* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

សម្តេចតេជោ ហ៊ុន សែន៖ ហេតុការណ៍នៃការប៉ះទង្គិច​ជាមួយ​ថៃ នឹងបង្ហាញមុខនរណាស្នេហាជាតិពិតប្រាកដ, ពេលមិនវៃបក គេថាកំសាកមិនហ៊ានវៃ ពេលដែលវៃ គេថាប្រើហិង្សា (Video inside)

02-06-2025 11:27

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ បានថ្លែងថា​ហេតុការណ៍នៃការប៉ះទង្គិច​ជាមួយ​ថៃ បានស្តែងឱ្យឃើញច្បាស់ថានរណាស្នេហាជាតិពិតប្រាកដ,​ ពេលកម្ពុជាមិនវាយតបគេថាកំសាក ពេលកម្ពុជាវាយតប គេថាប្រើហិង្សា។

ការថ្លែងបែបនេះរបស់សម្ដេច បានធ្វើឡើងក្នុងសមាជជាលើកដំបូងជជែកអំពីប្រព័ន្ធ​គាំពារសង្គម, សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងកសិកម្ម របស់រដ្ឋសភា និងព្រឹទ្ធសភា។

ចំពោះមុខអង្គពិធី, សម្ដេចតេជោ បានថ្លែងថាគ្មានប្រទេសណាមួយដកទ័ពចេញទឹកដីរបស់ខ្លួននោះទេ តួយ៉ាងតំបន់មុំបីនេះ កន្លែងសាលារួមចិត្ត ខណៈដែលព្រំដែនមិនមែនស្ថិតនៅតំបន់ហ្នឹងនោះទេ។

សម្ដេចប្រធានព្រឹទ្ធសភា បានសង្កត់ធ្ងន់ថា៖ «នេះមិនមែនជាការបំផុសកំហឹងនោះទេ តែជារឿងអធិបតេយ្យជាតិ ហើយពេលនេះយើងនឹងបានដឹងច្បាស់ថា អ្នកណាស្នេហាជាតិ អ្នកណាស្រឡាញ់ជាតិពិតប្រាកដ។ ពេលយើងមិនវាយបក គេថាយើងកំសាកមិនហ៊ានវៃ ពេលដែលយើងវៃ គេថាយើងប្រើហិង្សា, ពេលដែលយើងមិនប្ដឹងគេថាយើងមិនហ៊ាន ពេលដែលយើងប្ដឹងគេថាយើងបង្ករឿង អាហ្នឹងពួកខាងក្នុងនេះ (ក្រុមជ្រុលនិយមខ្មែរក្រៅប្រទេស)»។

បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន​ សែន, កម្ពុជាមិនបោះបង់ចោលនូវយន្តការចរចារណាមួយទេ ប៉ុន្តែការចរចារលើកនេះ កម្ពុជានឹងបបួលភាគីថៃ យកចំណុចរស៊ើបទាំងបួនកន្លែងនេះ (តំបន់មុំបី, ប្រាសាទតាមាន់ធំ, ប្រាសាទតាមាន់តូច និងតាក្របី) ទៅកាន់តុលាការ រីឯគណៈ​កម្ម​ការ​​ព្រំដែនចម្រុះ (JBC)​ នៅបន្តពិនិត្យតាមបង្គោល និងបោះបង្កោលព្រំដែនបន្តទៀត៕