* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកម្មវិធីពីព័រណ៍ខួប១០០ឆ្នាំ នៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦
* លោក ត្រាំ ប្រឈមនឹងការវាយតម្លៃដ៏សំខាន់ពីម្ចាស់ឆ្នោតអាមេរិក ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិដណ្តើមសិទ្ធិគ្រប់គ្រងសភាដ៏ស្វិតស្វាញ
* លោក ត្រាំ ប្រកាសថា អាមេរិកនឹងឈប់ផ្តល់ជំនួយយោធាដល់អ៊ីស្រាអែល នៅចុងឆ្នាំ២០២៦
* អតីតបវរកញ្ញាថៃ ប្រឈមមុខនឹងការស៊ើបអង្កេតលើករណីលាងលុយ
* វិភាគអន្តរជាតិ៖ តើនឹងមានអ្វីប្រែប្រួល បើគណបក្សប្រជាធិបតេយ្យក្ដោបយកបានសំឡេងភាគច្រើនក្នុងសភាអាមេរិក?
* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

១ឆ្នាំៗបន្លែជិត១លានតោន ត្រូវបានផ្គត់ផ្គង់ក្នុងទីផ្សារកម្ពុជា ខណៈជាងពាក់កណ្ដាលនាំចូលពីក្រៅប្រទេស ពិសេសវៀតណាម និងថៃ (Video inside)

21-04-2017 18:13

(ភ្នំពេញ)៖ យោងតាមការសិក្សារបស់អង្គការស្បៀងអាហារ និងកសិកម្ម អង្គការសហប្រជាជាតិ បានរកឃើញថា ក្នុង១ឆ្នាំៗ បន្លែប្រមាណជិត១លានតោន ត្រូវបាននាំយកមកផ្គត់ផ្គង់ក្នុងទីផ្សារប្រទេសកម្ពុជា ដែលក្នុងនោះការនាំចូលបន្លែពីបរទេស ពិសេសប្រទេសវៀតណាម និងថៃ មានជាងពាក់កណ្ដាកនៃបន្លែសរុប។

ការបង្ហាញរបាយការណ៍ នៃបរិមាណតម្រូវការបន្លែ នៅក្នុងទីផ្សាររបស់កម្ពុជានេះ ធ្វើឡើងក្នុងសិក្ខាសាលាថ្នាក់ជាតិ ស្ដីពី «ការលើកកម្ពស់ សុវត្ថិភាពបន្លែ សម្រាប់ទីផ្សារកម្ពុជា » ដែលរៀបចំឡើងដោយ អគ្គនាយកដ្ឋានកសិកម្ម និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួន នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ នាសណ្ឋាគារហ៊ីម៉ាវ៉ារី ។

របាយការណ៍របស់អង្គការស្បៀងអាហារ និងកសិកម្ម នៃអង្គការសហប្រជាជាតិ បានបង្ហាញថា «បរិមាណបន្លែ​ដែលផ្គត់ផ្គង់នៅកម្ពុជា មានចំនួន០.៩លានតោន ដែលក្នុងនោះបរិមាណបន្លែដែលផ្គត់ផ្គង់​ក្នុងស្រុកត្រឹមតែ៤៤%​ប៉ុណ្ណោះ ខណៈឯការនាំចូលមានរហូតដល់៥៦%»។

របាយការណ៍ដាច់ដោយឡែកមួយទៀត បានបញ្ជាក់ផងដែរថា បរិមាណបន្លែដែលកំពុងផ្គត់ផ្គង់ ដោយប្រទេសជិតខាង មកកាន់រាជធានីភ្នំពេញ គឺមានរហូតដល់ប្រមាណ២០០ ទៅ៣០០តោន ក្នុងមួយថ្ងៃៗ។

បើយោងតាមបទបង្ហាញរបស់ លោក ហូ ពុទ្ធា ប្រធាននាយកដ្ឋានសាកវប្បកម្ម និងដំណាំរួមផ្សំ បានបញ្ជាក់ថា ប្រភពបន្លែនាំចូលពីខាងក្រៅរួមមាន៖ ប្រទេសវៀតណាម ប្រទេសថៃ និងប្រទេសចិន។ បន្លែដែលនាំចូលមានប្រភេទដូចជា៖ ការ៉ុត ខ្ទឹមបារាំង ប៉េងប៉ោះ ស្ពៃក្ដោប ស្ពៃបូកគោ ម្ទេសហាវៃ ខ្ទឹមស-ក្រហម និងដំឡូងបារាំង។

បទបង្ហាញរបស់លោក ហូ ពុទ្ធា បានលើកឡើងថា បន្លែត្រូវបាននាំចូលមានច្រើន ចាប់ពីខែមេសា ដល់ខែតុលា ចំពេលអាកាសធាតុ នៅកម្ពុជាក្ដៅខ្លាំង និងរងទឹកជំនន់ជោរជន់ខ្លាំង ហើយ ចាប់ពីខែវិច្ឆិកា ដល់ខែមីនា ការនាំចូលមានការធ្លាក់ចុះច្រើន ពិសេសប្រភេទ បន្លែយកស្លឹក ខណៈការនាំចូលសំដៅ មករាជធានីភ្នំពេញ ពិសេសផ្សារដើមគរ និងផ្សារនាគមាស ហើយត្រូវបានចែកចាយបន្ត ទៅបណ្ដាលខេត្តផ្សេងៗទៀត៕