* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទទួលជួបពិភាក្សាជាមួយ អនុប្រធានាធិបតី និងជារដ្ឋមន្ត្រីការបរទេសស្វីស ដែលមកចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅកម្ពុជា
* សម្តេចធិបតី ហ៊ុន ម៉ាណែត សម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក To Lam ប្រធានរដ្ឋវៀតណាម មកកាន់កម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* រូបភាពសោកនាដកម្ម និងការបំផ្លេចបំផ្លាញ ដោយការបាញ់ប្រហាររបស់កងទ័ពថៃមកលើដែនអធិបតេយ្យកម្ពុជា ត្រូវបានដាក់តាំងបង្ហាញនៅតាមផ្លូវក្នុងសន្និសីទថ្នាក់រដ្ឋមន្ដ្រីហ្វ្រង់កូហ្វូនី
* ជើងហោះហើរត្រូវបានផ្អាកនៅទូទាំងសហរដ្ឋអាមេរិក ក្រោយមានបញ្ហាប្រព័ន្ធទំនាក់ទំនង
* ប្រធានាធិបតីប្រទេសកូម័រ អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០
* កម្ពុជា និងរវ៉ាន់ដា មើលឃើញច្រកនាំទំនិញរវាងគ្នា, រវ៉ាន់ដា នាំទំនិញកម្ពុជា ទៅអាហ្វ្រិក, កម្ពុជា នាំទំនិញរវ៉ាន់ដា ចូលអាស៊ាន និងអាស៊ី
* សម្តេចតេជោ ហ៊ុន សែន អបអរសាទរ និងកោតសរសើរចំពោះ «ល្អហួស» ដែលគ្រងមកុដ Miss Teen Icon International 2026 នៅឥណ្ឌូនេស៊ី និងចាត់ទុកជា មោទនភាពរបស់ប្រជាជនកម្ពុជាទាំងមូល
* វិភាគអន្តរជាតិ៖ តើរាត្រីទឹកឃ្មុំរវាងលោក ត្រាំ-លោក ស៊ី ជីនពីង អាចត្រូវបានបំផ្លាញដោយរឿងអាស្រូវ Nvidia?
* Fresh Exclusive: ៣៥ឆ្នាំនៃព្រះរាជមាតុភូមិនិវត្តន៍សម្តេចព្រះ នរោត្តម សីហនុ៖ ពីការផ្សះផ្សាជាតិឆ្នាំ១៩៩១ ដល់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី និងបេសកកម្មការពារអធិបតេយ្យភាពកម្ពុជា
* កូរ៉េខាងត្បូង៖ Nvidia នឹងបន្តផ្គត់ផ្គង់ GPU ២៦០,០០០គ្រឿងតាមការសន្យា ទោះលោក Jensen Huang លាលែងក៏ដោយ
* ប្រធានាធិបតីរវ៉ាន់ដា៖ ការអភិវឌ្ឍន៍របស់កម្ពុជា ជាកម្លាំងចិត្តសម្រាប់ការប្រឹងប្រែងរបស់រវ៉ាន់ដា លើកិច្ចអភិវឌ្ឍន៍
* សភាជាន់ខ្ពស់ឥណ្ឌូនេស៊ីនឹងជ្រើសរើសអនុប្រធានាធិបតីថ្មីនៅថ្ងៃទី២ ខែធ្នូ ក្រោយលោក Gibran លាលែង
* អនុស្សារណៈចំនួន៣ លើវិស័យវិនិយោគ និងទេសចរណ៍ ត្រូវបានចុះហត្ថលេខារវាងកម្ពុជា និងរវ៉ាន់ដា
* ព្រះករុណា ព្រះមហាក្សត្រ ព្រះបរមរាជានុញ្ញាតជូន លោកប្រធានាធិបតីរវ៉ាន់ដា និងលោកស្រីចូលក្រាបបង្គំគាល់ និងប្រទានព្រះរាជសវនាការ
* តើកម្ពុជាទទួលបានផលចំណេញអ្វីខ្លះ ពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី?
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

លោក ហ្សង់ ហ្វ្រង់ស័រ តាន់៖ បញ្ហាមីយ៉ាន់ម៉ា នៅតែជាប្រធានបទក្តៅសម្រាប់កិច្ចប្រជុំអាស៊ានលើកទី៤៤ និង៤៥ នៅប្រទេសឡាវ (Video Inside)

11-10-2024 22:01

(ភ្នំពេញ)៖ លោក ហ្សង់ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និងទី៤៥ ដែលបានធ្វើឡើងនៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ បញ្ហាមីយ៉ាន់ម៉ា នៅតែជាប្រធានបទក្តៅដែលថ្នាក់ដឹកនាំអាស៊ាន លើកយកមកពីភាក្សាយ៉ាងផុសផុលជាទីបំផុត។

លោក ហ្សង់ ហ្វ្រង់ស័រ តាន់ បានបញ្ជាក់យ៉ាងដូចនេះនាយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤នេះ ក្នុងសន្និសីទសារព័ត៌មាននៅព្រលានយន្តអន្តរជាតិភ្នំពេញ ដើម្បីបង្ហាញអំពីលទ្ធផលសំខាន់ៗ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និងទី៤៥ ដែលបានធ្វើឡើងនៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ។

