* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបពិភាក្សាជាមួយ អនុប្រធានាធិបតី និងជារដ្ឋមន្ត្រីការបរទេសស្វីស ដែលមកចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅកម្ពុជា
* សម្តេចធិបតី ហ៊ុន ម៉ាណែត សម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក To Lam ប្រធានរដ្ឋវៀតណាម មកកាន់កម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* រូបភាពសោកនាដកម្ម និងការបំផ្លេចបំផ្លាញ ដោយការបាញ់ប្រហាររបស់កងទ័ពថៃមកលើដែនអធិបតេយ្យកម្ពុជា ត្រូវបានដាក់តាំងបង្ហាញនៅតាមផ្លូវក្នុងសន្និសីទថ្នាក់រដ្ឋមន្ដ្រីហ្វ្រង់កូហ្វូនី
* ជើងហោះហើរត្រូវបានផ្អាកនៅទូទាំងសហរដ្ឋអាមេរិក ក្រោយមានបញ្ហាប្រព័ន្ធទំនាក់ទំនង
* ប្រធានាធិបតីប្រទេសកូម័រ អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* កម្ពុជា និងរវ៉ាន់ដា មើលឃើញច្រកនាំទំនិញរវាងគ្នា, រវ៉ាន់ដា នាំទំនិញកម្ពុជា ទៅអាហ្វ្រិក, កម្ពុជា នាំទំនិញរវ៉ាន់ដា ចូលអាស៊ាន និងអាស៊ី
* សម្តេចតេជោ ហ៊ុន សែន អបអរសាទរ និងកោតសរសើរចំពោះ «ល្អហួស» ដែលគ្រងមកុដ Miss Teen Icon International 2026 នៅឥណ្ឌូនេស៊ី និងចាត់ទុកជា មោទនភាពរបស់ប្រជាជនកម្ពុជាទាំងមូល
* វិភាគអន្តរជាតិ៖ តើរាត្រីទឹកឃ្មុំរវាងលោក ត្រាំ-លោក ស៊ី ជីនពីង អាចត្រូវបានបំផ្លាញដោយរឿងអាស្រូវ Nvidia?
* Fresh Exclusive: ៣៥ឆ្នាំនៃព្រះរាជមាតុភូមិនិវត្តន៍សម្តេចព្រះ នរោត្តម សីហនុ៖ ពីការផ្សះផ្សាជាតិឆ្នាំ១៩៩១ ដល់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី និងបេសកកម្មការពារអធិបតេយ្យភាពកម្ពុជា
* កូរ៉េខាងត្បូង៖ Nvidia នឹងបន្តផ្គត់ផ្គង់ GPU ២៦០,០០០គ្រឿងតាមការសន្យា ទោះលោក Jensen Huang លាលែងក៏ដោយ
* ប្រធានាធិបតីរវ៉ាន់ដា៖ ការអភិវឌ្ឍន៍របស់កម្ពុជា ជាកម្លាំងចិត្តសម្រាប់ការប្រឹងប្រែងរបស់រវ៉ាន់ដា លើកិច្ចអភិវឌ្ឍន៍
* សភាជាន់ខ្ពស់ឥណ្ឌូនេស៊ីនឹងជ្រើសរើសអនុប្រធានាធិបតីថ្មីនៅថ្ងៃទី២ ខែធ្នូ ក្រោយលោក Gibran លាលែង
* អនុស្សារណៈចំនួន៣ លើវិស័យវិនិយោគ និងទេសចរណ៍ ត្រូវបានចុះហត្ថលេខារវាងកម្ពុជា និងរវ៉ាន់ដា
* ព្រះករុណា ព្រះមហាក្សត្រ ព្រះបរមរាជានុញ្ញាតជូន លោកប្រធានាធិបតីរវ៉ាន់ដា និងលោកស្រីចូលក្រាបបង្គំគាល់ និងប្រទានព្រះរាជសវនាការ
* តើកម្ពុជាទទួលបានផលចំណេញអ្វីខ្លះ ពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី?
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

លោក តាន់ ហ្សង់ហ្វ្រង់ស័រ បង្ហាញអំពីជំហររបស់កម្ពុជា ដែលបញ្ជាក់ដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត​ ក្នុងកិច្ចប្រជុំអាស៊ាន ចំពោះបញ្ហាឧបទ្វីបកូរ៉េ ជម្លោះសមុទ្រចិនខាងត្បូង ជម្លោះនៅមជ្ឈិមបូព៌ា និងនយោបាយចិនមួយ (Video inside)

11-10-2024 21:14

(ភ្នំពេញ)៖ លោក តាន់ ហ្សង់ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបង្ហាញអំពីជំហររបស់ភាគីកម្ពុជា ដែលបញ្ជាក់ដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត​ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន ចំពោះបញ្ហាឧបទ្វីបកូរ៉េ ជម្លោះសមុទ្រចិនខាងត្បូង ជម្លោះនៅមជ្ឈិមបូព៌ា ក៏ដូចជានយោបាយចិនមួយ។

