* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* លោក ពូទីន៖ រុស្ស៉ីកំពុងបង្កើតតំបន់សន្តិសុខមួយ តាមបណ្ដោយព្រំដែនស្ថិតក្នុងទឹកដីអ៊ុយក្រែន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តប៉ៃលិន ចាប់ផ្តើមកសាងជំហានទី២ ប្រវែង១៥គីឡូម៉ែត្របន្ថែមទៀត

06-02-2017 11:09

(ប៉ៃលិន)៖ កងកម្លាំង​វិស្វកម្ម​នៃក្រសួង​ការ​ពារជាតិ បានចាប់​ផ្តើម​ការកសាង ផ្លូវក្រវ៉ាត់ព្រំដែន កម្ពុជា-ថៃ ស្ថិតនៅខេត្តប៉ៃលិន ប្រវែង១៥គីឡូម៉ែត្របន្ថែមទៀត ដែលជាជំហានទី២ ឆ្នាំ២០១៧ របស់ខ្លួន ប្រើប្រាស់កញ្ចប់ថវិកា របស់ក្រសួងអភិវឌ្ឍន៍ជនបទ។

ផ្លូវ​ក្រវ៉ាត់ស្របព្រំដែន កម្ពុជា-ថៃ ១ខ្សែ​នេះ គឺនឹងផ្សាភ្ជាប់ជាមួយផ្លូវក្រវ៉ាត់ព្រំដែន ដែលកំពុងកសាងចេញពីខេត្ត​កោះ​កុង ហើយផ្លូវ​នេះ គឺជា​ចក្ខុវិស័យ​ក្នុងយុទ្ធសាស្រ្តបម្រើប្រជាពលរដ្ឋ ក្នុងរយៈ​ពេល​យូរអង្វែង របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយ​ផ្លូវមួយខ្សែ​ស្រប​ព្រំដែនកម្ពុជា-ថៃនេះ មាន​សក្តានុពលលើវិស័យ​ការពារជាតិ និងបង្កលក្ខណៈ​ងាយ​ស្រួលដល់ការ​ដឹកជញ្ជូន កសិផល​របស់ប្រជាកសិករ តាមព្រំដែនទៅ​កាន់​ទីផ្សារបានឆាប់រហ័ស ​ធ្វើឱ្យ​ឈ្មួញ​កាត់បន្ថយការ​ចំណាយ​លើការដឹកជញ្ជូន ស្មើនឹងការបង្កើនតម្លៃ​កសិផល របស់​ប្រជា​ពលរដ្ឋ។

​​នៅ​តំបន់​ព្រំដែនក្នុង​ភូមិសាស្ត្រខេត្តប៉ៃលិននេះ អាជ្ញាធរខេត្ត និងកងកម្លាំងប្រដាប់អាវុធគ្រប់អង្គភាព បាន​កំពុងជំរុញបន្ថែម​នូវការ ពង្រឹងកិច្ចសហប្រតិ្តបតិការ ជាមួយប្រទេសថៃ ដើម្បីប្រែក្លាយ​តំបន់ព្រំដែន​រវាង​ប្រទេសទាំងពីរ ឱ្យទៅជាព្រំដែនមួយ ​ដែលមាន សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តការ និងការអភិវឌ្ឍរីកចម្រើន​លើគ្រប់​វិស័យ សំដៅ​លើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ រស់នៅតាមតំបន់ព្រំដែន នៃប្រ​ទេស​​​ទាំងពីរ​ ឱ្យល្អប្រសើឡើង។

សូមរំលឹកថា ផ្លូវមួយខ្សែដែលកសាងក្នុងជំហានទី១ កាលពីឆ្នាំ២០១៦នោះ មានប្រវ៉ែង២០គីឡូម៉ែត្រ ទទឹង៩ម៉ែត្រ មានស្ពានចំនួន ៥កន្លែង ដាក់លូ២៩កន្លែង លូប្រអប់ចំនួន៩កន្លែង ហើយកសាងចាប់ពី​ផ្លូវ​បំបែក​​ផ្លូវ​ជាតិ​លេខ៥៧ ត្រង់ចំណុចភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុក​សាលា​ក្រៅ ឆ្ពោះទៅដល់ចំណុចអូរអែម ភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយផ្លូវនេះជាផ្លូវក្រាល គ្រួសថ្មភ្នំ ជំហានដំបូងស្របតាមបណ្តោយ​ព្រំដែន កម្ពុជា-ថៃ ក្នុងខេត្តប៉ៃលិន ជាគម្រោងថវិកា​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ និង​អនុវត្ត​ន៍គ្រោង​ដោយកង​វិស្វកម្ម នៃ​​ក្រសួងការពារជាតិ៕