* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកទេសរបស់អូស្ត្រាលី BKI ប្ដេជ្ញារួមចំណែកអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា
* មាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយជូនប្រជាជនរងផលប៉ះពាល់ដោយទឹកជំនន់ចំនួន ៨៨៣គ្រួសារ ក្នុងខេត្តស្ទឹងត្រែង
* ថៃ យកវត្ថុបុរាណចេញពីប្រាសាទខ្នារ កម្ពុជាទាមទារឱ្យប្រគល់មកវិញ
* អគ្គនាយកដ្ឋានពន្ធដារ ប្រាប់ឲ្យម្ចាស់យានយន្តរួសរាន់ប្រកាស និងបង់ពន្ធ លើមធ្យោបាយដឹកជញ្ជូនសម្រាប់ ឆ្នាំ២០២៦ ជៀសវាងរងការពិន័យ !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវពលរដ្ឋខ្មែរគ្រប់និន្នាការ មូលចិត្តគំនិតគ្នា ទុកឱកាសឲ្យរាជរដ្ឋាភិបាលតតាំងបញ្ហាព្រំដែនជាមួយថៃ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យនាយកប្រតិបត្តិវិទ្យាស្ថាន Bendigo Kangan Institute (BKI) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រសួង-ស្ថាប័ន ១៨ បានតភ្ជាប់ CamDX សម្រួលសេវាសាធារណៈដល់ MSMEs ស្មើនឹងជាង៥០០សេវា
* ស្ថាបនិកប្រព័ន្ធផ្សព្វផ្សាយ Fresh News របស់កម្ពុជា អញ្ជើញចូលរួមវេទិកាកីឡាអន្តរជាតិ លើកទី១៤ នៅប្រទេសរុស្ស៊ី ដែលមានប្រទេសជាង៦០ចូលរួម !
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចាត់ទុកទង្វើរបស់លោក អ៊ុំ សំអាន កំពុងស្រាតខោខ្លួនឯងឲ្យពលរដ្ឋឃើញថា ចោទប្រកាន់រាជរដ្ឋាភិបាលទាំងខ្លួនគ្មានភស្ដុតាងច្បាស់លាស់
* សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងថា ការចេញតបតជាមួយលោក អ៊ុំ សំអាន ក្រោយចោទរាជរដ្ឋាភិបាលកាត់ដីឲ្យថៃនៅបង្គោលលេខ៥២ ដល់៥៩, សម្ដេចអំពាវនាវពលរដ្ឋខ្មែរមូលចិត្ត មូលគំនិត ទុកឲ្យរាជរដ្ឋាភិបាលដោះស្រាយ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការតបទៅលោក អ៊ុំ សំអាន មិនមែនជាការតម្កើងតម្លៃលោក អ៊ុំ សំអាន នោះទេ តែជាការបញ្ជាក់ឱ្យច្បាស់លើបញ្ហាទឹកដីជូនពលរដ្ឋ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តាំទៅអង្គភាពសម្របសម្រួលសហគ្រាសធុនតូច និងមធ្យម (SME-CU) កុំលោភការងារ ក្រសោបយកគ្រប់ការងារ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ក្រៅពីផ្តល់ជំនួយ ៨៧លានដុល្លារអូស្ត្រាលី រដ្ឋាភិបាលអូស្ត្រាលី សន្យាបន្តពង្រីកទំនាក់ទំនង និងជំរុញការវិនិយោគមកកម្ពុជា មិនខ្វល់ការលន់តួរបស់អ្នកនយោបាយក្រៅច្បាប់

