* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់ជនរួមជាតិ កុំឱ្យបញ្ហាប៉ះទង្គិចនៅមុំ៣ ទៅជាការរើសអើងជាតិសាសន៍ និងរាល់ដាល់ដល់កិច្ចសហប្រតិបត្តិការផ្សេងៗ (Video inside)

02-06-2025 11:31

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥នេះ បានបន្ដទទួលស្នើសុំ អំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់ សូមមេត្តាកុំឱ្យបញ្ហាប៉ះទង្គិចនៅមុំ៣ ទៅជាការរើសអើងជាតិសាសន៍ និងរាល់ដាល់ដល់កិច្ចសហប្រតិបត្តិការផ្សេងៗនៃប្រទេសទាំងពីរ។

ការស្នើសុំបន្ដអំពាវនាវជាថ្មីរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងសមាជជាលើកដំបូងជជែកអំពីប្រព័ន្ធ​គាំពារសង្គម, សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងកសិកម្ម របស់រដ្ឋសភា និងព្រឹទ្ធសភា រៀបចំឡើងនៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងឲ្យដឹងថា «ខ្ញុំសូមបញ្ជាក់ថា មិនមានយកបញ្ហាការប្ដឹងផ្ដល់មួយនេះ ហើយបញ្ឈប់នូវសហប្រតិបត្តិការណ៍របស់កម្ពុជា-ថៃ លើគ្រប់វិស័យដែលមានរួចហើយនោះទេ រឿងក្ដីក្ដាំនៅតែជារឿងក្ដី ប៉ុន្ដែរឿងសហប្រតិបត្តិការណ៍នៅតែជាសហប្រតិបត្តិការ មិត្តភាពរបស់យើងត្រូវតែបន្ដមាន»។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ដូច្នេះខ្ញុំសូមអំពា​វនាវដល់បងប្អូនជនរួមជាតិទាំងអស់ កុំឈានដល់ការរើសអើងជាតិសាស្រ្ដ កុំឲ្យមានចម្លោះរាលដាលដល់តំបន់ផ្សេង ឬផ្ទេរពីផ្នែកយោធា ទៅកាន់ផ្នែសេដ្ឋកិច្ច, ពាណិជ្ជកម្ម, វិនិយោគ, សេដ្ឋកិច្ច, ទេសចរណ៍, វប្បធម៌ ឬវិស័យអប់រំដទៃផ្សេងទៀត ដូច្នេះសូមយកចិត្តទុកដាក់លើបញ្ហានេះ»។

បន្ថែមលើនេះសម្ដេចតេជោ ហ៊ុន សែន ក៏បានផ្ដល់នូវអនុសាសន៍មួយចំនួន ដល់រាជរដ្ឋាភិបាលកម្ពុជា លើករណីបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃផងដែរ៕