* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបើកកម្មវិធីបោះជំរំយុវជនកាកបាទក្រហមកម្ពុជាថ្នាក់ជាតិ នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
* លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដឹកនាំក្រុមការងារ ចូលរួមកិច្ចប្រជុំលើកទី៣ នៃគណៈកម្មការផ្សះផ្សះដោយបង្ខំ លើដែនសមុទ្រកម្ពុជា និងថៃ នៅម៉ាឡេស៊ី
* កូនប្រុសសម្តេចមហាបវរធិបតី អាយុទើប៩ឆ្នាំ តែមានសមត្ថភាពរៀនគណិតវិទ្យាកម្រិតមធ្យម
* អ្នកសារព័ត៌មានអន្តរជាតិ ចុះផ្ដិតយករូបភាពពីស្លាកស្នាមឈឺចាប់ បន្សល់ទុកដោយការឈ្លានពានរបស់យោធាថៃ នៅតាមបន្ទាត់ព្រំដែន
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនពលរដ្ឋងាយរងគ្រោះបំផុត ១០២០គ្រួសារ នៅខេត្ដពោធិ៍សាត់
* លោក Mark Rutte៖ NATO នឹងការពារទឹកដីគ្រប់ចំអាមទាំងអស់របស់ប៉ូឡូញ
* កម្ពុជា រកឃើញជំងឺអុតស្វាមួយករណីថ្មី, ក្រសួងអំពាវនាវដល់ប្រជាពលរដ្ឋយកចិត្តទុកដាក់ថែសុខភាព
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កុំចាំបាច់ធ្វើល្អឥតខ្ចោះទើបចាប់ផ្ដើម ត្រូវហ៊ានចាប់ផ្ដើមធ្វើដាក់ឲ្យប្រើប្រាស់បណ្ដើរៗ និងកែតម្រូវទើបយើងទៅមុខ
* CoolApp មានមុខងារជាច្រើនរួមមាន Chat Call Channel Reel ដោយប្រើប្រាស់តាមស្តង់ដារអន្តរជាតិ ទិន្នន័យស្ថិតក្នុងលក្ខណៈ Encryption ! បណ្តាញទំនាក់ទំនងសង្គម CoolApp ជាមោទនភាពរបស់ជាតិយើង និងប្រើប្រាស់ក្នុងដែនសុវត្ថិភាពរបស់ខ្មែរ

រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អញ្ជើញប្រកាសសមាសភាពសាខាមូលនិធិជាតិជំនួយសង្គម ក្នុងខេត្តកំពង់ឆ្នាំង

14-01-2025 17:31

(កំពង់ឆ្នាំង)៖ លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥នេះ បានងញ្ជើញជាអធិបតី ប្រកាសសមាសភាពសាខាមូលនិធិជំនួយសង្គម​របស់មន្ទីរសង្គមកិច្ច និងអតីតយុទ្ធជនយុវនីតិសម្បទាខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីលោក ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង លោកអភិបាល ក្រុង-ស្រុក និងមន្ត្រីរាជការតាមមន្ទីរអង្គភាពជុំវិញខេត្ត សរុបចំនួន១១០នាក់។

នាឱកាសនោះលោក ជា សុមេធី បានឱ្យដឹងថា មន្ត្រីរាជការធ្វើការនៅក្នុងមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាគ្រប់ខេត្ត ដែលជាអ្នកផ្ដល់សេវាជូនអតីតយុទ្ធជន ជូននិវត្តជន ជនមានពិការភាព និងប្រជាពលរដ្ឋ ត្រូវបង្កើតផេកហ្វេសប៊ុក (facebook)ផ្លូវការរបស់ខ្លួនដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋមានទំនាក់ទំនងសួរនាំក្នុងការផ្ដល់សេវាឆាប់រហ័សជូនពួកគាត់នៅគ្រប់មូលដ្ឋាន។

