* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែតុលានេះ
* ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់វាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា
* រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាមួយកម្ពុជា
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី
* កម្ពុជាសម្រេចបានការនាំចេញកសិផលរុក្ខជាតិបាន១៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ
* លោក Macron រឹតបន្តឹងការរឹតត្បិតលើបាតុកម្មតវ៉ា បន្ទោសក្រុមឆ្វេងនិយមជ្រុលជាអ្នកនៅពីក្រោយភាពចលាចល
* ពលរដ្ឋភៀសសឹក ដែលអាចត្រឡប់ទៅផ្ទះវិញបាន រាជរដ្ឋាភិបាលជួយប្រាក់ចន្លោះ ២លានរៀល ទៅ២០លានរៀល សម្រាប់ជួសជុលផ្ទះរងការខូចខាត
* ប៉ូលិសថៃ បង្ក្រាបសម្បុកបណ្តាញឆបោកអនឡាញ និងល្បែងអនឡាញចិន ក្នុងវីឡាប្រណីតតម្លៃ ៤០លានបាត ចាប់ខ្លួនមនុស្ស ១៤នាក់
* រំលឹកប្រវត្តិសាស្ត្រ, សម្តេចតេជោ ហ៊ុន សែន៖ គ្មានជំនួប «សីហនុ-ហ៊ុន សែន» ក៏គ្មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ដែរ, សម្ដេចជាតួអង្គសំខាន់ជាងគេ
* ថ្ងៃនេះ ជាខួប៣៥ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា, សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ជាតួអង្គគន្លឹះ និងសំខាន់បំផុត
* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ថ្ងៃស្អែកតំណាងរាស្រ្តថ្មី ៤៤អង្គ/រូប នឹងបង្ហាញមុខនៅរដ្ឋសភា និងទៅស្បថនៅព្រះបរមរាជវាំងនៅថ្ងៃអង្គារ

26-11-2017 18:25

(ភ្នំពេញ)៖ តំណាងរាស្រ្តថ្មី ៤៤អង្គ/រូប រួមទាំងសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធី ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និងបង្ហាញព្រះវត្តមាន និងវត្តមានជាលើកដំបូងនៅក្នុងវិមានរដ្ឋសភា ដើម្បីសមាជិករដ្ឋសភាផ្តល់សុពលភាព។

បន្ទាប់ពីអង្គសភាតាមរយៈសម័យប្រជុំពេញអង្គលើកទី៩ នីតិកាលទី៥ផ្តល់សុពលភាពនៅថ្ងៃទី២៧ ខែវិច្ឆិកា ស្អែកនេះហើយ នៅថ្ងៃបន្ទាប់គឺថ្ងៃអង្គារ ទី២៨ ខែវិច្ឆិកា តំណាងរាស្ត្រីទាំំង ៤៤អង្គ/រូប នឹងយាង-អញ្ជើញទៅស្បថនៅក្នុងព្រះបរមរាជវាំង ចំពោះព្រះភក្រ្តព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី មុននឹងចូលបម្រើការងារជូនប្រជាពលរដ្ឋ។

សូមបញ្ជាក់ថា តំណាងរាស្រ្តទាំង ៤៤អង្គ/រូបនេះ គឺទទួលអាសនៈនៅក្នុងសភា តាមអំណាចច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ បន្ទាប់ពីគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយកាលពីថ្ងៃទី១៦ ខែវិច្ឆិកា កន្លងទៅ ព្រោះតែទង្វើក្បត់ជាតិ។ តាមអំណាចច្បាប់ដែលទើបធ្វើវិសោធនកម្មនេះ អាសនៈរដ្ឋសភាចំនួន ១១អាសនៈផ្សេងទៀត ដែលសល់ពីការរំលាយគណបក្សសង្គ្រោះជាតិនោះ នឹងត្រូវធ្លាក់ទៅលើគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សមានអាសនៈច្រើនជាងគេនៅក្នុងរដ្ឋសភា។

