* កូរ៉េខាងត្បូង៖ Nvidia នឹងបន្តផ្គត់ផ្គង់ GPU ២៦០,០០០គ្រឿងតាមការសន្យា ទោះលោក Jensen Huang លាលែងក៏ដោយ
* ប្រធានាធិបតីរវ៉ាន់ដា៖ ការអភិវឌ្ឍន៍របស់កម្ពុជា ជាកម្លាំងចិត្តសម្រាប់ការប្រឹងប្រែងរបស់រវ៉ាន់ដា លើកិច្ចអភិវឌ្ឍន៍
* សភាជាន់ខ្ពស់ឥណ្ឌូនេស៊ីនឹងជ្រើសរើសអនុប្រធានាធិបតីថ្មីនៅថ្ងៃទី២ ខែធ្នូ ក្រោយលោក Gibran លាលែង
* អនុស្សារណៈចំនួន៣ លើវិស័យវិនិយោគ និងទេសចរណ៍ ត្រូវបានចុះហត្ថលេខារវាងកម្ពុជា និងរវ៉ាន់ដា
* សម្តេចតេជោ ហ៊ុន សែន អបអរសាទរចៅស្រី «ល្អហួស» ទទួលបានការគាំទ្រជាង ៤៥លានសំឡេង ឈរលេខ១ ក្នុងការប្រកួត «Miss Teen Icon International»
* ព្រះករុណា ព្រះមហាក្សត្រ ព្រះបរមរាជានុញ្ញាតជូន លោកប្រធានាធិបតីរវ៉ាន់ដា និងលោកស្រីចូលក្រាបបង្គំគាល់ និងប្រទានព្រះរាជសវនាការ
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើសាររំលែកមរណទុក្ខជូនលោកជំទាវ ខែក កែម៉ាលី ស៊ីសូដា ចំពោះមរណភាពស្វាមី
* សម្តេចតេជោ ហ៊ុន សែន ទទួលជួបប្រធានាធិបតីរវ៉ាន់ដា
* សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ផ្ញើសាររំលែកមរណទុក្ខជូនលោកជំទាវ ខែក កែម៉ាលី ស៊ីសូដា ចំពោះមរណភាពស្វាមី
* សម្តេចតេជោ ហ៊ុន សែន ជំរុញហ្វីលីពីន ពង្រីកការវិនិយោគលើវិស័យស្រូវអង្ករ
* ក្រសួងការបរទេស៖ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅកម្ពុជា នឹងអនុម័តឯកសារលទ្ធផលសំខាន់ៗចំនួន៣
* ស្កេម វិនិយោគ ពង្រឹងទំនាក់ទំនង ត្រូវបានលើកមកជជែកក្នុងជំនួបរវាងសម្តេចតេជោ និងឯកអគ្គរដ្ឋទូតថ្មីរបស់អាមេរិក
* តើកម្ពុជាទទួលបានផលចំណេញអ្វីខ្លះ ពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី?
* លោក ត្រាំ ថាសហរដ្ឋអាមេរិកមិនចាំបាច់មានកិច្ចព្រមព្រៀងជាមួយអ៉ីរ៉ង់ ណែនាំឱ្យលោក Vance ផ្តោតលើអំពើពុករលួយក្នុងស្រុក
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៩ នៅទីក្រុងម៉ានីល នាថ្ងៃទី១៧ វិច្ឆិកា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

សម្តេចប្រធានរដ្ឋសភា គ្រោងនឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន នាចុងខែកញ្ញានេះ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងសភាប្រទេសទំាងពីរឱ្យកាន់តែសកម្ម ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ ក្នុងគោលបំណងបម្រើផលប្រយោជន៍ប្រជាជាតិទំាងសងខាង

09-09-2024 10:39

(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា គ្រោងនឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែកញ្ញាឆ្នាំ២០២៤ ខាងមុខ តបតាមការអញ្ជើញរបស់ ឯកឧត្តម ចាវ ឡឺជី (Zhao Leji) ប្រធានសភាតំណាងប្រជាជនចិនក្នុងគោលបំណងពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការសភា នៃប្រទេសទំាងពីរឱ្យកាន់តែរឹងមាំ ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយឡើងថែមទៀត ទំាងក្នុងក្របខណ្ឌទ្វេភាគីនិងពហុភាគី ស្របតាមកិច្ចសហប្រតិបត្តិការដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងមិត្តភាពដែកថែបនៃប្រទេសទំាងពីរសម្រាប់បម្រើផលប្រយោជន៍ជូនប្រទេសនិងប្រជាជនទំាងសងខាងឱ្យបានកាន់តែផុលផុសឡើង។

ដំណើរទស្សនកិច្ចនេះ ធ្វើឡើងក្នុងពេលដែលចំណងមិត្តភាពជាប្រជាពៃណី មិត្តភាពដែកថែបកម្ពុជា-ចិន មានការរីកចម្រើនកាន់តែខ្លំាងក្លា ហើយកិច្ចសហប្រតិបត្តិសភាប្រទេសទំាងពីរ ក៏បានឈានដល់កម្រិតខ្ពស់មួយ មិនធ្លាប់មានពីមុនមក ដែលបាននិងកំពុង រួមចំណែកយ៉ាងសកម្ម និងមានតម្លៃ ក្នុងការបម្រើផលប្រយោជន៍ដល់ប្រទេសទំាងពីរ និងអន្តរជាតិផងដែរ។

ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចរដ្ឋសភាធិបតី ទៅកាន់ប្រទេសចិននាពេលនេះគឺស្របពេលនឹងឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជននៃប្រទេសទំាងពីរ ហើយរំពឹងថា នឹងធ្វើឱ្យកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ពិសេស រវាងសភាប្រទេសទំាងពីរកាន់តែរឹងមាំ និងស៊ីជម្រៅ ស្របតាមយុទ្ធសាស្រ្តដែលរដ្ឋាភិបាលប្រទេសទំាងពីរបានដាក់ចេញ គឺការកសាងសហគមន៍ជោគវាសនារួម កិច្ចសហប្រតិបត្តិត្បូងពេជ្រ ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់។

តាមគម្រោងនៅក្នុងអំឡុងបំពេញទស្សនកិច្ចនៅសាធារណរដ្ឋប្រជាមានិតចិន សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា គ្រោងនឹងជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំកំពូលៗ នៃសាធារណរដ្ឋប្រជាមានិតចិន ទំាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។ នៅក្នុងនោះដែរ សម្តេចប្រធានរដ្ឋសភានឹងជួបពិភាក្សាការងារទ្វេភាគី ជាមួយ សមភាគីចិន ឯកឧត្តម ចាវ ឡឺជី (Zhao Leji) ប្រធានសភាតំណាងប្រជាជនចិន។

ប្រធានរដ្ឋសភាប្រទេសទំាងពីរ(កម្ពុជា-ចិន) រួមនឹងថ្នាក់ដឹកនាំ អគ្គលេខាធិការដ្ឋានរដ្ឋសភាប្រទេសទំាងពីរ គ្រោងនឹងចុះអនុស្សរណៈយោគយល់គ្នា នៅក្នុងកម្រិតរដ្ឋសភា និងអគ្គលេ ខាធិការដ្ឋាន សំដៅពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការសភាប្រទេសទំាងពីរនៅ គ្រប់កម្រិត ឱ្យកាន់តែសកម្មនិងគ្រប់ជ្រុងជ្រោយឡើង ស្របតាមបរិបទជាក់ស្តែង និងទទួលបានលទ្ធផលជាក់ស្តែង។

ក្រៅពីការបំពេញទស្សនកិច្ចនៅទីក្រុងប៉េកំាង គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំដោយសម្តេចរដ្ឋសភាធិបតី ក៏គ្រោងនឹងបំពេញទស្សនកិច្ចទៅកាន់ទីក្រុងសៀងហៃ បន្តទៀត។

នៅទីក្រុងសៀងហៃ សម្តេចរដ្ឋសភាធិបតី នឹងទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ ហួង លីស៊ីន (Huang Lixin) ប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍នៃសភាតំណាងប្រជាជនក្រុងសៀងហៃ និងទស្សនាតំបន់ឧស្សាហកម្មក្រុងសៀងហៃ ដើម្បីភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជន ដែលជាលទ្ធភាពដ៏សំខាន់នៅក្នុងការជំរុញវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងវប្បធម៌ ដើម្បីនាំផលប្រយោជន៍ជូនប្រជាពលរដ្ឋនិងប្រទេសទំាងសងខាង កាន់តែសម្បូរបែបថែមទៀត។

ចំណែក សមាជិកគណៈប្រតិភូផ្សេងទៀត ក៏នឹងមានជំនួបពិភាក្សាការងារជាមួយសមភាគីចិន នៅក្នុងនោះមានជំនួបពិភាក្សាការងារកម្រិតក្រុមមិត្តភាពសភាប្រទេសទំាងពីរ ជំនួបពិភាក្សាការងាររវាងគណៈកម្មការសភាទទួលបន្ទុកកិច្ចការបរទេស និងជំនួបពិភាក្សាការងារក្នុងកម្រិតអគ្គលេខាធិការដ្ឋានសភាជាដើម។

សាធារណរដ្ឋប្រជាមានិតចិន ជាប្រទេសទី៤ ដែលសម្តេចប្រធានរដ្ឋសភាបានបំពេញទស្សនកិច្ចផ្លូវការនៅក្រៅប្រទេសនៅក្នុងរយៈពេល១ឆ្នាំនៃដើមអាណត្តិរដ្ឋសភានីតិកាលទី៧។ សម្តេចប្រធានរដ្ឋសភា បានបំពេញទស្សនកិច្ចទៅកាន់ប្រទេសវៀតណាម ឡាវ ថៃ និងប្រទេសបារំាង។ នៅដើមនីតិកាលទី៧ នេះ រដ្ឋសភាកម្ពុជា បានបំពេញតួនាទីការទូតសភាយ៉ាងសកម្ម ដោយបានខិតខំពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីជាមួយបណ្តាប្រទេសជាមិត្ត ស្របតាមគោលការណ៍ «រក្សាចាស់ បង្កើតថ្មី»។

ការទូតសភាដើរតួនាទីកាន់តែសំខាន់ខ្លាំងឡើង នៅក្នុងកិច្ចការពារអធិបតេយ្យភាព ឯករាជ្យជាតិ និងការអភិវឌ្ឍរបស់កម្ពុជា ក៏ដូចជាការរួមចំណែកពង្រឹងគោលការណ៍ពហុនិយម លើកកម្ពស់វប្បធម៌សន្ទនា ដើម្បីធានាការពារសុខសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់សង្គមនិងការអភិវឌ្ឍប្រកបដោយចីរភាព ដល់តំបន់និងពិភពលោកក្នុងបរិបទ កំពុងប្រឈមការប្រែប្រួលមិនទៀងទាត់និងឆាប់រហ័សការប្រទាញប្រទង់ភូមិសាស្រ្តនយោបាយ និងសន្តិសុខមិនមែនប្រពៃណី ដូចជាជំងឺឆ្លង និងការប្រែប្រួលអាកាសធាតុជាដើម។ល។ ៕