លោករដ្ឋមន្ត្រីបានបន្តថា មន្ត្រីនៃមន្ទីរសង្គមកិច្ច អតីតយុទ្ធជន ជាអ្នកផ្ដល់សេវា ត្រូវតែយកចិត្តទុកដាក់ចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅក្នុងសហគមន៍តាមបណ្ដាមូលដ្ឋានជាប្រចាំ ដើម្បីក្តាប់បានអំពីការ​លំបាក​នឹងតម្រូវការចាំបាច់សម្រាប់ការជួយដោះស្រាយជូនពួកគាត់បានទាន់ពេលវេលា។ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាកំពុងដំណើរការកសាងមណ្ឌលសំចត ២កន្លែង ដោយមួយកន្លែងនៅក្នុងរខេត្តបាត់ដំបង ដើម្បីគិតគូរដល់ជនអនាថា អ្នកសុំទាននៅក្នុងប្រទេសដែលនេះគឺជាការយកចិត្តទុកដាក់រប ស់ប្រមុខរាជរដ្ឋាភិបាល។

នៅក្នុងឱកាសនេះដែរ លោករដ្ឋមន្ត្រីបានផ្ដាំផ្ញើដល់មន្ត្រីរាជការក្នុងមន្ទីរ សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្ប ទាខេត្តកំពង់ឆ្នាំង ត្រូវយកចិត្តទុកដាក់សាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អគិតគូរសុខទុក្ខ និងតម្រូវការរបស់មន្ត្រីចុះធ្វើការតាមមូលដ្ឋានគឺបើប្រើគោត្រូវឱ្យស្មៅស៊ី។ នៅបំណាច់ឆ្នាំត្រូវយកចិត្តទុកដាក់លើកសរសើរ និងជូនរង្វាន់ដល់មន្ត្រីដែលអនុវត្តការងារបានល្អ និងក៏ត្រូវតែអនុវត្តវិន័យចំ ពោះមន្ត្រីដែលអសកម្មក្នុងការបំពេញការងារផងដែរ។

នៅក្នុងកម្មវិធីនេះដែរលោករដ្ឋមន្ត្រី ក៏បានចុះពិនិត្យមជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្ម និងកាយសម្បទាខេត្តកំពង់ឆ្នាំង និងបានសួរសុខទុក្ខដល់ជនមានពិការភាព នៅក្នុងមជ្ឈមណ្ឌល ក្នុងនោះលោករដ្ឋមន្ត្រី និងលោកស្រី ជា ផល្គុន ជាភរិយា ក៏បានចែកអំណោយជូនដល់ជនមានពិការភាពកំពុងស្ដារលទ្ធភាពពលកម្ម និងកាយសម្បទានៅក្នុងមណ្ឌលចំនួន ២៥នាក់ ដែលក្នុងម្នាក់ៗទទួលបានអង្ករមួយបាវ ៣០គី ឡូ, ទឹកត្រី ១យួរ,ទឹកស៉ីអ៉ីវ១យួរ, ត្រីខ១យួរ, ប៊ីចេង១កញ្ចប់, អំបិល១កញ្ចប់, ប្រេងកូឡា៣ដប និងថវិកា៥ម៉ឺនរៀល ចំណែកជនមានពិការភាពជាកុមារទទួលបានថ្នាំវីតាមីនក្នុងម្នាក់ៗ១ដុំផងដែរ។

បន្ទាប់មកលោករដ្ឋមន្ត្រី និងលោកស្រីជាភរិយា និងប្រតិភូក៏បានអញ្ជើញចុះពិនិត្យមណ្ឌលកុមារកំព្រាខេត្តកំពង់ឆ្នាំង ដែលមានកុមារកំព្រាសរុបចំនួន៣០នាក់ ក្នុងនោះ១២ នាក់កំពុងរៀននៅភ្នំពេញ និង ១៨នាក់កំពុងស្នាក់នៅរៀនសូត្រ នៅក្នុងមណ្ឌលកុមារកំព្រាខេត្ត។ លោករដ្ឋមន្ត្រីក៏បានចុះពិនិត្យ មើលបន្ទប់ស្នាក់នៅរបស់ក្មួយៗកុមារកំព្រា ពិនិត្យមើលការហូបចុករបស់ក្មួយៗកុមារកំព្រានៅក្នុងម ណ្ឌលផងដែរ។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រីនិងលោកស្រីជាភរិយា ក៏បានផ្ដល់អំណោយជូនមណ្ឌលកុមារកំព្រារួមមានអង្ករ ២០បា វ,ទឹកត្រី និងទឹកស៉ីអ៉ីវ ២០យួរ,ថ្នាំវីតាមីន រួមនិងថវិកាមួយ ចំនួនឧបត្ថម្ភដល់កុមារកំព្រាសម្រាប់ដោះស្រាយទៅតាមតម្រូវការចាំបាច់៕