* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបពិភាក្សាជាមួយ អនុប្រធានាធិបតី និងជារដ្ឋមន្ត្រីការបរទេសស្វីស ដែលមកចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅកម្ពុជា
* សម្តេចធិបតី ហ៊ុន ម៉ាណែត សម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក To Lam ប្រធានរដ្ឋវៀតណាម មកកាន់កម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* រូបភាពសោកនាដកម្ម និងការបំផ្លេចបំផ្លាញ ដោយការបាញ់ប្រហាររបស់កងទ័ពថៃមកលើដែនអធិបតេយ្យកម្ពុជា ត្រូវបានដាក់តាំងបង្ហាញនៅតាមផ្លូវក្នុងសន្និសីទថ្នាក់រដ្ឋមន្ដ្រីហ្វ្រង់កូហ្វូនី
* ជើងហោះហើរត្រូវបានផ្អាកនៅទូទាំងសហរដ្ឋអាមេរិក ក្រោយមានបញ្ហាប្រព័ន្ធទំនាក់ទំនង
* ប្រធានាធិបតីប្រទេសកូម័រ អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* កម្ពុជា និងរវ៉ាន់ដា មើលឃើញច្រកនាំទំនិញរវាងគ្នា, រវ៉ាន់ដា នាំទំនិញកម្ពុជា ទៅអាហ្វ្រិក, កម្ពុជា នាំទំនិញរវ៉ាន់ដា ចូលអាស៊ាន និងអាស៊ី
* សម្តេចតេជោ ហ៊ុន សែន អបអរសាទរ និងកោតសរសើរចំពោះ «ល្អហួស» ដែលគ្រងមកុដ Miss Teen Icon International 2026 នៅឥណ្ឌូនេស៊ី និងចាត់ទុកជា មោទនភាពរបស់ប្រជាជនកម្ពុជាទាំងមូល
* វិភាគអន្តរជាតិ៖ តើរាត្រីទឹកឃ្មុំរវាងលោក ត្រាំ-លោក ស៊ី ជីនពីង អាចត្រូវបានបំផ្លាញដោយរឿងអាស្រូវ Nvidia?
* Fresh Exclusive: ៣៥ឆ្នាំនៃព្រះរាជមាតុភូមិនិវត្តន៍សម្តេចព្រះ នរោត្តម សីហនុ៖ ពីការផ្សះផ្សាជាតិឆ្នាំ១៩៩១ ដល់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី និងបេសកកម្មការពារអធិបតេយ្យភាពកម្ពុជា
* កូរ៉េខាងត្បូង៖ Nvidia នឹងបន្តផ្គត់ផ្គង់ GPU ២៦០,០០០គ្រឿងតាមការសន្យា ទោះលោក Jensen Huang លាលែងក៏ដោយ
* ប្រធានាធិបតីរវ៉ាន់ដា៖ ការអភិវឌ្ឍន៍របស់កម្ពុជា ជាកម្លាំងចិត្តសម្រាប់ការប្រឹងប្រែងរបស់រវ៉ាន់ដា លើកិច្ចអភិវឌ្ឍន៍
* សភាជាន់ខ្ពស់ឥណ្ឌូនេស៊ីនឹងជ្រើសរើសអនុប្រធានាធិបតីថ្មីនៅថ្ងៃទី២ ខែធ្នូ ក្រោយលោក Gibran លាលែង
* អនុស្សារណៈចំនួន៣ លើវិស័យវិនិយោគ និងទេសចរណ៍ ត្រូវបានចុះហត្ថលេខារវាងកម្ពុជា និងរវ៉ាន់ដា
* ព្រះករុណា ព្រះមហាក្សត្រ ព្រះបរមរាជានុញ្ញាតជូន លោកប្រធានាធិបតីរវ៉ាន់ដា និងលោកស្រីចូលក្រាបបង្គំគាល់ និងប្រទានព្រះរាជសវនាការ
* តើកម្ពុជាទទួលបានផលចំណេញអ្វីខ្លះ ពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី?
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញទស្សនាសារមន្ទីរសិល្បៈឡាវ ទស្សនាកន្លែងតាំងពិព័រណ៍សូត្រ ជប់លៀងអាហារថ្ងៃត្រង់ និងទស្សនាពិព័រណ៍វាយនភណ្ឌឡាវ

10-10-2024 17:30

(វៀងចន្ទន៍, ឡាវ)៖ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤នេះ នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមជាមួយភរិយាបណ្តាប្រទេសអាស៊ាន និងប្រទេសជាដៃគូអាស៊ាន អញ្ជើញទស្សនា​សារមន្ទីរសិល្បៈឡាវ ទស្សនាកន្លែងតាំងពិព័រណ៍សូត្រ ជប់លៀងអាហារថ្ងៃត្រង់ និងទស្សនាកន្លែងតាំងពិព័រណ៍​វាយនភណ្ឌឡាវ រៀបចំដោយភរិយានាយករដ្ឋមន្ត្រីឡាវ។

