* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សម្ដេចតេជោ ហ៊ុន សែន៖ ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា ជាបក្សកាន់អំណាចគឺមានសិទ្ធិពិគ្រោះយោបល់ ជាមួយនាយករដ្ឋមន្ដ្រីក្នុងការតែងតាំង

26-06-2025 18:53

(ភ្នំពេញ)៖ សម្ដេចតេជោនាយឧត្តមសេនីយ៍ផ្កាយមាស៥ផុតលេខ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានថ្លែងឲ្យដឹងថា ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាចសម្ដេចតេជោ ហ៊ុន សែន គឺមានមានសិទ្ធិពិគ្រោះយោបល់ ជាមួយនាយករដ្ឋមន្ដ្រីក្នុងការតែងតាំង។

ការលើកឡើងរបស់សម្ដេចតេជោ នាយឧត្តមសេនីយ៍ផ្កាយមាស៥ផុតលេខ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសសម្ដេចតេជោ បានអញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ ដែលបានភៀសខ្លួនចេញពីតំបន់ប្រឈមនៅព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តព្រះវិហារ នាល្ងាចថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥។

សម្ដេចតេជោនាយឧត្តមសេនីយ៍ផ្កាយមាស៥ផុតលេខ ហ៊ុន សែន បានថ្លែងឲ្យដឹងថា «ដូចខ្ញុំនិយាយអីចឹង ខ្ញុំជាអ្នកតែងតាំងមេទ័ព, ខ្ញុំជាអ្នករៀបចំ​ និយាយមួយបែបក្នុងឋានៈជាប្រធានគណបក្សកាន់អំណាច ខ្ញុំមានសិទ្ធិរៀបចំជាមួយនាយករដ្ឋមន្រ្ដី កាលពីមុនខ្ញុំធ្វើជានាយករដ្ឋមន្រ្ដីផង ធ្វើជាប្រធានបក្សផងខ្ញុំធ្វើសព្វគ្រប់ ប៉ុន្ដែឥឡូវនេះអំណាចតែងតាំងគឺស្ថិតលើនាយករដ្ឋមន្រ្ដី ក៏ប៉ុន្ដែត្រូវបានពិគ្រោះយោបល់ ជាមួយប្រធានគណបក្សកាន់អំណាច [......]»។

សម្ដេចតេជោនាយឧត្តមសេនីយ៍ផ្កាយមាស៥ផុតលេខ ហ៊ុន សែន បានបញ្ជាក់ទៀតថា «ក្នុងនោះសូម្បីតែសំណើរតែងតាំងនាយករដ្ឋមន្រ្ដី គឺប្រធានគណបក្សកាន់អំណាច គឺខ្ញុំជាអ្នកស្នើតែងតាំងរដ្ឋធម្មនុញ្ញតម្រូវបែបនេះ។ ដូច្នេះតើមានការចាំបាច់ឲ្យខ្ញុំធ្វើ អគ្គបញ្ជារការកងទ័ពធ្វើអ្វី»។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្ថែមថា សូមរំលឹកអំពីការទទួលបានផ្កាយ ដោយកាលពីដើមមកព្រះមហាក្សត្រព្រះប្រទាន តាំងតែពីឆ្នាំ២០០៧គិតដល់ឆ្នាំ២០២៥នេះ មានរយៈពេល១៨ឆ្នាំមកហើយ ដោយមានឈ្មោះថា នាយឧត្តមសេនីយ៍ផ្កាយមាស៥ផុតលេខ ដែលមិនមែនជាទាហានធម្មតានោះទេ តែជាទាហានដែលឆ្លងកាត់សមរភូមិ ដោយបានរងរបួសចំនួន៥ដង និងចូលសមរភូមិចំនួន១០៥លើក ដូច្នេះសូមអ្នកកុំភ័ន្ដច្រឡំ។

សម្ដេចតេជោនាយឧត្តមសេនីយ៍ផ្កាយមាស៥ផុតលេខ ហ៊ុន សែន បានបន្ថែមថា សម្រាប់យុទ្ធសាស្រ្ដ, យុទ្ធវិធីកងទ័ព គឺមានតាំងតែពីកូនទាហាន រហូតដល់ក្លាយទៅជាមេដឹកនាំប្រទេស ចំពោះការធ្វើជាមេដឹកនាំប្រទេស ត្រូវបានគេប្រសិទ្ធនាមថា ជានាយករដ្ឋមន្រ្ដីដែលយូរជាងគេនៅលើពិភពលោក៕