោក
* ភាគីកម្ពុជា ពន្យល់គណៈកម្មាធិការផ្សះផ្សា៖ បញ្ហាដីគោក និងសមុទ្រ ជារឿងពីរដាច់ដោយឡែកពីគ្នាអស់ ២៥ឆ្នាំមកហើយ ដោយថៃមិនអាចយកលេសផ្អាកព្រំដែនគោក មកភ្ជាប់ចំណងរារាំងកិច្ចការព្រំដែនសមុទ្រឡើយ
* អគ្គនាយករងក្រសួងរ៉ែ និងថាមពល ដែលបាញ់ចំកូនខ្លួនឯង ត្រូវតុលាការចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ
* ប្រមុខការទូតកម្ពុជា ពន្យល់ពីសារៈសំខាន់នៃការដំឡើងកម្រិតការទូតកម្ពុជា-ថៃ ពីត្រឹម «លេខាធិការទី២» មកកម្រិត «អនុប្រធានបេសកកម្ម» ដើម្បីដោះស្រាយវិវាទតាមផ្លូវការទូត មិនមែនផ្លូវយោធា
* ប្រមុខការទូតកម្ពុជា៖ កម្ពុជា មិនបាច់ដើរតួរងគ្រោះទេ ព្រោះកម្ពុជា បានទទួលរងគ្រោះរួចទៅហើយ, កម្ពុជា នៅតែបន្តលាតត្រដាងការពិតទៅកាន់ឆាកអន្តរជាតិ
* ប្រមុខការទូតកម្ពុជា៖ សំណើ៤ចំណុច របស់កម្ពុជា ត្រូវបានគណៈកម្មាធិការផ្សះផ្សា ឯកភាពបញ្ចូលក្នុងកញ្ចប់វិធានការកសាងទំនុកចិត្ត ដើម្បីដោះស្រាយវិវាទព្រំដែនសមុទ្រជាមួយថៃ
* អគ្គនាយក Fresh News និងគណៈប្រតិភូមកពីបណ្តាប្រទេសផ្សេងៗអញ្ជើញទស្សនាទីក្រុង Krasnoyarsk ប្រទេសរុស្ស៊ី ដែលបង្ហាញពីវប្បធម៌ និងបេតិកភណ្ឌតំបន់ស៊ីបេរី !
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតរដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៉ី ជួបសម្តែងការគួរសម និងពិភាក្សាការងារ
* អគ្គនាយកដ្ឋានពន្ធដារ រំលឹកការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន សម្រាប់ឆ្នាំ២០២៦ ដែលនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកាខាងមុខនេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញសំណេះសំណាលប្រកបដោយសេចក្ដីអាណិតស្រលាញ់ និងកក់ក្តៅ ជាមួយកុមារកំព្រារ និងសិស្សានុសិស្សនៃវិទ្យាល័យអប់រំពិសេសនៅរាជធានីភ្នំពេញ
* ឥណ្ឌូណេស៊ី ដាក់ពង្រាយកងកម្លាំងសន្តិសុខជាង ៩០០០នាក់ ដើម្បីត្រៀមទប់ទល់បាតុកម្ម ក្នុងឱកាសខួបកាន់អំណាច២ឆ្នាំ របស់ប្រធានាធិបតី Prabowo
* ក្រសួងសេដ្ឋកិច្ច ប្រកាសព្យួរទុកការអនុវត្តអាករលើតម្លៃបន្ថែមចំពោះសេវាសាកយានយន្តអគ្គិសនី រហូតដល់ដំណាច់ឆ្នាំ២០២៨
* កូរ៉េខាងត្បូងប្ដេជ្ញាឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ក្រោយកូរ៉េខាងជើងគំរាមដាក់ចេញវិធានការថ្មីតាមបណ្ដោយព្រំដែន
* កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ
* តម្លៃប្រេងអន្តរជាតិបន្តស្ថិតនៅកម្រិតជាង ១០៩ដុល្លារក្នុងមួយបារ៉ែល ទោះជាមាននិន្នាការធ្លាក់ចុះដោយសារលំហូរប្រេងរុស្ស៉ី ប៉ុន្តែហានិភ័យនៃការផ្គត់ផ្គង់ពីមជ្ឈិមបូព៌ានៅតែមាន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សម្តេចតេជោ ហ៊ុន សែន៖ យើងត្រូវតែប្រឹងប្រែងពង្រឹងឯករាជ្យភាព ផ្នែកសេដ្ឋកិច្ច និងនយោបាយ តែជាប្រទេសក្រីក្រពិតជាលំបាកណាស់ ដូច្នេះអ្វីដែលអាចធ្វើបាន ដើម្បីឯករាជ្យភាពត្រូវតែប្រឹងធ្វើ!

16-05-2024 14:52

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងឲ្យដឹងថា យើងត្រូវតែប្រឹងប្រែងពង្រឹងឯករាជ្យភាពទាំងផ្នែកសេដ្ឋកិច្ច និងនយោបាយ ព្រមទាំងគ្រប់ផ្នែកផ្សេងទៀត ប៉ុន្ដែជាការពិតវាពិតជាលំបាកណាស់ ក្នុងស្ថានភាពជាប្រទេសក្រីក្រ ដូច្នេះអ្វីដែលអាចធ្វើបានគឺត្រូវតែធ្វើ ដើម្បីឯករាជ្យភាពរបស់ប្រទេស។

ការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសថ្លែងសារពិសេស ពាក់ព័ន្ធព្រែកជីក ហ្វូណនតេជោ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងឲ្យដឹងថា «ខ្ញុំផ្ដាំហើយផ្ដាំទៀតថា ខិតខំពង្រឹងខ្លួនឡើង ឲ្យមានឯករាជ្យភាពទាំងនយោបាយ និងសេដ្ឋកិច្ច ព្រមទាំងគ្រប់ផ្នែក ប៉ុន្ដែវាលំបាកធ្វើណាស់ ក្នុងស្ថានភាពនៃប្រទេសក្រីក្រ ប៉ុន្ដែអ្វីដែលយើងអាចធ្វើបានធ្វើចុះ ដើម្បីឯករាជ្យភាពរបស់ប្រទេស»។

សម្ដេចតេជោបានបន្ដថា «បើសួរត្រឡប់មកវិញថា ឥឡូវនេះមិនឯករាជ្យទេឬ? ចម្លើយគឺឯករាជ្យ ប៉ុន្ដែវាត្រូវពឹងគេ ឯករាជ្យពឹងទៅលើគេនេះហើយដែលលំបាក ខ្ញុំតែងតែនិយាយថា អុកស៊ីសែនដែលត្រូវបានគេយកមកដាក់ គេចង់ឲ្យក៏ឲ្យ គេមិនចង់ឲ្យក៏ផ្ដាច់។ ប្រទេសកម្ពុជាទទួលបានឯករាជ្យក្នុងឆ្នាំ១៩៥៣ បោះឆ្នោតក្នុងឆ្នាំ១៩៥៥ រហូតដល់ឆ្នាំ១៩៧០ ក្នុងរយៈពេល១៦ឆ្នាំ តើពេលនោះកម្ពុជាយើងមានអ្វីខ្លះ លទ្ធភាពធ្វើបានប៉ុណ្ណឹង ក្នុងជំនាន់សម្ដេចឪរបស់យើង លទ្ធផលប៉ុណ្ណឹងគឺច្រើនណាស់ទៅហើយ ដែលទុកឲ្យកូនចៅជំនាន់ក្រោយបានទទួលផល ពីសន្ដិភាពតែខ្វះស្ថេរភាព»។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្ថែមថា «ម្ដេចបានខ្ញុំនិយាយថា សន្ដិភាពខ្វះស្ថេរភាពនេះ គឺក្នុងជំនាន់ព្រះករុណាបិតា​ សង្គមរាស្រ្ដនិយម ដោយសារតែមានពួកក្រហម, ពួកខៀវ, ពួកស ធ្វើបាបព្រះអង្គរដែរ ងាកទៅមើលខ្មែរក្រហមនៅពេញព្រៃ, ពួកខ្មែរខៀវនៅតាមព្រំដែនជាមួយថៃ ចំណែកពួកខ្មែរស នៅតាមព្រំដែនជាមួយវៀតណាម នេះនៅខាងក្នុងប្រទេស ក្រៅពីនោះក៏មានការទម្លាក់គ្រាប់បែកដោយអាមេរិក និងវៀតណាមខាងត្បូងតាមព្រំដែន នោះហើយដែលហៅថា សន្ដិភាព តែខ្វះស្ថេរភាព»។

សម្ដេចតេជោបានថ្លែងបញ្ជាក់ថា បន្ទាប់ទៅកម្ពុជាបានធ្លាក់ចូលក្នុងសង្គ្រាមក្នុងឆ្នាំ១៩៧០-១៩៧៥ ក្រោយរដ្ឋប្រហារ បន្ទាប់មកយើងធ្លាក់ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត ទម្រាំរើបំរាស់រួចពីរបបប្រល័យពូជសាសន៍ប៉ុលពត ត្រូវប្រើពេលប៉ុន្មានទៀត ដូច្នេះសូមមើលរូបភាពពីអតីតកាលឆ្នាំ១៩៧៩ តើយើងមានអ្វីខ្លះ? តើក្នុងស្ថានភាពពេលនោះ យើងត្រូវជីកព្រែក ឬត្រូវរកបាយឲ្យប្រជាជនទទួលទានសិន?។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្ដថា ពេលនោះមិនដូចពេលបច្ចុប្បន្នឡើយ ពេលនោះគ្រាន់តែបញ្ហាផ្លូវជាតិ យើងមានត្រឹមតែ៧ម៉ែត្រប៉ុណ្ណោះ ដែល៧ម៉ែត្រនេះគឺធំជាងគេ ដោយបានប្រឹងប្រែងជួសជុលថែទាំផ្លូវ៧ម៉ែត្រនោះ ដើម្បីដើរបន្ដដំណើរទៅមុខ ប៉ុន្ដែពេលនេះ៧ម៉ែត្រគឺទៅលែងរួចហើយ នៅទីក្រុងភ្នំពេញមានស្ពានអាកាស, ផ្លូវថ្នល់ខ្វាតខ្វែងនៅស្ទះចរាចរណ៍។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្ថែមថា ស្ថានភាពមិនដូចគ្នាទេ ពីមុនមិនមានលទ្ធភាពធ្វើឡើយ ដូច្នេះសូមស្គាល់ពីប្រវត្តិរបស់ខ្លួនឯង អ្នកនិយាយខ្លះក៏ធ្លាប់រស់នៅក្នុងរបបប៉ុលពតដែលម្ដេចបានមិនស្គាល់រឿង អ្នកភ្លេចប្រវត្តិសាស្រ្ដ ភ្លេចកំណើតដើមខ្លួនឯងនេះ មិនខុសពីមេអំបៅនោះឡើយ ដែលខ្លួនកើតចេញពីដង្កូវ តែទីបំផុតទៅខ្ពើមរអើមសត្វដង្កូវទៅវិញ៕