* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបពិភាក្សាជាមួយ អនុប្រធានាធិបតី និងជារដ្ឋមន្ត្រីការបរទេសស្វីស ដែលមកចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅកម្ពុជា
* សម្តេចធិបតី ហ៊ុន ម៉ាណែត សម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក To Lam ប្រធានរដ្ឋវៀតណាម មកកាន់កម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* រូបភាពសោកនាដកម្ម និងការបំផ្លេចបំផ្លាញ ដោយការបាញ់ប្រហាររបស់កងទ័ពថៃមកលើដែនអធិបតេយ្យកម្ពុជា ត្រូវបានដាក់តាំងបង្ហាញនៅតាមផ្លូវក្នុងសន្និសីទថ្នាក់រដ្ឋមន្ដ្រីហ្វ្រង់កូហ្វូនី
* ជើងហោះហើរត្រូវបានផ្អាកនៅទូទាំងសហរដ្ឋអាមេរិក ក្រោយមានបញ្ហាប្រព័ន្ធទំនាក់ទំនង
* ប្រធានាធិបតីប្រទេសកូម័រ អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* កម្ពុជា និងរវ៉ាន់ដា មើលឃើញច្រកនាំទំនិញរវាងគ្នា, រវ៉ាន់ដា នាំទំនិញកម្ពុជា ទៅអាហ្វ្រិក, កម្ពុជា នាំទំនិញរវ៉ាន់ដា ចូលអាស៊ាន និងអាស៊ី
* សម្តេចតេជោ ហ៊ុន សែន អបអរសាទរ និងកោតសរសើរចំពោះ «ល្អហួស» ដែលគ្រងមកុដ Miss Teen Icon International 2026 នៅឥណ្ឌូនេស៊ី និងចាត់ទុកជា មោទនភាពរបស់ប្រជាជនកម្ពុជាទាំងមូល
* វិភាគអន្តរជាតិ៖ តើរាត្រីទឹកឃ្មុំរវាងលោក ត្រាំ-លោក ស៊ី ជីនពីង អាចត្រូវបានបំផ្លាញដោយរឿងអាស្រូវ Nvidia?
* Fresh Exclusive: ៣៥ឆ្នាំនៃព្រះរាជមាតុភូមិនិវត្តន៍សម្តេចព្រះ នរោត្តម សីហនុ៖ ពីការផ្សះផ្សាជាតិឆ្នាំ១៩៩១ ដល់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី និងបេសកកម្មការពារអធិបតេយ្យភាពកម្ពុជា
* កូរ៉េខាងត្បូង៖ Nvidia នឹងបន្តផ្គត់ផ្គង់ GPU ២៦០,០០០គ្រឿងតាមការសន្យា ទោះលោក Jensen Huang លាលែងក៏ដោយ
* ប្រធានាធិបតីរវ៉ាន់ដា៖ ការអភិវឌ្ឍន៍របស់កម្ពុជា ជាកម្លាំងចិត្តសម្រាប់ការប្រឹងប្រែងរបស់រវ៉ាន់ដា លើកិច្ចអភិវឌ្ឍន៍
* សភាជាន់ខ្ពស់ឥណ្ឌូនេស៊ីនឹងជ្រើសរើសអនុប្រធានាធិបតីថ្មីនៅថ្ងៃទី២ ខែធ្នូ ក្រោយលោក Gibran លាលែង
* អនុស្សារណៈចំនួន៣ លើវិស័យវិនិយោគ និងទេសចរណ៍ ត្រូវបានចុះហត្ថលេខារវាងកម្ពុជា និងរវ៉ាន់ដា
* ព្រះករុណា ព្រះមហាក្សត្រ ព្រះបរមរាជានុញ្ញាតជូន លោកប្រធានាធិបតីរវ៉ាន់ដា និងលោកស្រីចូលក្រាបបង្គំគាល់ និងប្រទានព្រះរាជសវនាការ
* តើកម្ពុជាទទួលបានផលចំណេញអ្វីខ្លះ ពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី?
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាជាប្រទេសមួយ មានសេដ្ឋកិច្ចសេរីបំផុត ក្នុងពិភពលោក និងជាប្រទេសដំបូងគេ ដែលបើកចំហរស្ទើរគ្រប់វិស័យ សម្រាប់វិនិយោគិនបរទេស (Video inside)