16-03-2018 14:21

(ស៊ីដនី, អូស្ត្រាលី)៖ មិនត្រឹមតែសន្យាផ្តល់ជំនួយប្រមាណ ៨៧លានដុល្លារអូស្ត្រាលី ស្មើនឹងជាង ៦៧លានដុល្លារអាមេរិក សម្រាប់អភិវឌ្ឍន៍នៅកម្ពុជាក្នុងឆ្នាំ២០១៨នោះទេ តែរដ្ឋាភិបាលអូស្ត្រាលី ក៏បានសន្យាពង្រីកទំនាក់ទំនងជាមួយកម្ពុជាឲ្យកាន់តែប្រសើរ ជាពិសេសជួយជំរុញអ្នកវិនិយោគ មកកាន់កម្ពុជាឲ្យបានកាន់តែច្រើនថែមទៀតផង។ ការសម្រេចរបស់រដ្ឋាភិបាលអូស្ត្រាលី គឺបានបង្ហាញពីភាពព្រងើយកន្តើយរបស់ពួកគេចំពោះសម្រែកលន់តួរបស់ក្រុមអតីតគណបក្សប្រឆាំង ដែលតែងទទួចឲ្យរដ្ឋាភិបាលអូស្ត្រាលី ដាក់គំនាបលើរាជរដ្ឋាភិបាលរបស់សម្តេចតេជោ ហ៊ុន សែន ជាថ្នូរឲ្យពួកគេបានរួចផុតពីទង្វើខុសច្បាប់ និងទង្វើក្បត់ជាតិ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាជាមួយដំណើរ អញ្ជើញដល់ទឹកដីទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលីភ្លាមៗ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨នេះ បានចូលជួបសំណេះសំណាលទ្វេភាគី ជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក ម៉ាល់ខូម ថើនប៊ុល (Malcolm Turnbull)។ លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ជំនួបទ្វេភាគីរវាងសម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីអូស្ត្រាលី បានធ្វើឡើងប្រកបដោយភាពស្និទ្ធស្នាល និងបានពិភាក្សាលើបញ្ហាជាច្រើនក្នុងការរឹតចំណងទំនាក់ទំនងនៃប្រទេសទាំងពីរ។

បើតាមលោក កៅ គឹមហួន បានអះអាងថា ក្នុងជំនួបនោះ លោក ម៉ាល់ខូម ថើនប៊ុល បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី ហើយក៏បានបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹងផងដែរចំពោះដំណើរការអភិវឌ្ឍនៅកម្ពុជានាពេលបច្ចុប្បន្ន។

ក្នុងជំនួបពិភាក្សាទ្វេភាគីនេះនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក ម៉ាល់ខូម ថើនប៊ុល បានសម្រេចផ្តល់ជំនួយ ៨៧លានដុល្លារអូស្ត្រាលី ស្មើនឹងជាង ៦៧លានដុល្លារអាមេរិកសម្រាប់ជួយដល់ការអភិវឌ្ឍនៅកម្ពុជាផងដែរ។ ក្រៅពីការផ្តល់ជំនួយហើយនោះ នាយករដ្ឋមន្ត្រីអូស្ត្រាលី បានលើកឡើងថា ទំនាក់ទំនងរវាងកម្ពុជា-អូស្ត្រាលីនាពេលបច្ចុប្បន្នមានលក្ខណៈប្រសើរ ហើយលោកក៏មានឆន្ទៈខ្ពស់ក្នុងការធ្វើឲ្យទំនាក់ទំនងនេះកាន់តែល្អប្រសើរ និងរឹងមាំ។

លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី ក៏បានសន្យាផងដែរថា នឹងជំរុញការវិនិយោគពីអូស្រ្តាលីមកកាន់កម្ពុជា ឲ្យកាន់តែច្រើនជាងពេលបច្ចុប្បន្ននេះ។

ជាការឆ្លើយតបសម្តេចតេជោ ហ៊ុន សែន បានរំលឹកពីការរួមចំណែក របស់ប្រទេសអូស្រ្តាលីនៅកម្ពុជា ជាពិសេសប្រទេសអូស្រ្តាលីបានបន្សល់ទុកនូវការស្រាវជ្រាវអំពីស្រូវអង្ករ ដែលធ្វើឲ្យអង្ករកម្ពុជាធ្លាប់ជាប់ជាអង្ករលេខ១ទូទាំងពិភពលោកក្នុងរយៈ៣ឆ្នាំជាប់គ្នា។

សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងទៀតថា អូស្រា្តលីក៏បានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ ធនធានមនុស្សនៅកម្ពុជា។ មិនត្រឹមតែកូនសម្តេចពីរនាក់ទេ តែនៅមាននិស្សិតកម្ពុជា ជាច្រើននាក់ទៀតដែលបានទទួលការបណ្តុះបណ្តាល នៅប្រទេសអូស្រា្តលី។

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់អូស្រា្តលី ជាពិសេសគឺរដ្ឋាភិបាលអូស្រា្តលីតែម្តង ដែលកន្លងមកបានផ្តល់ជំនួយក្នុងការដោះមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។ សម្តេចបានអំពាវនាវដល់អូស្រា្តលីឲ្យបន្តការគាំទ្រអាស៊ាន និងផ្តល់ជំនួយដល់មជ្ឈមណ្ឌល កំចាត់មីនអាស៊ានក្នុងតំបន់។

