* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* គ.ជ.ប៖ រយៈពេល ១៧ថ្ងៃ មានពលរដ្ឋជាង ២៤ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិប្រទេសដទៃ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបញ្ជូនកងកម្លាំង ជាង១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស និងប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា ក្រោមទង់ UN បានផ្លាស់ប្តូរពីអតីតកាលធ្លាប់តែហួងហែងដោយសង្គ្រាម និងល្បីថាជាវាលពិឃាត ប្រែឈ្មោះជាអ្នករួមចំណែករក្សាសន្តិភាពសកល
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែតុលានេះ
* ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់វាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា
* រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាមួយកម្ពុជា
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អ្នកជំនាញកសិកម្ម ជំរុញឱ្យកសិករ អនុវត្ត​កសិកម្មបែបកសិអេកូឡូស៊ី ដើម្បីទទួលបានចំណូលទៀងទាត់ស្ទើរពេញមួយឆ្នាំ

11-07-2024 09:40

(បាត់ដំបង)៖ អ្នកជំនាញកសិកម្មជំរុញឱ្យកសិករ អនុវត្ត​ការដាំដុះ តាមបែបកសិអេកូឡូស៊ី ដើម្បីទទួលបានចំណូលទៀងទាត់ស្ទើរពេញមួយឆ្នាំ តាមរយៈការដាំដំណាំចម្រុះវិលជុំ។

​លោក រឿម រចនា មន្ត្រីគម្រោងនៃសមាគមនិរន្តរភាពដីដើម្បីជីវិត(SSLA) បានលើកទឹកចិត្តដល់កសិករ​ ចូលរួមអនុវត្តកសិកម្មតាមបែបកសិអេកូឡូស៊ី ដែលអាចជួយធ្វើឱ្យប្រសើរឡើងនូវសុខភាពដី បង្កើនទិន្នផលសុវត្ថិភាពស្បៀង និងជួយទាំងថែរក្សាបរិស្ថាន ខណៈក្នុងគម្រោងទើបតែមានចំនួន១០គ្រួសារប៉ុណ្ណោះ ដែលអនុវត្តកសិអេកូឡូស៊ីនេះ។ លោកថា ការអនុវត្តការកសិកម្មតាមបច្ចេកទេសថ្មីនេះ បានធ្វើឱ្យកសិករមានជីវភាពកាន់តែល្អប្រសើរជាងមុន ដោយពួកគេ អាចទទួលបានចំណូលពីការដាំដំណាំគ្រប់រដូវកាល និងមិនចំណាយថវិកា​ច្រើន លើការទិញធាតុចូលកសិកម្មដូចជាថ្នាំ ឬជីគីមី។

លោកបន្ថែមថា «បើនិយាយទៅដល់ កសិអេកូឡូស៊ី គឺជាបច្ចេកទេសនៃការធ្វើការកសិកម្ម ដោយធានាបាននូវនិរន្តភាព និងបរិស្ថាន​កាន់តែល្អប្រសើរ សម្រាប់តទៅកូនចៅជំនាន់ក្រោយ»។

ជាមួយគ្នានេះ លោក ប៉ាត សុវណ្ណ អ្នកសម្របសម្រួលបណ្ដាញកសិអេកូឡូស៊ី (ALiSEA) ពីអង្គការហ្រ្គេត (GRET) បានបញ្ជាក់ថា បណ្ដាញកសិកអេកូឡូស៊ី (ALiSEA) គឺជាបណ្ដាញដែលចូលរួមពីសហភាគីពាក់ព័ន្ធចំរុះ ដូចជាវិស័យឯកជន រដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល អ្នកស្រាវជ្រាវ និងអង្គការកសិករ ក្នុងទិសដៅផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹងអំពីការអនុវត្តកសិអេកូឡូស៊ី អោយបានកាន់តែទូលំទូលាយ។

លោកបានបន្តថា បណ្ដាញ ALiSEA បានឱ្យដឹងទៀតថា កម្ពុជាស្ថិតក្នុងចំណោមប្រទេសចំនួន០៣ទៀតគឺឡាវ វៀតណាម និងមីយ៉ាន់ម៉ា ដែលមានទទួលជំនួយទាំងថវិកានិងបច្ចេកទេស សម្រាប់អនុវត្តកម្មវិធីកសិអេកូឡូស៊ី ដែលក្នុងនោះម្ចាស់ជំនួយលើគម្រោងនេះមានដូចជា ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង(AFD) សហភាពអឺរ៉ុប(EU) និងមូលនិធិបារាំងសម្រាប់បរិស្ថានសកល(FFEM)ជាដើម។

បន្ថែមពីនេះ លោក ប៉ាត សុវណ្ណ បានបង្ហាញថាបណ្ដាញកសិអេកូឡូស៊ី (ALiSEA) មាន​គោលបំណងធំៗចំនួន០៣គឺ៖

ទី១៖​ ពង្រឹងសមត្ថភាពដល់ភាគីពាក់ព័ន្ធតាមរយៈការផ្លាស់ប្ដូរចំណេះដឹង និងចែករំលែកបទពិសោធន៍ លើការអនុវត្តកសិអេកូឡូស៊ី

ទី២៖ បង្កើនការបង្ហាញ និង ភាពជឿជាក់ លើការអនុវត្តកសិអេកូឡូស៊ី ទៅដល់អ្នកបង្កើតគោលនយោបាយ និងអ្នកប្រើប្រាស់ផលិតផលកសិអេកូឡូស៊ី

