* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

សម្តេចតេជោ ហ៊ុន សែន សរសើររាជរដ្ឋាភិបាលថ្មី ដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ដែលគ្រប់គ្រងសាច់ប្រាក់បានយ៉ាងល្អ, ចំនួនសាច់ប្រាក់នៅរតនាគារជាតិពេលនេះ មានចំនួនច្រើនជាង ពេលសម្តេចចាកចេញពីតំណែង ជានាយករដ្ឋមន្ត្រី (Video inside)

02-06-2025 17:35

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥នេះ បានថ្លែងនូវការកោតសរសើរ ចំពោះរាជរដ្ឋាភិបាលថ្មី ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានគ្រប់គ្រងសាច់ប្រាក់បានយ៉ាងល្អ បើទោះបីមានការដំឡើង​ប្រាក់បៀវត្សជូនមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ និងបង្កើតការចំណាយចាំបាច់ផ្សេងៗ ក៏សាច់ប្រាក់ក្នុងរតនាគារជាតិពេលនេះ មានចំនួនច្រើនជាង ពេលសម្តេចចាកចេញពីតំណែងនាយករដ្ឋមន្ត្រី កាលពីជាង២ឆ្នាំមុន។

សម្តេចតេជោ ហ៊ុន សែន ថ្លែងយ៉ាងដូច្នេះធ្វើឡើងក្នុងសមាជជាលើកដំបូង របស់រដ្ឋសភា និងព្រឹទ្ធសភា ជជែកអំពីប្រព័ន្ធគាំពារសង្គម, សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងកសិកម្ម។

បើទោះបីមានការកោតសរសើរយ៉ាងនេះក្តី ក៏សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យរាជរដ្ឋាភិបាលមិនត្រូវចាយវាយខ្ជោះខ្ជាយនោះទេ គឺត្រូវចាយវាយដោយសន្សំសំចៃ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ឥឡូវខ្ញុំសុំសរសើរ ចំពោះរាជរដ្ឋាភិបាលថ្មី គិតពីថ្ងៃដែលខ្ញុំចាកចេញ និងថ្ងៃនេះ ចំនួនសាច់​ប្រាក់ គឺមានចំនួនច្រើនជាងពេលដែលខ្ញុំចាកចេញ បើទោះបីជាបានដំឡើងបៀវត្ស និងបង្កើនការចំណាយមួយចំនួនក៏ដោយ។ សូមថ្លែងនូវការវាយតម្លៃខ្ពស់ ជាមួយនឹងការខិតខំប្រឹងប្រែងនេះ។ ប៉ុន្តែនិយាយយ៉ាងដូច្នេះមិនមែនបានន័យថា ឱ្យចាយខ្ជោះខ្ជាយទេ យើងត្រូវចាយដោយមានការសន្សំសំចៃ»។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងផងដែរថា មុនពេលជួបវិបត្តិជំងឺកូវីដ១៩ សម្តេចបានប្រឹងប្រែងសន្សំថវិកាជាតិសល់រហូតដល់ទៅប្រមាណ ៤ពាន់លានដុល្លារអាមេរិក។ ថវិកាសន្សំនោះបានបញ្ចេញ ៤០០លានដុល្លារទិញម៉ាស៊ីនភ្លើងពីអាឡឺម៉ង់ ដើម្បីទប់ទល់នឹងការខ្វះខាងអគ្គិសនី និង ៣០០លានដុល្លារ ទៅធ្វើផ្លូវ និងហេដ្ឋាចរនាសម្ព័ន្ធនៅព្រះសីហនុ និងមួយចំនួនទៀតទៅធ្វើផ្លូវ និងហេដ្ឋារចនាសម្ព័​ន្ធនៅសៀមរាប។

សម្តេចបានបញ្ជាក់ថា សម្តេចមានគម្រោងសន្សំលុយឱ្យបាន ៥ពាន់លានដុល្លារ ហើយប្រើប្រាស់ថវិកានោះធ្វើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ដោយមិនប្រើថវិកាបរទេស តែកូវីដ១៩ មកដល់ធ្វើឱ្យការចំណាយកើនខ្ពស់ និងចំណូលមានការថមថយ៕