* លោក ហ្សេលេនស្គី ផ្តល់គ្រឿងឥស្សរិយយសជូនស្ត្រីទីមួយអាមេរិក Melania Trump ជុំវិញការសម្រេចបានបទឈប់បាញ់ និងជម្លៀសប្រជាជនក្រុង Oleshky
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ ជួបពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការ និងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងកម្ពុជា-ថៃ
* ថៃ៖ កំពូលចេតិយនៅវត្ត Mai Nong Hoi ក្នុងខេត្ត Chiang Mai ស្រាប់តែបាក់រលំភ្លាមៗ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ហើយមានប្រទេស៧០ហើយបានចុះឈ្មោះចូលរួម ហើយនឹងមានប្រធានាធិបតី ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលជាង២០ប្រទេសមកចូលរួម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម រង្ស៉ី ហ៊ានសរសេរសំបុត្រទៅ ប្រធានាធិបតីបារាំង ម៉ាក្រុង ស្នើមិនឱ្យមកទស្សនកិច្ចកម្ពុជា តែមិនហ៊ានសរសេរសំបុត្រ ទៅកាសែតថៃ ដែលផ្សាយសម្តីខ្លួនខុស រឿងនិយាយថា «ខ្មែរបាញ់មុន»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សមាសភាពគណៈរដ្ឋមន្រ្តី២៣តុលា របស់ លោក សម រង្ស៉ី គឺតែងតាំងតែអ្នកពូកែជេរ តាមបណ្តាញសង្គម ជាពិសេស សម្តេចចំអកឱ្យ លោក អ៊ុំ សំអាន ដែលមិនចេះមើលផែនទី តែចេះប្រើញាណពិសេស
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដរាបណា CPP នៅតែមានឱកាសដឹកនាំ យើងនឹងដោះស្រាយបញ្ហារបស់ប្រជាជនបន្តរហូត
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ម្សិលមិញសម្តេចបានឯកភាពលើគម្រោងប្រមាណ២៧០លានដុល្លារ រយៈពេល១៨ខែ ដែលកម្ពុជាធ្វើការជាមួយធនាគារពិភពលោក ដើម្បីធ្វើផ្លូវ ហើយប្រជាពលរដ្ឋសហគមន៍ដែលចូលរួមធ្វើផ្លូវជាមួយគម្រោងនេះ នឹងទទួលបានចំណូល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា មកដល់ពេលនេះ រដ្ឋចំណាយប្រមាណ៦០០លានដុល្លារហើយ ដើម្បីទប់ទល់នឹងការកើនឡើងតម្លៃប្រេងឥន្ធនៈ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅខេត្តពោធិសាត់ នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦
* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* អ៊ីរ៉ង់ ព្រមានពង្រីកការវាយប្រហារហួសពីមូលដ្ឋានទ័ពអាមេរិក ប្រសិនបើប្រទេសឈូងសមុទ្រអនុញ្ញាតឱ្យអាមេរិកប្រើទឹកដីវាយប្រហារខ្លួន
* មេដឹកនាំកំពូលអ៊ីរ៉ង់៖ ភាពអរិភាពរបស់អាមេរិកនឹងនៅតែបន្ត មិនថាគណបក្សណាកាន់អំណាចឡើយ
* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

កម្មករជាង ៥០ ០០០នាក់ កំពុងបម្រើការងារក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ និងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប កណ្តាល របស់អ្នកឧកញ៉ា គិត ម៉េង

16-05-2025 15:19

(ភ្នំពេញ)៖ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក ដែលជាអ្នកអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មានថ្មីមួយ ដោយបានបង្ហាញនូវមោទនភាពយ៉ាងខ្លាំង បានប្រកាសពីព្រឹត្តិការណ៍ដ៏សំខាន់មួយ ក្នុងដំណើរផ្លូវអភិវឌ្ឍន៍របស់ខ្លួន។

ពោលគឺ ចំនួនបុគ្គលិក កម្មករសរុប ដែលកំពុងបម្រើការងារក្នុងតំបន់សេដ្ឋកិច្ចពិសេសទាំងពីររបស់ខ្លួន គឺតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ និង រ៉ូយ៉ាល់ គ្រុប កណ្តាល ដែលតភ្ជាប់គ្នាដោយស្ពានថ្មីមួយ គឺបានកើនឡើងលើស ៥០,០០០ (ប្រាំម៉ឺន) នាក់ហើយ ដែលការណ៍នេះបានសរបញ្ជាក់ឲ្យឃើញ ពីតួនាទីយ៉ាងសំខាន់ របស់តំបន់សេដ្ឋកិច្ចពិសេសទាំងពីរនេះ ក្នុងការជំរុញការបង្កើតឱកាសការងារ និងការអភិវឌ្ឍវិស័យឧស្សាហកម្មនៅកម្ពុជា។

គិតត្រឹមខែមេសា ឆ្នាំ២០២៥នេះ តំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ បានទទួលបុគ្គលិកកម្មករឲ្យចូលបម្រើការងារចំនួន ៤៨ ៧៣០រូប រីឯខាងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប កណ្តាល ដែលអភិវឌ្ឍដោយក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប កណ្តាល អេសអ៊ីហ្សិត ឯ.ក បុត្រសម្ព័ន្ធទាំងស្រុងនៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក វិញនោះ គឺកំពុងទទួល កម្មករចំនួន ២,០១៦រូប សរុបទាំងអស់គឺចំនួន ៥០,៧៤៦រូប។