សម្តេចបានបញ្ជាក់ថា នៅកម្ពុជាមជ្ឈមណ្ឌលនេះ បានបណ្តុះបណ្តាលនិស្សិតជាច្រើន ទាំងមកពីបណ្តាប្រទេសអាស៊ាន និងបណ្តាប្រទេសក្រៅតំបន់ ក្នុងការដកស្រង់បទពិសោធន៍ក្នុងការដោះមីន។ សម្តេចបានបញ្ជាក់ថា មជ្ឈមណ្ឌលនេះ មិនទាន់បានដំណើរការពេញលេញនៅឡើយទេ។ ដូច្នេះសម្តេចចង់បានការគាំទ្រពីអូស្រ្តាលី និងប្រទេសដទៃទៀត។ ដំណើរការរបស់មជ្ឈមណ្ឌលនេះមិនមែនសម្រាប់តែកម្ពុជា និងអាស៊ានទេ គឺសម្រាប់បណ្តាប្រទេសផ្សេងទៀតក្នុងពិភពលោក។

ក្នុងជំនួបពិភាក្សាក្រោមបរិយាកាសដ៏ស្និទ្ធស្នាលនេះ សម្តេចនាយករដ្ឋមន្ត្រី ក៏បានស្នើឲ្យមានការពិភាក្សាកម្រិតថ្នាក់ឧត្តមមន្ត្រីរវាងប្រទេសទាំងពីរកម្ពុជា-អូស្ត្រាលី។ សម្តេចបានបញ្ជាក់ដែរថា កម្ពុជានឹងចុះហត្ថលេខានៅពេលខាងមុខនេះ ពាក់ព័ន្ធនឹងផែនការ Colombo ថ្មី ដែលក្នុងផែនការណ៍ថ្មីនេះ និស្សិតអូស្ត្រាលីអាច ទៅបណ្តាប្រទេសក្នុងអាស៊ាន រួមទាំងអាស៊ាន។

សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើនាយករដ្ឋមន្ត្រីអូស្ត្រាលី ឲ្យបញ្ជូនអ្នកសង្កេតការណ៍ទៅចូលសង្កេត និងតាមដានដំណើរការបោះឆ្នោតនៅកម្ពុជានាខែកក្កដា ឆ្នាំ២០១៨នេះ ហើយក៏បានអញ្ជើញនាយករដ្ឋមន្ត្រីអូស្រា្តលី មកទស្សនកិច្ចនៅកម្ពុជា ក្នុងពេលវេលាសមរម្យណាមួយផង។

ជារួមមកជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីអូស្ត្រាលី និយាយតែពីបញ្ហាពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ក៏ដូចជាការពង្រឹងទំនាក់ទំនងរវាងអូស្ត្រាលីជាមួយអាស៊ាន មិនរំលឹកពីអ្វីដែលក្រុមអតីតអ្នកនយោបាយ ត្រូវបិទសិទ្ធិធ្វើនយោបាយធ្លាប់បានត្អូញត្អែរ និងលន់តួទៅកាន់រដ្ឋាភិបាលអូស្ត្រាលីនោះឡើយ។

ក្រុមអ្នកនយោបាយ អតីតគណបក្សសង្រ្គោះជាតិ ដែលត្រូវរំលាយព្រោះតែការប្រព្រឹត្តទង្វើខុសច្បាប់ និងក្បត់ជាតិនោះ នៅមុនពេលដំណើរសម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសអូស្ត្រាលី ពួកគេតែងតែព្យាយាមលន់តួ ឲ្យរដ្ឋាភិបាលអូស្ត្រាលីដាក់គំនាប និងចាត់វិធានការនានាដល់រាជរដ្ឋាភិបាលរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីជាថ្នូឲ្យពួកគេបានរួចផុតពីបន្ទាត់ច្បាប់របស់កម្ពុជា។

តែការលន់តួរបស់អតីតអ្នកនយោបាយបក្សប្រឆាំងនេះ ហាក់មិនបានធ្វើឲ្យរដ្ឋាភិបាលអូស្ត្រាលី ចាប់អារម្មណ៍នោះឡើយ។ ការមិនចាប់អារម្មណ៍លើសម្រែករបស់ក្រុមអ្នកនយោបាយក្រៅច្បាប់ពីសំណាក់រដ្ឋាភិបាលអូស្ត្រាលីនេះ អាចនឹងធ្វើឲ្យក្រុមមេដឹកនាំអតីតបក្សប្រឆាំងក្អួតឈាម រស់នៅកាន់តែឯកោ ហើយប្រហែលលែងមានអ្វី ទៅបង្អួតក្រុមអ្នកគាំទ្រមួយក្តាប់តូច នៅក្រៅប្រទេសផងដែរ៕