ទី៣៖ បង្កើនការអភិវឌ្ឍន៍ និងការទទួលយកការអនុវត្តកសិកអេកូឡូស៊ីក្នុងចំណោមកសិករ។

លោក ស៊ិន ស៊ីវនឿត រស់នៅភូមិកំពង់សីមា ឃុំវត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលជាកសិករជោគជ័យលើការអនុវត្តកសិកម្ម តាមបែបកសិអេកូឡូស៊ី បានឱ្យដឹងថា កន្លងមកលោកក៏ធ្លាប់បន្លែដោយប្រើប្រាស់ជាតិគីមី ។ ការដាំដំណាំដោយប្រើប្រាស់សារធាតុគីមីនេះ មិនត្រឹមតែ​ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពរបស់គាត់ផ្ទាល់ ​គុណភាពដី ប៉ុន្តែធ្វើឱ្យលោករងការខាតបង់ស្ទើរតែជារៀងរាល់ឆ្នាំ ដោយសារបន្លែលក់បានថោក ហើយត្រូវចំណាយលើធាតុចូលកសិកម្មច្រើន។ ជាពិសេសអាចធ្វើកសិកម្មបានតែ២ដងប៉ុណ្ណោះក្នុងមួយឆ្នាំ ខណៈដែលការធ្វើកសិកម្មតាមបែបកសិអេកូឡូស៊ីវិញ អាចធ្វើការដាំដុះបានជាប្រចាំ ទទួលបានសេដ្ឋកិច្ចវិលជុំសម្រាប់ទ្រទ្រង់ជីវភាពប្រចាំថ្ងៃ។

លោកបន្តថា បន្ទាប់ពីលោកបានផ្លាស់ប្តូរការធ្វើកសិកម្ម តាមបែបកសិករអេកូឡូស៊ី បានធ្វើឱ្យគ្រួសារទទួលបានចំណូលទៀងទាត់ស្ទើរពេញមួយឆ្នាំ ដោយមួយថ្ងៃយ៉ាងហោចណាស់រកបាន១០ម៉ឺនរៀល។

​ចំណែក លោក នឹម ឈៀង ​កសិករ​រស់នៅភូមិស្ដីក្រោម ឃុំរហាសួង ស្រុកឯកភ្នំ ខេត្ដបាត់ដំបង ​បានប្រកាន់ធ្វើកសិកម្មបែបកសិអេកូឡូស៊ី ដើម្បីលើកកម្ពស់បរិស្ថាន និងសុខុមាលភាពមនុស្ស សត្វ កាន់តែល្អប្រសើរ ក៏ដូចជា​រក្សាព្រៃលិចទឹក។ ​

លោកមានប្រសាសន៍ថា «ឃើញថា បច្ចុប្បន្ននេះ មានការទន្ទានព្រៃនិងប្រើប្រាស់ថ្នាំគីមីខ្លាំង ដែលធ្វើឱ្យធម្មជាតិប្រែប្រួល និងប៉ះពាល់ដល់ជីវៈចម្រុះ ហើយសុខភាពក្នុងគ្រួសារខ្ញុំមិនដែលឈឺស្កាត់អីទេ ដោយសារមិនប្រើប្រាស់ថ្នាំគីមីលើដំណាំ និងបន្លែបង្ការស្ទើរតែទាំងស្រុងក្នុង១ឆ្នាំៗ ដូច្នេះខ្ញុំបរិភោគតែបន្លែ ត្រី សាច់ បានពីការចិញ្ចឹមដាំដុះដោយខ្លួនឯង ហើយសល់ពីបរិភោគ ខ្ញុំយកទៅលក់បានប្រាក់ចំណូលក្នុងគ្រួសារកាន់តែធូរធា មិនដែលចំណាយទៅលើថ្នាំពេទ្យទេ»។

សូមជម្រាបថា កសិអេកូឡូស៊ី ជាប្រព័ន្ធផលិតកម្មកសិកម្ម និងស្បៀងអាហារសម្រាប់ទ្រទ្រង់ជីវិតរស់នៅរបស់មនុស្ស និងរក្សាបាននូវគុណភាពបរិស្ថានល្អប្រសើរ។ ការធ្វើកសិកម្មតាមលក្ខណៈបែបនេះ ផ្តល់នូវតម្លៃដល់ជីវចម្រុះ និងដំណើរប្រព្រឹត្តទៅនៃ ប្រព័ន្ធអេកូឡូស៊ីធម្មជាតិ ហើយទាក់ទាញចំណាប់អារម្មណ៍សាធារណជន តាមរយៈលើកកម្ពស់អធិបតេយ្យភាពស្បៀងអាហារ បង្កើតទីផ្សារក្នុងតំបន់ និងកសិកម្មខ្នាតតូច។ កសិអេកូឡូស៊ី មានធាតុ១០ចូលរួមគឺភាពចម្រុះ, ការរួមបញ្ចូលគ្នា, ប្រសិទ្ធភាព, ការកែច្នៃប្រើប្រាស់ឡើងវិញ, ភាពបន្សាំ, សហបង្កើតចំណេះដឹង, វប្បធម៌ និងទំនៀមទំលាប់ចំណីអាហារ, សេដ្ឋកិច្ចវិលជុំ, គុណតម្លៃ​​ មនុស្សនិងសង្គម និងអភិបាលកិច្ច​ប្រកបដោយការទទួលខុសត្រូវ៕