វត្តមាននៃការអញ្ជើញដល់របស់លោកជំទាវបណ្ឌិត ក៏ដូចជាលោកជំទាវជាភរិយា នៃបណ្តាមេដឹកនាំអាស៊ាន និង​ប្រទេសជាដៃគូរបស់អាស៊ាន ត្រូវបានការទទួលបដិសណ្ឋារកិច្ចស្វាគមន៍ពីថ្នាក់ដឹកនាំឡាវ និងថ្នាក់ដឹកនាំ​នៃ​សារ​មន្ទីរ​​ទាំងបី​របស់ឡាវ។

ក្នុងឱកាសនៃការអញ្ជើញទស្សនកិច្ចសារមន្ទីរទាំងនោះ លោកជំទាវបណ្ឌិត ក៏ដូចជាភរិយាមេដឹកនាំទាំងអស់ បានតាមដានពិនិត្យយ៉ាងយកចិត្តទុកដាក់លើការបង្ហាញពីថ្នាក់ដឹកនាំគ្រប់ផ្នែកទាំងអស់ ពិសេសទាក់ទិនទៅនិង​សម្បត្តិ​ដ៏មានតម្លៃរបស់ប្រទេសឡាវ។

សម្រាប់ការទស្សនាពិព័រណ៍សូត្រឡាវវិញ លោកជំទាវបណ្ឌិត ក៏ដូចលោកជាភរិយាថ្នាក់ដឹកនាំទាំងអស់ បានប្រារព្វពិធីគូចដៃតាមបែបប្រពៃណីឡាវរបស់ទីកន្លែងតាំងពិព័រណ៍សូត្រឡាវ និងបានអញ្ជើញទស្សនាការ​តាំង​បង្ហាញ​សូត្រដ៏ប្រណិតរបស់ឡាវ។ ដូចគ្នាការតាំងបង្ហាញសមិទ្ធផលជាសា្នដៃដ៏ល្អឯកនេះ បានបង្ហាញ​ការ​ទាក់ទាញ និងចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភរិយាថ្នាក់ដឹកនាំទាំងអស់ ក៏ដូចជាភ្ញៀវទេសចរជាតិ អន្តរជាតិ​នានា ដែលបានមកទស្សនាប្រទេសឡាវ គឺតែងតែចូលមកទស្សនាទីកន្លែងតាំងពិព័រណ៍សូត្រនេះ។

បន្ទាប់ពីបានទស្សនកិច្ចនៅសារមន្ទីរ និងទស្សនាការតាំងពិព័រណ៍សូត្រហើយនោះ នៅវេលាថ្ងៃត្រង់ លោកស្រី Vandara Siphandone ភរិយាលោកបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ បានប្រារព្វរៀបចំពិធី​ពិសារអាហារថ្ងៃត្រង់ក្នុងបរិយាកាសស្និទ្ធស្នាលបំផុត។

ក្នុងពិធីទទួលទានអាហារថ្ងៃត្រង់នោះ លោកស្រីភរិយានាយករដ្ឋមន្រ្តីឡាវ បានសម្តែងការស្វាគមន៍ និងវាយ​តម្លៃ​ខ្ពស់ជូនចំពោះលោកស្រីភរិយានៃបណ្តាមេដឹកនាំអាស៊ាន និងប្រទេសជាដៃគូរបស់អាស៊ាន ដែលបានអញ្ជើញ​អមដំណើរស្វាមី អញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ លើកទី៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។

បន្ទាប់មកនៅរសៀលថ្ងៃដដែលនោះដែរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងភរិយាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន និងប្រទេសជាដៃគូ អញ្ជើញទស្សនាកន្លែងតាំងពិព័រណ៍វាយនភណ្ឌឡាវ ក្នុងរដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវ។

លោកជំទាវបណ្ឌិត ក៏ដូចជាភរិយាមេដឹកនាំដទៃទៀត បានតាមដានយ៉ាងយកចិត្តទុកដាក់ ពីការណែនាំរបស់ថ្នាក់ដឹកនាំនៅកន្លែងតាំងពិព័រណ៍វាយនភណ្ឌ ដែលជាទីកន្លែងមួយទទួលបានការផ្តល់តម្លៃពីស្ថាប័នអន្តរជាតិធំៗ ពីស្នាដៃនៃសម្បត្តិវាយនភណ្ឌរបស់ឡាវ។ បណ្តាសមិទ្ធផលទាំងអស់ ដែលបានដាក់បង្ហាញនៅទីកន្លែងនោះ គឺជាការរចនាឡើងប្រកបដោយសិល្បះយ៉ាងវិចិត្ររបស់ប្រជាជនឡាវ៕