លើសពីនេះទៅទៀត មានបុគ្គលិកជំនាញជាជនជាតិបរទេស ៨០២រូបផ្សេងទៀត ដែលមកពីបណ្តាប្រទេសចំនួន១៣ ក៏បានមកបម្រើការងារក្នុងតំបន់សេដ្ឋកិច្ចទាំងពីរនេះ។ ក្នុងចំណោមនោះ តួលេខឈានមុខគេ គឺបុគ្គលិកមកពីប្រទេសចិន ចំនួន៥៧៧រូប តដោយប្រទេសជប៉ុនចំនួន១០៩រូប ប្រទេសវៀតណាមចំនួន៤០រូប ប្រទេសថៃចំនួន៣៤រូប និងប្រទេសម៉ាឡេស៊ីចំនួន១៥រូបជាដើម។

តួលេខទាំងអស់នេះ ឆ្លុះបញ្ចាំងពីវត្តមានដ៏សំខាន់របស់ តំបន់សេដ្ឋកិច្ចពិសេសទាំងពីរលើឆាកអន្តរជាតិ និង ការប្រមូលផ្តុំនូវចំណេះជំនាញពីគ្រប់ទិសទី ចូលរួមចំណែកដល់ការអភិវឌ្ឍ របស់តំបន់ទាំងពីរនេះផងដែរ។ សមិទ្ធិផលដ៏ធំធេងនេះ ក៏បានបង្ហាញពីការរីកចម្រើនដ៏ខ្លាំង របស់តំបន់សេដ្ឋកិច្ចពិសេសទាំងពីរក្នុងនាមជា គោលដៅ វិនិយោគឈានមុខគេនៅកម្ពុជា។

នាពេលបច្ចុប្បន្ននេះ តំបន់ទាំងពីរទទួលបានការវិនិយោគពីសំណាក់ ១១៧ក្រុមហ៊ុន មកពី ១៤ប្រទេសជុំវិញពិភពលោក ដែលបានពាំនាំនូវការវិនិយោគលើវិស័យផលិតកម្ម មានដូចជា ការដំឡើងរថយន្ត និងផលិតគ្រឿងបន្លាស់នានា គ្រឿងអគ្គិសនី និងអេឡិកត្រូនិក សម្លៀកបំពាក់ ចំណីអាហារនិងភេសជ្ជៈ និងឧបករណ៍សម្ភារៈប្រើប្រាស់ក្នុងផ្ទះជាដើម។

នៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៥នេះ ទំហំនាំចេញពីតំបន់សេដ្ឋកិច្ច​បានឈានដល់ ៤៣១លានដុល្លារអាមេរិក ដែលកើនឡើងគួរឲ្យកត់សម្គាល់៨.៦% បើធៀបនឹង ៣៩៧លានដុល្លារក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។

ក្នុងរយៈពេលកន្លងទៅនៃការអភិវឌ្ឍ តំបន់សេដ្ឋកិច្ចពិសេសទាំងពីរនេះ បានប្រែក្លាយទៅជាក្បាលម៉ាស៊ីនដ៏សំខាន់មួយនៃការបង្កើតឱកាសការងារ និងការផ្លាស់ប្តូរវិស័យឧស្សាហកម្ម ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប និង រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក មានសេចក្តីសោមន្សរីករាយ ជាខ្លាំងដែលបានដឹកនាំ ការចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ ដែលនាំឲ្យជីវភាពរស់នៅរបស់បងប្អូនកម្មករ កម្មការិនី និងក្រុម គ្រួសារពួកគាត់មានភាពល្អប្រសើរឡើង និងនាំឲ្យវិស័យឧស្សាហកម្មកាន់តែមានពិពិធកម្មថែមមួយកម្រិតទៀត។

អ្នកឧកញ៉ាបានបញ្ជាក់ថា «យើងខ្ញុំក៏មិនដែលបំភ្លេចនូវគុណូប្បការៈនៃសុខសន្តិភាព និងស្ថេរភាពនយោបាយក្នុងប្រទេស និងការដឹកនាំដ៏មានចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងការខិតខំប្រឹងប្រែងគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានបង្កើតឡើងនូវបរិយាកាសវិនិយោគមួយ ដែលអំណោយផលល្អ ដល់ការវិនិយោគគ្រប់វិស័យ។ ក្នុងនាមយើងខ្ញុំជាអ្នកអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស យើងខ្ញុំនៅតែមានការតាំងចិត្ត ដ៏មោះមុតក្នុងការផ្តល់នូវសេវាកម្ម ដែលមានគុណភាពខ្ពស់ជូនដល់ភ្ញៀវវិនិយោគរបស់យើងខ្ញុំ និងបន្តខិតខំចូលរួមចំណែកក្នុងការបង្កើតឱកាសការងារ កាន់តែច្រើនថែមទៀតជូនដល់ប្រជាជនខ្មែរយើង។ ទាំងអស់នេះ គឺជាសមិទ្ធិផលដ៏ខ្ពង់ខ្ពស់ និងជាប្រភពនៃកម្លាំងចិត្ត និងមោទនភាពរបស់យើងខ្ញុំ»៕