* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

សម្តេចតេជោ ហ៊ុន សែន ប្រាប់ទៅភាគីថៃ ដែលកំពុងរៀបចំលេណដ្ឋានថា «រៀបចំនៅលើដីអ្នកឯងចុះ តែកុំរៀបចំលើដីកម្ពុជា» (Video inside)

02-06-2025 15:26

(ភ្នំពេញ)៖ ក្រោយពីទទួលបានដំណឹងថា ភាគីថៃ កំពុងតែរៀបចំលេណដ្ឋានរបស់ខ្លួន នៅចំណុចបញ្ហាព្រំដែន, សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ប្រាប់ទៅភាគីថៃថា រៀបចំអ្វីក៏រៀបចុះ ប៉ុន្ដែកុំមករៀបចំ នៅលើទឹកដីប្រទេសកម្ពុជា។

ក្នុងសមាជរដ្ឋសភា-ព្រឹទ្ធសភា នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «យើងបានដឹងថា គេកំពុងតែរៀបចំលេណដ្ឋាន [...] រៀបចំនៅក្នុងដីអ្នកឯងរៀបចុះ តែសូមកុំមករៀបចំ លើដីរបស់ខ្ញុំតែប៉ុណ្ណឹងទេ»។

ទន្ទឹមគ្នានេះ សម្តេចតេជោ ហ៊ុន សែន សូមអំពាវនាវចំពោះប្រជាជនកម្ពុជា យកចិត្ដទុកដាក់ តាមដានអំពីសភាពការណ៍នេះ ប៉ុន្ដែសូមកុំស្លន់ស្លោ ហើយផ្ដល់ការគាំទ្រលើកទឹកចិត្ដ ចំពោះកងទ័ពនៅសមរភូមិមុខ។

សម្ដេចតេជោ ហ៊ុន សែន ក៏សូមថ្លែងអរគុណដល់សប្បុរសជនទាំងឡាយ ដែលបាននាំយកអំណោយ ទៅក្នុងទឹកដីកម្ពុជា ដើម្បីលើកទឹកចិត្ដកងទ័ព និងសួរសុខទុក្ខកងទ័ពផងដែរ។

សូមជម្រាបថា កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ កងទ័ពកម្ពុជា និងកងទ័ពថៃ នៅព្រំដែនតំបន់មុំបី ស្ថិតនៅខេត្តព្រះវិហារ មានការប៉ះទង្គិចគ្នា។ ហេតុការណ៍នេះ បានបណ្តាលឱ្យទាហានខ្មែរម្នាក់ ដែលឈរជើងនៅតំបន់មុំបីនេះ បានពលីជីវិត។

នៅក្នុងកិច្ចប្រជុំ គណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភានៃកម្ពុជា អង្គសមាជទាំងមូល ដែលមានសមាជិក សមាជិកាព្រឹទ្ធសភា និងរដ្ឋសភា ចំនួនសំឡេង១៨២សំឡេង អនុម័តលើសេចក្ដីថ្លែងការណ៍ គាំទ្រចំពោះចំណាត់ការរបស់នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការប្ដឹងរឿងបញ្ហាព្រំដែន ជម្លោះរវាងកម្ពុជាថៃ ទៅតុលាការអន្តរជាតិ (ICJ)៕