11-10-2024 11:22

(វៀងចន្ទន៍-ឡាវ)៖ ថ្លែងចេញពីរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ ក្នុងវេទិកាធុរកិច្ច, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា កម្ពុជាជាប្រទេសមួយ ក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចសេរីបំផុត ក្នុងពិភពលោក និងជាប្រទេសដំបូងគេ ក្នុងតំបន់ដែលបើកចំហរស្ទើរគ្រប់វិស័យ សម្រាប់វិនិយោគិនបរទេស។

ការលើកឡើងបែបនេះធ្វើឡើងក្នុងឱកាសដែលសម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមក្នុងកម្មវិធី អាហារពេលព្រឹកស្វែងរកដៃគូ នៃកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «កម្ពុជាជាប្រទេសមួយ ក្នុងចំណោម​ប្រទេសដែលមានសេដ្ឋកិច្ចសេរីបំផុតក្នុងពិភពលោក វិនិយោគិនបរទេសអាចបង្កើត គម្រោងវិនិយោគ ជាកម្មសិទ្ធិបរទេស១០០% នៅក្នុងវិស័យជាច្រើន ដោយមិនចាំបាច់មានតម្រូវការចូលរួមពីភាគីក្នុងស្រុក លើកលែងតែកម្មសិទ្ធិដីធ្លីមួយប៉ុណ្ណោះ»។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ពិតណាស់ កម្ពុជាគឺជាប្រទេសដំបូងគេក្នុងតំបន់ ដែលបើកចំហស្ទើរតែគ្រប់វិស័យ សម្រាប់ការវិនិយោគបរទេស ចាប់តាំងពីឆ្នាំ១៩៩៤ វិនិយោគិនបរទេសអាចផ្ញើប្រាក់ចំណេញដោយសេរី ទៅកាន់ប្រទេសកំណើតរបស់ពួកគេ។

លើសពីនេះ តាមរយៈច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា កម្ពុជាបានផ្ដល់ជូននូវក្របខ័ណ្ឌលើកទឹកចិត្ដដល់គម្រោងវិនិយោគ រួមជាមួយនឹងការសម្របសម្រួលផ្ដល់សេវាថែទាំ ដោយបានធ្វើសាមញ្ញកម្មនីតិវិធីចុះបញ្ជី និងសេវាក្រោយការអនុម័យគម្រោងវិនិយោគ យ៉ាងទូលំទូលាយដល់វិនិយោគិន។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងទៀតថា នៅឆ្នាំនេះ រាជរដ្ឋាភិបាល បានដាក់ចេញនូវកម្មវិធីពិសេស ជំរុញការវនិយោគក្នុងខេត្ដព្រះសីហនុ ឆ្នាំ២០២៤ ដោយផ្ដល់ការសម្រួលនីតិវិធី និងអត្ថប្រយោជន៍ពិសេស ដល់វិនិយោគិន លើសពីច្បាប់វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។

ទន្ទឹមគ្នានេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំ​ ដល់អាជ្ញាធរពាក់ព័ន្ធឲ្យរៀបចំបង្កើតកម្មវិធីពិសេសមួយ ដើម្បីជំរុញការវិនិយោគនៅក្នុងខេត្ដភូមិភាគ​ឦសានទាំងបួន ជាប់ព្រំដែនឡាវ និងវៀតណាម។

កម្មវិធីពិសេសនេះ នឹងមានរួមបញ្ជូលគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងការលើកទឹកចិត្ដដ៏គួរឲ្យទាក់ទាញ ដើម្បីបង្កើនទំនុកចិត្ដវិនិយោគបន្ថែមទៀត ទៅដល់តំបន់ដែលពុំសូវមានភាពតភ្ជាប់ និងមានការអភិវឌ្ឍតិចតួច៕