* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវខ្មែរគ្រប់និន្នាការបញ្ឈប់សកម្មភាព ដែលធ្វើឱ្យប៉ះពាល់ដល់ទឹកចិត្តទ័ព (Video inside)

02-06-2025 10:16

(ភ្នំពេញ)៖ ក្នុងសមាជិករដ្ឋសភា-ព្រឹទ្ធសភា នាព្រឹកថ្ងៃចន្ទ ទី២ ខែមិថុនា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវដល់ខ្មែរគ្រប់និន្នាការបញ្ឈប់សកម្មភាពដែលធ្វើឱ្យប៉ះពាល់ដល់ទឹកចិត្តទ័ព។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលមាន​លទ្ធ​ភាពគ្រប់គ្រាន់ក្នុងការផ្តត់ផ្គង់កងទ័ពនៅព្រំដែន ប៉ុន្តែការជួយគាំទ្រពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន គ្រប់ទីកន្លែង គឺជាការផ្តល់កម្លាំងចិត្តដ៏ធំធេងដល់កងទ័ព។ សម្តេចមហាបវរធិបតី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរបន្តឧបត្ថម្ភគាំទ្រដល់កងទ័ព។

សម្តេចធិបតី បានបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំសូមអំពាវនាវបន្ត និងរួមគ្នាក្នុងការលើកទឹកចិត្តកងកម្លាំង ហើយពេលជាមួយគ្នា ក៏ខ្ញុំសុំអំពាវនាវសាជាថ្មីចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរមួយចំនួន បើទោះមាននិន្នាការណាក៏ដោយ សូមកុំធ្វើសកម្មភាពណាដែលប៉ះពាល់ដល់ទឹកចិត្តរបស់កម្ពុជាយើង»។

សម្តេចបានបន្តថា «ពេលនេះជាពេលដែលប្រទេសជាតិយើងទាំងមូលត្រូវរួមគ្នា ដើម្បីត្រៀមលក្ខណៈការពារជាតិ ការពារទឹកដីរបស់យើង ជាពិសេសរួមគ្នានៅក្រោយកងទ័ពរបស់យើង ដើម្បីការពារទឹកដី។ រឿងនយោបាយ យើងនិយាយពេលផ្សេង ប៉ុន្តែនិយាយអ្វីដែលប៉ះពាល់ដល់ទឹកចិត្ត និងស្មារតីរបស់បងប្អូន សុំលុបទៅ។ មិនមែនពេលកេងចំណេញនយោបាយផ្ទៃក្នុង ប្រឆាំងគ្នាឯងនោះទេ ប៉ុន្តែជាពេលមូលមតិគ្នា មូលចិត្ត មូលគំនិតរួមគ្នា ព្រោះអ្វីដែលជាហានិភ័យ គឺទឹកដី និងជីវិតបងប្អូន»។

ក្នុងន័យនេះ សម្តេចធិបតី បានអរគុណសាជាថ្មី ដល់ប្រជាពលរដ្ឋយើងទូទាំងប្រទេស ដែលតែងតែចូលរួមឧបត្ថម្ភកងទ័ព ទាំងស្បៀងអាហារ និងទឹកចិត្ត ហើយសម្តេចក៏បានស្នើសុំបន្តគាំទ្រលើកទឹកចិត្តដល់កងទ័ពរបស់យើងបន្តទៀតផងដែរ។

ការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដោយសារ​ក្នុងពេលថ្មីៗនេះ ស្ថានភាពឈានដល់ចំណុចក្តៅនៅតំបន់មុំបី ប្រាសាទតា​មាន់​ធំ ប្រាសាទតាមាន់តូច។ សម្តេចមហាបវរធិបតី សង្ឃឹមថា ភាគីទាំងពីរនឹងអាចធ្វើការជាមួយគ្នា ដើម្បីឈានទៅរកដំណោះស្រ័យបញ្ចប់ការវិវាទនៅតំបន់រសើបទាំងនេះ ក៏ដូចជាបន្តការងារវាស់វែង ខណ្ឌសីមា និងបោះបង្គោលព្រំដែននៅតំបន់មិនទាន់ឯកភាពគ្នាដោយសន្តិវិធី ផ្អែកលើមូលដ្ឋានបច្ចេកទេស និងច្បាប់អន្តរជាតិ។

នាឱកាសនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានរម្លឹកពីការប្រកាសពីគម្រោងបបួលថៃ នាំយកបញ្ហានៅប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច តាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។ បើទោះបីថៃ មិនព្រមឡើងទៅ ICJ ក៏ដោយ ក៏កម្ពុជា នឹងប្តឹងដែរ ដើម្បីរំលត់ និងបញ្ចប់បញ្ហាព្រំដែនជាមួយថៃ។

បើទោះបីជាយ៉ាងណា សម្តេចប្រមុខរាជរដ្ឋាភិបាល បានបញ្ជាក់សារជាថ្មីម្ដងទៀតថា បើទោះជាកម្ពុជាព្យាយាមដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមយន្តការបច្ចេកទេស និងច្បាប់អន្តរជាតិក៏ដោយ ក៏កម្ពុជានៅរក្សាសិទ្ធិក្នុងការការពារបូរណភាពទឹកដីរបស់ខ្លួន តាមគ្រប់មធ្យោបាយរួមទាំងការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ ក្នុងករណីមានការព្យាយាមឈ្លានពានបូរណភាពទឹកដីកម្ពុជាដោយប្រើប្រាស់កម្លាំងកងទ័ព៕