* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

សម្តេចតេជោ ហ៊ុន សែន ផ្តល់អនុសាសន៍ដល់រាជរដ្ឋាភិបាលឲ្យដាក់ពាក្យបណ្តឹងទៅ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីជំរុញឱ្យមានការប្រើប្រាស់ច្បាប់អន្តរជាតិ លើបញ្ហាព្រំដែនកម្ពុជា-ថៃ

02-06-2025 12:02

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានណែនាំទៅកាន់រដ្ឋាភិបាល ប្រើប្រាស់យន្តការក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិបន្ថែមទៀត ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ។ ការជម្រុញ និងណែនាំរបស់សម្ដេចតេជោ បានធ្វើឡើងនៅក្នុងសមាជជាលើកដំបូងរវាងរដ្ឋសភា និងព្រឹទ្ធសភា ដើម្បីជជែកអំពីប្រព័ន្ធគាំពារសង្គម, សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងកសិកម្ម រយៈពេល២ថ្ងៃ ចាប់ផ្តើមនាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥។

ជាការពិតណាស់ការប្រើប្រាស់កម្លាំងយោធាដើម្បីការពារខ្សែបន្ទាត់ព្រំដែន គឺជារឿងមួយដែលមិនអាចរំលងបាន និងត្រូវតែធ្វើឱ្យអស់លទ្ធភាព ប៉ុន្តែជាមួយគ្នានេះយើងក៏មិនត្រូវភ្លេចដែរ នូវយន្តការក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីចូលរួមដោះស្រាយលើបញ្ហាមួយនេះ។ នេះបើតាមការបញ្ជាក់របស់សម្ដេចតេជោ ហ៊ុន សែន។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ «ខ្ញុំក៏សូមផ្ដល់អនុសាសន៍ចំពោះរាជរដ្ឋាភិបាលផងដែរ ក្នុងករណីមានជម្លោះប្រដាប់អាវុធកើតឡើង ដែលរឿងនេះកំពុងតែក្ដីនៅតុលាការ ឬយើងមិនទាន់ដាក់ពាក្យ សូមកុំភ្លេចក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ដូចដែលធ្លាប់បានធ្វើរួចមកហើយ ប្រសិនបើមានការបំពាន យើងវាយទប់នៅកន្លែងក្នុងផ្នែកយោធា ប៉ុន្តែការទូតត្រូវតែទម្លាយទ្វារក្រុមប្រឹក្សាសន្តិសុខ ដូចកាលពីឆ្នាំ២០១១។ សូមកុំភ្លេច UNSC ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយខ្ញុំសង្ឃឹមថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ មុខតែនឹងជួយជម្រុញលើកទឹកចិត្ត ឱ្យមានការដោះស្រាយតាមផ្លូវចរចា និងផ្លូវច្បាប់»។

សម្ដេចប្រធានព្រឹទ្ធសភា បានបញ្ជាក់ទៀតថា៖ «កម្ពុជាអត់ចង់មានសង្រ្គាមអីទេ សង្រ្គាមវាលើសពីការគ្រប់គ្រាន់ហើយសម្រាប់កម្ពុជា កម្ពុជាអត់មានបំណងប្រាថ្នាណាមួយដើម្បីយកទឹកដីនរណាទេ តែសូមរក្សាទឹកដីរបស់ខ្លួន ដែលបង្សល់ទុកដោយអណានិគមនិយមបារាំង ហើយបានបន្តដោយព្រះបិតាជាតិ ព្រះបរមរតនៈកោដ យើងអត់ចង់បានរបាស់នរណាទេ។ ព្រោះវាបាត់នោះវាបាត់អស់ធំណាស់ទៅហើយ នៅសល់កូនប៉ុនបាតដៃ យើងរក្សាប៉ុណ្ណឹងបានហើយ កុំទៅចង់រកឯណាទៀត»។

ជាមួយគ្នានេះ សម្ដេចតេជោ ប្រធានព្រឹទ្ធសភានៃកម្ពុជា បានស្នើសូមឱ្យអង្គសមាជទាំងមូលធ្វើសេចក្ដីថ្លែងការណ៍មួយក្នុងការគាំទ្ររដ្ឋាភិបាល នាំបញ្ហាព្រំដែនកម្ពុជា-ថៃ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ)។ ដោយទទួលបានសំឡេងបោះឆ្នោតគាំទ្រដោយការលើកដៃពីអង្គសមាជលើចំនួន ១៨២សំឡេងលើ១៨២សំឡេងនៃអង្គសមាជ ដែលមានគណបក្សនយោបាយចូលរួមចំនួន៣គណបក្សចូលរួម គឺគណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ និងគណបក្សហ្វ៊ុនស៊ីនប៉ិក រួមមានតំណាងព្រះមហាក្សត្រ និងសជិកសភាផងដែរ៕