* កម្ពុជា និងតួកគី ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា
* អាមេរិក សម្រេចបើកដំណើរការរោងចក្រនុយក្លេអ៊ែរដែលធ្លាប់បិទទ្វារឡើងវិញ ដើម្បីផ្គត់ផ្គង់អគ្គិសនី និងមជ្ឈមណ្ឌលទិន្នន័យ AI
* Fresh Exclusive: ពីវិវាទព្រំដែនកម្ពុជា–ថៃ ដល់ Online Scams៖ យុទ្ធសាស្ត្រសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ
* ប្រធានាធិបតីអ៊ីរ៉ង់ ចាត់ទុកសង្គ្រាមនៅមជ្ឈិមបូព៌ាថាជា «ការប្រល័យបរិស្ថាន»
* UN ព្រមានថា ពលរដ្ឋអាស៊ីខាងត្បូងរហូតដល់ជាង ៤០ លាននាក់ អាចត្រូវបង្ខំចិត្តប្តូរទីលំនៅ ដោយសារវិបត្តិអាកាសធាតុ
* រុស្ស៉ី បន្តចាត់វិធានការលើក្រុមហ៊ុនអឺរ៉ុប ជុំវិញភាពជាប់ពាក់ព័ន្ធជាមួយសង្រ្គាមនៅអ៊ុយក្រែន
* អ្នកឧកញ៉ា គិត ម៉េង ថ្លែងប្រាប់វិនិយោគិនតួកគីដែលកំពុងស្វែងរកឱកាសវិនិយោគថា កម្ពុជាជាប្រទេសផ្តល់សក្តានុពលដ៏អស្ចារ្យ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញពីឧត្តមភាពស្នូលទាំង ៦ របស់កម្ពុជា ដល់វិនិយោគិនតួកគី នៅទីក្រុងអ៉ីស្តង់ប៊ុល
* កម្ពុជា-តួកគី ប្តេជ្ញារុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន១ពាន់លានដុល្លារ ខណៈឆ្នាំ២០២៥ សម្រេចបានប្រមាណ ៤០០លានដុល្លារ កើនឡើងជាង១៨%
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញគម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រាប់ធុរជនតួកគី ពីអត្ថប្រយោជន៍ក្នុងការកាត់បន្ថយថ្លៃដើមភស្តុភារកម្មនៅកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-តួកគីយ៉េ
* ដំណឹងល្អ! គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ទីក្រុងរណបកោះនរា-មេគង្គឃី នឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៧
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាពិតជាមាន «របបប្រល័យពូជសាសន៍» អ្នកដែលនិយាយថា «កម្ពុជាគ្មានការប្រល័យពូជសាសន៍» នឹងត្រូវទទួលទោស (Video inside)

22-05-2024 13:09

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលមេដឹកនាំមួយរូប ដែលបានរំដោះប្រទេសកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត បានលើកឡើងថា ជាតថភាពប្រវត្តិសាសន៍ កម្ពុជាពិតជាមាននូវរបបប្រល័យពូជសាសន៍ យ៉ាងពិតប្រាកដ ហើយជនណា ឬអ្នកនយោបាយណា គួរតែត្រូវបានដាក់ទោសដោយច្បាប់។

សម្តេចបានបញ្ជាក់ដូច្នេះថា៖ «ខ្ញុំគិតថា ល្មមដល់ពេល ដែលត្រូវដាក់ច្បាប់ ព្រោះបើមិនអញ្ចឹងទេ ពួកអ្នកនយោបាយ នៅតែលេងល្បែងដដែលៗ ដែលធ្វើឱ្យភាពច្របូកច្របល់កើនឡើង នៅក្នុងសង្គមរបស់យើង»។

ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន បានត្រូវបានថ្លែង នៅក្នុងពិធីបិទសន្និសីទលើកទី១ ស្តីពី «អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍» នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤។ សន្និសីទនេះ ត្រូវបាន​ប្រកាស​បើក​នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

កម្ពុជាបានឆ្លងកាត់របបប្រល័យពូជសាសន៍ប៉ុលពត រយៈពេល៣ឆ្នាំ៨ខែ២០ថ្ងៃ បន្ទាប់ពីពួកខ្មែរក្រហមបានវាយផ្តួលរំលំរបបលន់នល់ នៅថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥។ របបដែលគេហៅថា វាលពិឃាតនេះ បានសម្លាប់ប្រជាពលរដ្ឋស្លូតត្រង់ប្រមាណជិត៣លាននាក់។ នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ ពលរដ្ឋខ្មែរដែលនៅសេសសល់ ត្រូវបានរំដោះឱ្យរួចផុតពីការស្លាប់។ ក្រោយមកមេដឹកនាំកំពូលខ្មែរក្រហម ក៏ត្រូវបានយកមកកាត់ទោស ដោយសាលាក្តីខ្មែរក្រហម ដែលជាតុលាការកូនកាត់កម្ពុជា និងអង្គការសហប្រជាជាតិ។

ទោះជាយ៉ាងនេះក្តី កន្លងទៅ មានបុគ្គលមួយចំនួន ក្នុងនោះក៏មានក្រុមប្រឆាំងផងដែរ បានឃោសនាអកុសលមកលើថ្ងៃរំដោះ៧មករា ដែលជាថ្ងៃសង្គ្រោះជីវិតប្រជាពលរដ្ឋខ្មែរនោះថា ជាថ្ងៃដែលវៀតណាមឈ្លានពានកម្ពុជាទៅវិញ។

សម្តេចបានថ្លែងថា «បើអង្គការសហប្រជាជាតិ ដែលមានតំណាងនៅថ្ងៃនេះ សាលក្រមតុលាការមានពិត បានសេចក្តីថា វាទាល់តែមានរបបប្រល័យពូជសាសន៍កើត បានយើងកាត់ទោសវា ហើយបើកាត់ទោសវារួចហើយ មនុស្សនៅតែនិយាយថា វាគ្មានខ្មែរក្រហមឯណាទេ ហើយក៏វាគ្មាននរណាជួយសង្គ្រោះទេ គេរស់ដោយខ្លួនឯង អញ្ចឹងរឿងហ្នឹង នៅតែជារឿងច្រំដែលនៃប្រវត្តិសាស្ត្រ»។

សម្តេចបានបញ្ជាក់បន្ថែមថា ការរៀបចំច្បាប់នេះ មិនមែនជាការហាមឃាត់ការបញ្ចេញមតិនោះទេ ការបញ្ចេញមតិណាក៏ដោយ ដែលមានចរិតគាំពាររបបប្រល័យពូជសាសន៍ គួរតែត្រូវមានទោស។ សម្តេចបន្តថា សម្តេចបានរង់ចាំរយៈពេល៤៣ឆ្នាំ ពោលគឺឆ្នាំ១៩៧៩ ដល់ ឆ្នាំ២០២២ ទើបយុត្តិធម៌មួយ ត្រូវបានផ្តល់ឱ្យ៕