ខាងក្រោមគឺជាព្រះនាម និងឈ្មោះអ្នកតំណាងរាស្ត្រថ្មី ដែលទទួលបានកៅអីក្រោយគណបក្សសង្គ្រោះជាតិត្រូវបានរំលាយ ព្រោះទង្វើក្បត់ជាតិ៖

*គណបក្សហ៊្វុនស៉ិនប៉ិច ៤១រូប៖

១. លោក ហេង ចាន់ថា តំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ
២. លោក ផន ចន្ថា តំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ
៣. លោក ញ៉េប ប៊ុនជិន តំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង
៤. លោក អ៊ូ ឡុងឌី តំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង
៥. សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម
៦. លោក យូ ហុកគ្រី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម
៧. លោក យ៉ង់ សារីម តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម
៨. លោក ខាត់ ទីន តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម
៩. លោក យិម វៀនថន តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម
១០. លោក ហុង ប៊ុនហ៊ាង តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម
១១. លោក នុត សុខុម តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង
១២. លោក អ៊ុក ខុត តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង
១៣. លោក ពៅ អៀងគ្រី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ
១៤. លោក សោម ណារិន្ទ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ
១៥. លោក ឡុង ឬទ្ធីយ៉ា តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ
១៦. លោក នាង ចាន់ណាក់ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ
១៧. លោក ស៊ន់ សេក តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ
១៨. លោក ប៉ុន ណារ៉ែន តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ
១៩. លោក សៅ រ៉ានី តំណាងរាស្ត្រមណ្ឌលខេត្តកំពត
២០. លោក កៅ ល្អប្រពៃ តំណាងរាស្ត្រមណ្ឌលខេត្តកំពត
២១. លោក ទេព វាសនា តំណាងរាស្ត្រមណ្ឌលខេត្តកំពត
២២. លោក ច័ន្ទ នរ៉ា តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល
២៣. លោក យ៉ាន់ សោគុណ តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល
២៤. លោក អាំង សំបូរ តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល
២៥. លោក វ៉ោន សាហាក់ តំណាងរាស្ត្រមណ្ឌលខេត្តក្រចេះ
២៦. លោក ឆឹង ចំរើន តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ
២៧. លោក ផាន់ សិទ្ធី តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ
២៨. លោកស្រី កង បូរាណ តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ
២៩. លោក សុខ ច័ន្ទក្រិស្នា តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ
៣០. លោក សាយ ហាក់ តំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង
៣១. លោក រស់ សាផន តំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង
៣២. លោក ថាវ គឹមឡុង តំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង
៣៣. លោក អ៊ា ឃីម៉េង តំណាងរាស្ត្រមណ្ឌលខេត្តពោធិ៍សាត់
៣៤. លោក យឹម សាវី តំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប
៣៥. លោក វ៉ាន់ សុផាន់ណា តំណាងរាស្ត្រមណ្ឌលខេត្តសៀមរាប
៣៦. លោក យោគ ស៊ីថុន តំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង
៣៧. លោក ឈឿន តែមួយ តំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង
៣៨. លោក ចាប ញ៉ាលីវុធ តំណាងរាស្ត្រមណ្ឌលខេត្តតាកែវ
៣៩. លោក គឹង សំណាង តំណាងរាស្ត្រមណ្ឌលខេត្តតាកែវ
៤០. លោក អ៉ី ជឿន តំណាងរាស្ត្រមណ្ឌលខេត្តតាកែវ
៤១. លោក សំ វុឌ្ឍី តំណាងរាស្ត្រមណ្ឌលខេត្តតាកែវ

*គណបក្សសញ្ជាតិកម្ពុជា ២រូប៖
១. លោក សេង សុខេង តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម
២. លោក គង្គ សាវ៉ន តំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង

* គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ចមានចំនួន ១រូប៖ លោក ហួន រាជចំរើន តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល៕