ក្នុងសន្និសីទសារព័ត៌មានស្ដីពីលទ្ធផលរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដែលចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ (ថ្ងៃទី៩-១១ ខែតុលា ២០២៤) នៅប្រទេសឡាវ, លោក តាន់ ហ្សង់ហ្វ្រង់ស័រ បានឱ្យដឹងថា ចំពោះបញ្ហាសមុទ្រចិនខាងត្បូងមិនមែនទើបតែកើតឡើងនោះទេ បញ្ហានៅឧបទ្វីបកូរ៉េដែលមានអស្ថិរភាពធ្ងន់ធ្ងរ ក៏មិនមែនកើតឡើងទើបតែ១០ឆ្នាំមុននេះទេ ជម្លោះនៅមជ្ឈិមបូព៌ាក៏មិនមែនកើតឡើងកាលពីអាទិត្យមុននេះទេ ផ្ទុយទៅវិញបញ្ហាធំៗទាំងអស់នេះមិនងាយនឹងរកដំណោះស្រាយបានទេ។ ដោយសារតែវេទិកានៃជំនួបកំពូលអាស៉ីបូព៌ា ប្រមូលផ្ដុំទៅដោយមហាអំណាចធំៗ បូករួមនឹងបណ្ដាប្រទេសទាំង១០របស់អាស៊ាន ដែលជាស្នូលក្នុងជំនួបកំពូលអាស៊ាន ស្នូលនៃជំនួបកំពូលអាស៊ានបូក១ ស្នូលនៃជំនួបកំពូលអាស៊ានបូក៣ ស្នូលនៃជំនួបកំពូលអាស៉ីបូព៌ាផងនោះ ដូច្នេះចង់ឬមិនចង់វេទិកាទាំងនេះ គឺក្លាយជាទីតាំងមួយដែលចក្ខុរបស់ពិភពលោកផ្ដោតលើមេដឹកនាំធំៗ រដ្ឋបុរសធំៗមកពីជុំវិញពិភពលោក និងនៅក្នុងតំបន់ ថាតើពួកគេលើកយកប្រធានបទអ្វីមកនិយាយ ហើយការដោះស្រាយបានប៉ុនណា។

លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានបន្តថា ការបញ្ជាក់ពីជំហររបស់ប្រទេសកម្ពុជានៅចំពោះមុខបញ្ហាសមុទ្រចិនខាងត្បូង ភាគីកម្ពុជាពុំដែលកែប្រែជំហររបស់ខ្លួននោះទេ គឺនៅរក្សាជំហរឥតងាករេ ពោលគឺការចង់ឃើញសមុទ្រចិនខាងត្បូង ត្រូវតែជាសមុទ្រសន្តិភាព សមុទ្រស្ថិរភាព និងសមុទ្រវិបុលភាព។ ដូចគ្នាដែរ កម្ពុជាបានបន្តអនុវត្តខ្លឹមសារពេញលេញទាំងស្រុង នៃសេចក្ដីថ្លែងការណ៍ប្រតិបត្តិរបស់បណ្ដាភាគី (DOC) ហើយកម្ពុជានៅតែចង់ឃើញការសម្រេចឱ្យបានឆាប់ៗបំផុតនូវអ្វីដែលគេហៅថា ក្រមប្រតិបត្តិនៃសមុទ្រចិនខាងត្បូង (COC)។ តែយ៉ាងណា បញ្ហានេះនៅតែពិបាកនឹងបោះពួយទៅមុខ គឺមានតែលើកយកមកពិភាក្សារៀងរាល់ឆ្នាំ ដើម្បីរកដំណោះស្រាយរួមគ្នា ជាជាងមិនធ្វើអ្វីទាំងអស់។

លោក តាន់ ហ្សង់ហ្វ្រង់ស័រ បានបន្តទៀតថា ចំពោះបញ្ហានៅឧបទ្វីបកូរ៉េ ក៏ភាគីកម្ពុជាឥតកែប្រែជំហរនោះដែរ តួយ៉ាង សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងរួចមកហើយថា កម្ពុជាចង់ឱ្យភាគីពាក់ព័ន្ធសន្ទនាគ្នាដោយសន្តិវិធី ដើម្បីឱ្យឧបទ្វីបកូរ៉េមានសន្តិភាព មានស្ថិរភាព ពិសេសគឺគ្មានអាវុធនុយក្លេអ៊ែរ។

ស្ដីពីជម្លោះនៅមជ្ឈិមបូព៌ាវិញ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងរួចហើយដែរ គឺកម្ពុជានៅតែជឿជាក់ថា «បើគ្មានដំណោះស្រាយរដ្ឋពីរទេនោះ (ប៉ាឡេស្ទីន និង អ៉ីស្រាអែល) នឹងនៅតែគ្មានសន្តិភាពឡើយ»។ នេះបើតាមការបញ្ជាក់របស់លោក តាន់ ហ្សង់ហ្វ្រង់ស័រ។

ទាក់ទិននឹងនយោបាយចិនមួយ ត្រូវបានលោក តាន់ ហ្សង់ហ្វ្រង់ស័រ បញ្ជាក់ឡើងវិញថា កម្ពុជាមិនដែលកែប្រែជំហររបស់ខ្លួនទាល់តែសោះ បានន័យថា កម្ពុជាទទួលស្គាល់ចិនមួយ ពោលគឺរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ជាតំណាងផ្ដាច់មុខនៃប្រទេសចិនទាំងអស់ ខណៈតៃវ៉ាន់គ្រាន់តែផ្នែកមួយនៃដែនដីចិនប៉ុណ្ណោះ ហើយបញ្ហាតៃវ៉ាន់គ្រាន់តែជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិននោះដែរ៕