* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សម្តេចតេជោ ហ៊ុន សែន៖ «អ្នកជេរ ហ៊ុន សែន មិនមែនប្រាកដថា ជាអ្នកប្រឆាំង ហ៊ុន សែន ទេ ជួនកាលគេជេរដើម្បីសុំចុះចូល»​ (Video inside)

03-06-2025 18:15

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានសមាជព្រឹទ្ធសភា រដ្ឋសភា និងប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា មានអ្នកខ្លះជេរសម្តេច តែមិនមែនគេជាប្រឆាំងសម្តេចនោះទេ ប៉ុន្តែគេជេរក្នុងគោលដៅចុះចូលជាមួយគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ ហើយសមាជិកប្រឆាំងខ្លះ ក៏ជាជនបង្កប់របស់គណបក្សប្រជាជនកម្ពុជាដែរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ ក្នុងឱកាសដឹកនាំបន្តសមាជនៅថ្ងៃទី២ ដោយជជែកអំពីប្រព័ន្ធកសិកម្ម នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «អ្នកខ្លះជេរ ហ៊ុន សែន មិនមែនប្រាកដថា ជាអ្នកប្រឆាំង ហ៊ុន សែន ទេណា ជួនកាលជេរ ហ៊ុន សែន ដើម្បីចូលទេ ប្រាប់ឲ្យហើយ។ ដូចឯកឧត្តម ឡុង ប៊ុ​ន្នី​ ជាតំណាងរាស្ត្រ អតីតគណបក្សសង្គ្រោះជាតិ ប៉ុន្តែជាមនុស្សរបស់គណបក្សប្រជាជនទេតើ។ សង្គ្រោះជាតិ អ្នកឲ្យឈរទេតើ»។

សម្តេចតេជោ បានលើកឧទាហរណ៍ថា លោក ឡុង ប៊ុន្នី​ ជាមនុស្សរបស់គណបក្សប្រជាជនកម្ពុជា ប៉ុន្តែកាលនោះ អតីតគណបក្សសង្គ្រោះជាតិយកគាត់ទៅឈរឈ្មោះតំណាងរាស្ត្រ។ ករណីនេះដែរ កាលគណបក្សភ្លើងទៀន ឈរឈ្មោះបោះឆ្នោត ក៏យកមនុស្សគណបក្សប្រជាជនកម្ពុជា ទៅឈរឈ្មោះ​ ហើយសម្តេចតេជោ ក៏សម្រួលឲ្យទៅ អីចឹងពេលបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ បាត់សំឡេងយ៉ាងច្រើន។

សម្តេចតេជោ លើកឡើងថា នេះហើយយុទ្ធសាស្ត្ររៀបចំគណបក្សរបស់សម្តេច៕