លោក ហ្សង់ ហ្វ្រង់ស័រ តាន់ បានបញ្ជាក់ថា «ឆ្នាំនេះក៏ដូចឆ្នាំទៅមិញដែរ មីម៉ាន់ម៉ាគឺជាបញ្ហាដែលថ្នាក់ដឹកនាំអាស៊ានលើកយកមកពីភាក្សាយ៉ាងផុសផុលជាទីបំផុត ជារួមអាស៊ាននៅតែបន្តខិតខំជួយមីម៉ាន់ម៉ា ឱ្យប្រទេសមួយនេះឆាប់បានវិលទៅរកប្រក្រតីភាព ស្ថេរភាព និងមានសន្តិភាពវិញ»។

លោក ហ្សង់ ហ្វ្រង់ស័រ តាន់ បានបន្ថែមថា តាំងពីឆ្នាំ២០២១មក មីយ៉ាន់ម៉ាជាបញ្ហាដែលកិច្ចប្រជុំកំពូលអាស៊ាន​លើកយកមកពីភាក្សាយ៉ាងផុសផុលជារៀងរាល់ឆ្នាំ មីយ៉ាន់ម៉ា ជាសមាជិករបស់អាស៊ាន ដូចនេះ​ការ​ឈឺឆ្អាលពីស្ថានភាពរបស់អាស៊ាន ការឈឺឆ្អាលពីស្ថានភាពធ្លាក់ដុនដាប រ៉ាំរ៉ៃនៃប្រទេសមួយជាប្រទេសសមាជិក គឺជាកាតព្វកិច្ចរបស់អាស៊ាន, ជាមួយនោះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងក្នុងសុន្ទរកថា នៅវៀងចន្ទន៍ដែលថា អាស៊ានត្រូវតែជួយដល់មីយ៉ាន់ម៉ា ដែលជាសមាជិករបស់ខ្លួនឱ្យវិលត្រឡប់យ៉ាងឆាប់រហ័សទៅរកភាពប្រក្រតីឡើងវិញ។

លោក ហ្សង់ ហ្វ្រង់ស័រ តាន់ បានបន្ថែមថា អ្វីដែលកំពុងបន្តនៅមីយ៉ាន់ម៉ា មានលក្ខណៈជាសង្គ្រាមជាស្រេចទៅហើយ សង្គ្រាមអ្នកណាក៏ដឹងដែរថា គេផ្តើមវានៅពេលដែលគេចង់ប៉ុន្តែគេបញ្ចប់វា នៅពេលណាដែលគេអាច មានន័យថាពិបាកក្នុងការដោះស្រាយជាទីបំផុត ដូចនេះដើម្បីជួយដោះស្រាយបញ្ហានៅមីយ៉ាន់ម៉ា អាស៊ានចាំបាច់ត្រូវតែស្គាល់គោលការណ៍ និងដែនកំណត់នៃទង្វើសកម្មភាពរបស់ខ្លួន។

ពាក់ព័ន្ធនឹងបញ្ហាមីយ៉ាន់ម៉ា លោក ហ្សង់ ហ្វ្រង់ស័រ តាន់ បានបញ្ជាក់ដែរថា ជាមួយនឹងមេដឹកនាំកំពូលៗនៃប្រទេសសមាជិកអាស៊ាន សម្តេចបវរធិប​តី ហ៊ុន ម៉ាណែត ក៏បានរំលឹកឡើងវិញ​ពីគោលគ្រឹះនៃ​ដំណោះស្រាយបញ្ហា ដែលត្រូវតែជាកិច្ចព្រមព្រៀងឯកច្ឆន្ទ ៥ចំណុច ដែលបានអនុម័តដោយកិច្ចប្រជុំកំពូលពិសេស នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ផងដែរ។

សូមបញ្ជាក់ថា កិច្ចព្រមព្រៀងឯកច្ឆន្ទ ៥ចំណុចនោះរួមមាន ទី១៖ ត្រូវបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សា ហើយគ្រប់ភាគីត្រូវបង្កើនការអត់ធ្មត់, ទី២៖ ចាប់ផ្ដើមការសន្ទនាប្រកបដោយស្ថាបនា ក្នុងចំណោមភាគីពាក់ព័ន្ធ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី, ទី៣៖ ប្រេសិតពិសេសរបស់ប្រធានអាស៊ាន នឹងសម្រួលដល់ការសម្រុះសម្រួល នៃដំណើរការរៀបចំកិច្ចសន្ទនា ដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន, ទី៤៖ អាស៊ានត្រូវផ្តល់ជំនួយមនុស្សធម៌ និងទី៥៖ គឺប្រេសិតពិសេស និងគណៈប្រតិភូនឹងធ្វើទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា ដើម្បីជួបជាមួយភាគីពាក់ព័ន្ធទាំងអស់៕